Tuesday, November 1, 2016

ប្រាសាទនាងខ្មៅ

           



              ប្រាសាទនាងខ្មៅជាប្រាសាទបុរាណខ្មែរដែលត្រូវបានសាងសង់ឡើងអំពី​ថ្មភក់ និងឥដ្ឋ តាមរចនាបទកោះកែ ក្នុងសម័យអង្គរសតវត្សទី១០​ក្នុងរាជ​ព្រះបាទជ័យវរ្ម័នទី៤​នៃគ្រឹស្គសករាជ ដើម្បីឧទ្ទិសថ្វាយដល់​ព្រះឥសូរក្នុង​ព្រហ្មមញ្ញសាសនា។ ប្រាសាទនេះមានទីតាំងស្ថិតនៅឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ក្បែរផ្លូវជាតិលេខ២ ចំងាយប្រមាណ៥២គីឡូម៉ែត្រ​ពីភាគខាងត្បូងក្រុងភ្នំពេញ ២៧គីឡូម៉ែត្រពីទីរួមខេត្តតាកែវ និង៣គីឡូម៉ែត្រពីភ្នំជីសូរ។

          បានជាហៅថាវត្ដប្រាសាទខាងខ្មៅ ព្រោះក្នុងវត្ដនោះមានប្រាសាទបុរាណពីរឈ្មោះប្រាសាទនាងខ្មៅ នៅខាងលិចវិហារ ចំក្លោងទ្វារវត្ដទិសបស្ចឹម។ ប្រាសាទទាំងពីរនោះធ្វើពីថ្មផង អិដ្ឋផង ទំហំ៤ម៉ែត្រ៤ជ្រុង កំពស់ ១០ម៉ែត្រ កំពូលស្រួចដូច ចេតិយខ្ពស់ត្រដែត។
ប្រាសាទនាងខ្មៅ​ដែល​ស្ថិតនៅ​តំបន់​កោះ​កេ​រិ៍្ដ ឬ​កោះកែ​នោះ ថ្វី​បើជា​ប្រាសាទ​ទោល (មាន​ប្រាង្គ​តែមួយ) ក៏​ប្រាសាទ​មាន​ក្បាច់រចនា​នៅលើ​សសរ​ពេជ្រ​មេ​ទ្វារ និង​ផ្ដែរ​គួរឱ្យ​ចាប់អារម្មណ៍។លោក​ប្រាក់ សុ​ណ្ណា​រ៉ា អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​បេតិកភណ្ឌ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​បញ្ជាក់ថា​ទោះបីជា​ប្រាសាទនាងខ្មៅ​មាន​ប្រាង្គ​តែមួយ ​ក្ដី​ក៏​ប្រាសាទ​នេះ​មាន​កំពែង​ព័ទ្ធជុំវិញ​ពី​ថ្មបាយក្រៀម​ខុសប្លែក​ពី​ ប្រាសាទ​នានា​នៅ​តំបន់​កោះ​កេ​រិ៍្ដ​ដែល​ភាគច្រើន ជា​ប្រាសាទ​ពួក​តាំងនៅក្បែរៗគ្នា​មាន​មេ​ប្រាសាទ និង​បរិវារ​ប្រាសាទ​ចោមរោម​ដូចជា ប្រាសាទ​កោះ​កេ​រិ៍្ដ ជាដើម។ ប្រាសាទ នាង​ខ្មៅ​នេះ បើតាម​ឯកសារ​ចារ​ទុក​បុព្វបុរស​ខ្មែរ​បាន​កសាងឡើង​ក្នុង​រជ្ជកាល​ព្រះបាទ​ ជ័យ​វរ្ម័នទី៤ (គ.ស ៩២១-៩៤១) ដំណាល​នឹង​ប្រាសាទ​កោះ​កេ​រិ៍្ដ​ដែរ។ ប្រាសាទ​នេះ មាន​កំពែង​ថ្មបាយក្រៀម​ព័ទ្ធជុំវិញ​មាន​ទំហំ៤៤ម.ខ៤៤ម ដោយមាន​ខ្លោងទ្វារ២ នៅ​ទិសខាងកើត និង​ទិស​ខាងលិច សម្រាប់​ចេញចូល និង​មាន​ទ្វារបញ្ឆោត​ផង។ ដោយសារតែ​ប្រាសាទ​នេះ សង់​ពី​ថ្មបាយក្រៀម ពណ៌​ខ្មៅ ប្លែក​ពី​ប្រាសាទ​ដទៃ​ទើប​អ្នកស្រុក​នាំគ្នា​ហៅថា “ប្រាសាទនាងខ្មៅ”តែម្ដងទៅ។ ប៉ុន្តែ​ឈ្មោះ​ដើម​ប្រហែល​មិន​ហៅ​បែបនេះ​ទេ ព្រោះ​នាម​ប្រាសាទ​ជំនាន់​នោះ ជា​ភាសាសំស្ក្រឹត។ ក្រៅពី​ក្បាច់ចម្លាក់​រស់​រវើក​គួរឱ្យ​ចាប់អារម្មណ៍​ក៏​នៅមាន​រូបសំណាក​ ឧមាយោនី​តម្កល់​តួ​សិវលិង្គ​នៅ​ប៉ែក​ខាងក្នុង​ប្រាសាទ ប៉ុន្ដែ​តួ​លិង្គ​ត្រូវ​ជន​ទុច្ចរិត​លួច​ដាប់​យក​បាត់ទៅហើយ។ ដោយសារ​តែមាន​តឹកតាង​សិវលិង្គ និង​ទម្រ​ឧមាយោនី​បែបនេះហើយ​ទើប​អ្នកស្រាវជ្រាវ​អះអាងថា ប្រាសាទនាងខ្មៅ បុព្វបុរស​ខ្មែរ​កសាង​ឧទ្ទិស​ថ្វាយ​ព្រះ​ឥសូរ​ដែលជា​អាទិទេព​ធំជាងគេ​នៃ​ លទ្ធិ​ព្រហ្មញ្ញសាសនា ដែល​ជះឥទ្ធិពល​ខ្លាំង​ទៅលើ​ព្រះមហាក្សត្រ​នា​ហ្មឹ​នស​ព្វ​មុខមន្ដ្រី កវី​បណ្ឌិត និង​ប្រជាពលរដ្ឋ​នា​សម័យ​នោះ។លោក​ប្រាក់ សុ​ណ្ណា​រ៉ា បន្ដទៀតថា ចំណែក​ប្រាសាទនាងខ្មៅ ដែលមាន​ទីតាំងនៅ​ឃុំ​រវៀង ស្រុក​សំរោង ខេត្ដ​តាកែវ ត្រូវគេ​ដឹងថា កសាង​នៅ សតវត្សរ៍​ទី១០ ប៉ុន្ដែ​រចនាបថ​ធ្វើ​ពី​ថ្មភក់ និង​ឥដ្ឋ​ក្បូរក្បាច់​រចនា​ក៏​ប្លែក​ដែរ។ ប្រាសាទនាងខ្មៅ​នៅ​ខេត្ដ​តាកែវ​មាន​ប្រ​វ​ត្ដិ​ផ្សារភ្ជាប់​ជាមួយ​រឿងព្រេង​ និទាន​ចង់បង្ហាញ​ពី​ចរិយា​ធម៌​របស់​ស្ដ្រី និង​បកអាក្រាត​ពី​ទង្វើ​ប្រាសចាក​ក្រម សីលធម៌​របស់​ព្រះ​នាង​ខ្មៅ ដែលជា​បុត្រី​ស្ដេច​សោយរាជ្យ​បាន​ទៅ​ស្រលាញ់​បុរស​ម្នាក់ នៅក្បែរ​ភ្នំ​ជី​សូរ រហូតដល់​ព្រះបិតា​ទ្រង់​ព្រះ​ពិរោធ​បំបរបង់​ចេញពី​រាជធានី​ឱ្យទៅ​នៅក្នុង​ ប្រាសាទ​ជាមួយ​ស្វាមី​ជា​រាស្ដ្រ។ ប៉ុន្ដែ​ប្រភព​រឿងព្រេង​ទាក់ទង​នឹង​ប្រាសាទ​នាង ខ្មៅ នៅ​ខេត្ដ​តាកែវ​នេះ មិនអាច​យកជាការ​ពិត​បានទេ ព្រោះ​ការលើកឡើង​ពី​ប្រ​វ​ត្ដិ​របស់​ប្រាសាទ សំខាន់​នៅលើ​ការស្រាវជ្រាវ​តាមរយៈ​សិលាចារឹក និង​តាម​លក្ខណៈ​វិទ្យាសាស្ដ្រ​ទើប​មាន​ភាព​ប្រាកដ និយម។ ចំណែក​ប្រាសាទ​នាង ខ្មៅ នៅ​កោះ​កេ​រិ៍្ដ​គ្មាន​ប្រភព​រឿងព្រេង​មក​លាយឡំ​ជាមួយ​ទេ ប៉ុន្ដែ ករណី​ឈ្មោះ​ប្រាសាទ​ដូចគ្នា​បែបនេះ​គឺ​អ្នកស្រុក​ហៅ​ទៅតាម​ទ្រង់ទ្រាយ​ពណ៌​ សម្បុរ​របស់​ប្រាសាទ។បច្ចុប្បន្ន​ប្រាសាទ​នាង ខ្មៅ នៅ​តំបន់​កោះ​កេ​រិ៍្ដ​ទោះបី​ជាមាន​ទីតាំងនៅ​ឆ្ងាយ​ពី​ទីប្រជុំជន​ក្ដី​ក៏​ នៅតែមាន​អ្នកទេសចរ​ជាតិ​និង​អន្ដរជាតិ​ចូលទៅ​ទស្សនា​ជា​ហូរហែ​ហើយ​នៅពេល​គេ​ ទៅមើល​ប្រាសាទ​នេះ ក៏​នឹង​បាន​ទស្សនា​ប្រជុំ​ប្រាសាទ​កោះ​កេ​រិ៍្ដ​ដែល​រួមមាន​រាប់រយ​ប្រាសាទ​ ឯណោះ។ អ្នកទេសចរ ឱ្យតែបាន​មកដល់​ប្រាសាទ​នាង ខ្មៅ កម្រ​ដើរ​បង្ហួស​ណាស់ និង មាន​សំណូមពរ​ដល់​រាជរដ្ឋាភិបាល ពិសេស​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​មេ​ត្ដា​ជួសជុល​កែលម្អ​ប្រាសាទ​នេះ​ឡើងវិញ​ចៀសវាង​ការ​ ទ្រុឌទ្រោម​បាក់បែក​កាន់តែ​ធ្ងន់ធ្ងរ។

សូមអរគុណសម្រាប់ការអានរបស់លោកអ្នក!


EmoticonEmoticon