Home
Posts filed under អត្ថបទទូទៅ
Showing posts with label អត្ថបទទូទៅ. Show all posts
Showing posts with label អត្ថបទទូទៅ. Show all posts
Wednesday, May 3, 2017
Tuesday, November 1, 2016
ព្រះព្រហ្ម ក្នុងពិភពជំនឿសាសនា
ប្រាសាទបាយ័ន គឺជាប្រាសាទមួយដែលពិសេសជាងគេ ដោយប្រាង្គនីមួយៗសុទ្ធតែមានព្រះភក្ត្រមុខ៤ទាំងអស់ ដែលបង្ហាញយ៉ាងច្បាស់នូវព្រហ្មវិហារធម៌តាមទិសនីមួយៗគឺ៖
១- មេត្តា ស្ថិតនៅទិសខាងកើត
២- ករុណា ស្ថិតនៅទិសខាងត្បូង
៣- មុទិតា ស្ថិតនៅទិសខាងលិច
៤- ឧបេក្ខា ស្ថិតនៅទិសខាងជើង
ព្រះភក្ត្រទាំង៤ទិសនេះហើយ គឺជាព្រះនេត្រទិព្វដ៏កំពូលអស្ចារ្យ ដែលអាចសម្លឹងមើលឃើញខ្សែជីវិតពិតរបស់បុគ្គលម្នាក់ៗកំពុងតែជួបប្រទះនៅលើផ្លូវសុភមង្គល និង ផ្លូវអពមង្គលរស់នៅលើភពផែនដីយើងនេះ ។ ម្យ៉ាងទៀតព្រះព្រហ្មគឺជាអាទិទេពមួយព្រះអង្គដែលជាអ្នកបង្កើតពិភពលោកទៀតផង ។
ចំពោះរឿងរ៉ាវទេវកថាក្នុងពិភពជំនឿសាសនានេះបានបង្ហាញឱ្យឃើញថា កាលពីដើមឡើយនៅក្នុងពិភពលំហឋានសួគ៌មានភាវៈជាច្រើនបានរសាត់វិលវល់ រួចហើយក៏ត្រូវព្រះពាយបក់មកនូវធូលីប្រមូលផ្តុំគ្នា បង្កើតបានជារូបធាតុសួគ៌ាជាច្រើនសន្ធឹកសន្ធាប់ ។ ក្នុងចំណោមរូបធាតុសួគ៌ាទាំងនោះយើងសង្កេតឃើញមាន រូបធាតុមួយដ៏ចម្លែកជាងគេដែលមានទ្រង់ទ្រាយជាស៊ុតបក្សីហង្សមាស រាងដូចផ្កាឈូកក្រពុំ ។ ស៊ុតបក្សីហង្សមាសរាងដូចផ្កាឈូកក្រពុំនេះចេះតែអណ្តែតត្រសែត នៅក្នុងលំហមេឃាអស់រយៈពេលជាច្រើនម៉ឺនសែនឆ្នាំ និង ចេះតែរសាត់នៅតាមផ្ទាំងពពកស ។
ការរសាត់អណ្តែតរបស់ស៊ុតបក្សីហង្សមាសរាងផ្កាឈូកក្រពុំនេះ ចេះតែប្រព្រឹត្តទៅជាប្រចាំ រហូតដល់សម័យកាលមួយកំពុងតែអណ្តែតត្រសែតក៏ជួបនឹងខ្យល់កម្មជ្ជវាតមួយកួចត្របាញ់ជុំវិញស៊ុតបក្សីហង្សមាសរាងដូចផ្កាឈូកក្រពុំនេះ ។ ក្រោយពីបានហ៊ុមព័ទ្ធរួច អស់រយៈពេលជាច្រើនឆ្នាំ ស្រាប់តែឥទ្ធិពលនៃខ្យល់កម្មជ្ជវាតបានបក់បោកយ៉ាងខ្លាំង ហាក់បីដូចជាពុះច្រៀកបំបែកស៊ុតនេះឱ្យប្រេះបែកតាមផ្នត់ជាត្របកផ្កាឈូក រីកលេចធ្លោរឡើងនូវព្រះរាជកុមារព្រះព្រហ្មមួយព្រះអង្គយ៉ាងស្អាត មានព្រះកេស៤ទិស ស្ថិតនៅលើផ្កាឈូកមាសរីកពិសិដ្ឋ អង្គុយសមាធិយ៉ាងស្ងៀមសា្ងត់បំផុត ។
