Tuesday, September 22, 2015

នំច័ក្កច័ន



1. ឧបករណ៍សំភារៈ​ , គ្រឿងផ្សំ
   - ខ្ទិសដូង 2 ពែង
   -  ស្ករស 1 ពែង
   -  ម្សៅស្វិត
   - ម្សៅមី
   - ម្សៅអង្ករ
   - ប្រេងសន្តែក
   - ល័ក


2. វិធីធ្វើ  
  2.1 ចាក់ខ្ទិសដូង​ដាំទឹកឱ្យពុុះ


 2.2 បន្ទាប់មកចាក់ស្ករសចូល


 2.3  កូរឱ្យស្ករសរលាយ


 2.4 បន្ទាប់មកដួសទុកឲត្រជាក់


2.5 លាយ​ម្សៅស្វិត ម្សៅមី  ម្សៅអង្ករចូលគ្នា


2.6 ចាក់ខ្ទិសដូងចូលទៅក្នុងម្សៅយឺតៗ


2.7 ច្របាច់ខ្ទិសដូងនិងម្សៅឲចូលគ្នា



2.8 បន្ទាប់មកយកវាទៅត្រង


2.9 បំបែកវាជា​ ២ ចាន​ ហើយដាក់ល័កចូលទៅក្នុងចានណាមួយក៏បាន


2.10 កូរឲសប់

2.11 យកប្រេងសន្តែកទៅលាបលើពុម្ព


2.12 បន្ទាប់មកយកទៅដាក់ចំហុយ​ ហើយចាក់ម្សៅពណ៍ផ្កាឈូកចូលមុន


2.13  ចាក់ម្សៅពណ៍សចូលពីលើ


2.14 បន្តចាក់ម្សៅចូលពីលើគ្នារហូតដល់ពេញ ហើយទុកឲឆ្អិន



សូមអរគុណសម្រាប់ការអានរបស់លោកអ្នក!


EmoticonEmoticon