Saturday, May 7, 2016

ញាំដើមខាត់ណាគ្រឿងសមុទ្រ


1. ឧបករណ៍សំភារៈ​ , គ្រឿងផ្សំ
    - ដើមខាត់ណា
​​    - គ្រឿងសមុទ្រ ( បង្កង , មឹក តាមចំណូលចិត្ត )
    - សាច់ជ្រូកចិញ្រ្ចាំ
    - ក្រូចឆ្មា
    - ប៉េងប៉ោះ
    - ខ្ទឹមក្រហម
    - ម្ទេស
    - ស្ករក្រហម
    - ទឹកត្រី
    - ប៊ីចេង
    - គល់ស្លឹកខ្ទឹម


2. វិធីធ្វើ
    2.1 ដាំទឹកឲពុះ រួចស្រុះគ្រឿងសមុទ្រ និង​ សាច់ជ្រូកចិញ្រ្ចាំឲឆ្អិនហើយលើកទុក










        2.2 បន្ទាប់មកស្រុះខាត់ណា ហើយលើកទុក



2.3 ហាន់ខ្ទឹមក្រហមនិង​ ប៉េងប៉ោះជាចំនិតៗ


2.4 ហាន់ម្ទេស និង​ ក្រូចឆ្មាទុកមួយឡែក


2.5 បន្ទាន់មកហាន់គល់ស្លឹកខ្ទឹម ហើយមុកវាឲម៉ត់




2.6 ដួសគល់ស្លឹកខ្ទឹមដែលបុកហើយដាក់ចាន រួចលាយវាជាមួយ ទឹកត្រី , ប៊ីចេង , ស្ករក្រហម ហើយច្របាច់ក្រូចឆ្មាចូល


2.7 ដាក់គ្រឿងសមុទ្រ និង​ សាច់ជ្រូកចិញ្រ្ចាំដែលស្រុះឆ្អិនហើយចូល រួចដាក់ម្ទេសចូល


2.8 បន្ទាប់មកទៀតដាក់ខ្ទឹមក្រហមនិង​ ប៉េងប៉ោះចូល


2.9 ចាក់ដើមខាត់ណាចូល រួចក្រឡុកវាឲសប់ជាមួយគ្នា ភ្លក់មើលតាមចំណូលចិត្តរបស់អ្នក







សូមអរគុណសម្រាប់ការអានរបស់លោកអ្នក!



EmoticonEmoticon