ក្រោយពីព្រះរាជកុមារព្រះព្រហ្មបានលេចរូបរាងចេញពីស្រោមស៊ុត បក្សីហង្សមាសរាងផ្កាឈូកក្រពុំរួចមក ធ្វើឱ្យមហិទ្ធិប្ញទ្ធិវេទមន្តនៃព្រះរាជបល្ល័ង្កជាផ្កាឈូកមាសរីកពិសិដ្ឋនោះ របស់ព្រះអង្គចេះតែរសាត់អណ្តែតហោះហើរជានិច្ចនៅលើពិភពលំហឋានសួគ៌ដោយនាំព្រះអង្គយាងឆ្លងកាត់រលកព្យុះពីមួយទៅមួយ ហើយចេះតែរសាត់ទៅៗ ទៅដល់ជម្រកវិមានមួយមានឈ្មោះថា “វិមានគិរីពពកអណ្តែត” ។ បន្ទាប់មកព្រះអង្គក៏នៅតែបន្តសមាធិទានសីលជាដដែល រហូតដល់ពេញព្រះរាជវ័យជំទង់ ទើបព្រះអង្គយាងចាកចេញពីព្រះរាជបល្ល័ង្កផ្កាឈូកមាសរីកពិសិដ្ឋតែម្តង ។
ដោយសារការសមាធិទានសីលដើម្បីប្រមើលមើលជីវិតក្នុងលោកអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះហើយ ទើបធ្វើឱ្យព្រះរាជហប្ញទ័យព្រះអង្គសែនអផ្សុកធុញទ្រាន់យ៉ាងក្រៃលែង ក៏យាងចាកចេញពីវិមានគិរីពពកអណ្តែត ។ លុះដល់ពេញព្រះរាជវ័យកំលោះ ព្រះអង្គក៏យាងដើររកព្រះអគ្គមហេសីដើម្បីជីវិតអនាគតរបស់ព្រះអង្គ ។
មានសំណល់ចម្លាក់របស់ខ្មែរយើងនៅលើកំពូលភ្នំតាម៉ៅ (ក្នុងខេត្ត តាកែវ) ឬនៅក្នុងសារមន្ទីរជាតិក្រុងភ្នំពេញក៏មានដែរ ដែលបង្ហាញឱ្យឃើញអំពីព្រះព្រហ្មគង់ប្រថាប់នៅលើផ្កាឈូកមាសរីកពិសិដ្ឋ មានទងរាងស្តួចវែងផុសចេញពីទងផ្ចិតរបស់ព្រះវិស្ណុផ្ទុំ ។ នេះបញ្ជាក់ឃើញថា ព្រះព្រហ្មមានវ័យចំណាស់បន្តិច រួមសហការជាមួយព្រះវិស្ណុ និងព្រះអគ្គមហេសីរបស់ព្រះវិស្ណុនៅលើសត្វពស់នាគរាជបណ្តែតទឹក រង់ចាំបង្កើតពិភពថ្មី ។
បច្ចុប្បន្ននេះមានជាងចម្លាក់លោហៈធាតុខ្លះ និងជាងសំណង់ចាក់ពុម្ពខ្លះក៏នៅតែនិយមឆ្លាក់រូបព្រះព្រហ្មមុខ៤ដែរ ។ រូបខ្លះសិល្បករខ្មែរយើងបង្ហាញរូបព្រះព្រហ្មបើកព្រះនេត្រធំៗ ដើម្បីសម្លឹងទតមើលរលកវាសនារបស់មនុស្សម្នាក់ៗកំពុងតែរស់នៅក្នុងសង្គមរបស់ខ្លួន ៕
សូមអរគុណសម្រាប់ការអានរបស់លោកអ្នក!
Tuesday, August 16, 2016
Wednesday, December 16, 2015
Sunday, December 6, 2015
Saturday, December 5, 2015
Thursday, November 5, 2015
ពិធីបណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ
ក្នុងពិធីនេះ មានការលយប្រទីប ដើម្បីឧទ្ទិសកុសលដល់ព្រះគង្គា និងព្រះធរណីដែលបានផ្ដល់នូវសេចក្ដីសុខសប្បាយ ភោគផលក្នុងការងារកសិកម្ម របរចិញ្ចឹមជីវិតប្រចាំថ្ងៃ ។ នៅពេលយប់ តាមក្រសួងនីមួយៗ មានបណ្ដែតប្រទីបលម្អទៅដោយភ្លើងចម្រុះពណ៌គួរជាទីគយគន់ និងបាញ់កាំជ្រួចព្រោងព្រាត ដែលមានមនុស្សម្នាចូលរួមទស្សនាយ៉ាងច្រើនកុះករ បញ្ចេញនូវស្នាមញញឹមគ្រប់គ្នា ។
Tuesday, November 3, 2015
Monday, November 2, 2015
ប្រេតក្នុងជំនឿរបស់ខ្មែរ
Sunday, November 1, 2015
ប្រវត្តិបុណ្យ ហាលូវីន Halloween
Monday, October 5, 2015
អន្ទាក់ចាប់សុបិន្ត
អន្ទាក់ចាប់សុបិន្ត Dream catchers គឺជាផ្នែកមួយនៃប្រពៃណីគួរឱ្យចាប់អារម្មណ៍បំផុតរបស់ជនជាតិអាមេរិក។ ពួកគេមានជឿជាក់ថា អន្ទាក់ចាប់សុបិន្ត អាចរេរាំងសុបិន្ត អាក្រក់មិនឲកើតមាន ព្រោះសុបិន្ត អាក្រក់ត្រូវជាប់ក្នុងអន្ទាក់ ទៅណាមិនរួចរហូតដល់ពេលព្រឹក ពេលដែលអន្ទាក់ចាប់សុបិន្ត ត្រូវពន្លឺព្រះអាទិត្យ សុបិន្ត អាក្រក់នោះនឹងរលាយទៅតាមកម្តៅព្រះអាទិត្យ ។
Tuesday, September 15, 2015
ទស្សនាកម្ពុជា
1. រាជធានីភ្នំពេញ
រាជធានីភ្នំពេញ គឺជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា ។ លើសពីនេះទៅទៀតភ្នំពេញបានធំធាត់លូតលាស់ឡើងក្លាយជាមជ្ឈមណ្ឌលសកម្មខាងសេដ្ឋកិច្ចនិងឧស្សាហកម្មរបស់ជាតិ ដូចគ្នានេះដែរ ក៏ជាមជ្ឈមណ្ឌលសន្តិសុខ នយោបាយ កេរដំណែលវប្បធម៌ ការទូតនៃកម្ពុជា។ ហើយក៏ជា កន្លែងសំរាប់ប្រកួតប្រជែង ទីផ្សារពាណិជ្ជកម្ម សេដ្ឋកិច្ច ទំនាក់ទំនងការបរទេស នយោបាយ ការអភិវឌ្ឍ និង ជាកន្លែងទេសចរណ៍ដែលបន្សល់ទុកនូវសំណង់ចាស់ៗជាច្រើនដូចជា : ព្រះបរមរាជវាំង វត្តភ្នំ សារមន្ទីរជាតិ និងកន្លែងទេសចរណ៍ជាច្រើនទៀត។
Wednesday, September 9, 2015
Subscribe to:
Posts (Atom)
















