Monday, November 2, 2015

ត្រកួន

​​​​​​​​​​​​​​​                  ត្រកួន​គឺ​ជា​បន្លែពណ៌​បៃ​តង​ ដែល​ក្រុម​គ្រួសារ​ជា​ច្រើន​ចូល​ចិត្ត​បរិភោគ​ស្ទើរ​តែ​រៀង​រាល់​ថ្ងៃ។ ត្បិត​តែ​ត្រកួន​ផ្តល់​នូវ​អត្ថ​ប្រយោជន៍​ជា​ច្រើន​ក៏​ពិត​មែន ប៉ុន្តែ​វាអាចមាន​គ្រោះ​ថ្នាក់​ដក់​សុខ​ភាព​ផងដែរ។

               1. គុណ​សម្បត្តិ
ត្រកួន​ជា​បន្លែដែល​មានវីតាមីន និង​សារធាតុ​រ៉ែដូចជា ជាតិ​សសៃ ប្រូតែអ៊ីន កាល់ស្យូម ជាតិ​ដែក វីតាមីន A និង​វីតាមីន C។ ប្រភពនៃ​ជាតិ​ដែក​នៅ​ក្នុង​ត្រកួន​ គឺជា​ប្រភព​អាហារ​ពណ៌បៃតងសម្រាប់ដ៏​មាន​ភាព​អស្ចារ្យ​សម្រាប់​មនុស្ស​ស្លេក​ស្លាំង និង​ស្ត្រី​មាន​ផ្ទៃ​ពោះ។ មិន​តែប៉ុណ្ណោះ​វា​ក៏​មាន​ឥទ្ធិពលបញ្ចុះ​លាមក រំលាយ​អាហារ និង​មាន​ប្រសិទ្ធិភាព​ជាមួន​នឹង​ការ​ទល់​លាមក។ ចំពោះ​មនុស្ស​ដែល​សន្លប់​ដោយ​សារ​តែ​ទទួល​រង​នូវ​កម្តៅ​ខ្លាំង​ពេក អាចប្រើ​ទឹកដែល​ផ្សំ​ពី​បន្លែមួយ​ប្រភេទនេះ​ជាមួយ​អំបិល ឬក្រូច​ឆ្មា ជួយ​ឲ្យ​រាង​កាយ​ធ្វើ​សំយោគ​យ៉ាង​ឆាប​រហ័ស។

ជា​តិ​ប្រូតេអ៊ីន​ខ្លះនៅ​ក្នុង​ត្រកួន ដែល​បន្លែ​ជា​ច្រើន​ទៀត​មិន​មាន​ដូចជា lysine, tryptophan, threonine, valine, leucine... ទាំង​នេះ​គឺ​ជា​អាស៊ីត​អាមីណូ​ដែល​ចាំ​បាច់​សម្រាប់​រាង​កាយ​ ជួយឲ្យ​មនុស្ស​ឈឺ​មាន​ការ​សុខ​ភាប​ល្អ​ប្រសើរ​ឡើង​វិញ និង​អ្នក​ដែល​ខ្វះ​ប្រូតែអ៊ីន។ វា​ក៏​អាច​ជួយ​គាំ​ទ្រ​ដល់​ការការ​ពារ និង​ការ​ព្យាបាល​នៃ​ជំងឺ​ទឹក​នោម​ផ្អែម។

                   2. គុណវិបត្តិ
​ពពួក​នៃ​ប៉ារ៉ាសិត​ជា​ច្រើន​អាច​ជ្រាប​ចូល​ទៅ​ក្នុង​រាង​កាយ​យ៉ាង​ងាយ​ស្រួល ប្រសិន​បើ​អ្នក​បរិភោគ​ទាំង​ឆៅ ឬ​ក៏​លាង​មិន​បាន​ស្អាតល្អ។ ប្រភេទនៃប៉ារ៉ាសិត​ទាំងនេះ​អាច​ការ​ពារខ្លយន​ឯង ដោយ​ភ្ជាប់​ខ្លួន​ទៅ​នឹង​ជញ្ជាំង​ពោះវៀន និង​បង្ក​ឲ្យ​មាន​បញ្ហា​រំលាយ អាឡែហ្ស៊ី ការ​ឈឺ​ពោះ។ ប្រសិន​បើ​មិន​ដោះ​ស្រាយ​ឲ្យ​ទាន់​ពេល ចេះ​តែ​បណ្តែត​បណ្តោល​យូរ​ទៅវា​អាច​បង្ក​ឲ្យ​មាន​ផល​វិបាក​ធ្ងន់​ធ្ងរ​ដល់​ស្លាប់។ លើស​ពី​នេះ​ទៅ​ទៀត​ដោយសារតែ ត្រកួន មាន​ការ​រីកលូត​លាស់​លឿន​មិន​ថា​នៅ​កន្លែង​ណា ឬ​រដូវ​ណា​នោះ​ទេ​ក៏​វា​អាច​រស់​បាន​ដែរ។ បច្ចុប្បន្ន​នេះ​អ្នក​ដាំ​ត្រកួន​​មួយ​ចំនួន​តែង​តែ​ប្រើ​ប្រាស់​ថ្នាំ​សំលាប់​សត្វ​ល្អិត​ដើម្បី​ថែ​រក្សា​ត្រកួន និង​ការ​ប្រមូល​ផល​មិន​ត្រឹម​ត្រូវ ទាំង​នេះ​គឺជា​ហានិភ័យ​ដ៏​គួរ​ឲ្យ​ព្រួយ​បារម្ភណ៍​ចំពោះ​សុខភាព។  ក្រសួង​សុខា​ភិបាល​បាន​​ផ្តល់​អនុសាសន៍​ថា កសិកម្ម ស្លឹក​ត្រកួន​សម្បូរ​ទៅ​ដោយ​ជា​គី​មី​ច្រើន​ជាងគេ អាច​បណ្តល​ឲ្យ​ពុល​កម្រិត​ខ្ពស់។ ដូច្នេះ​ការ​ប្រើប្រាស់​បន្លែ​ដែល​មាន​សំណល់​ថ្នាំ​សំលាប់​សត្វ​ល្អិត​សើស​លុប​ធ្វើ​ឲ្យ​អ្នក​បរិភោគ​ពុល​រ៉ាំ​រ៉ៃ​ ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ ហើយ​ប៉ះពាល់​ដល់​ប្រព័ន្ធ​សសៃ​ប្រសាទ​ថែម​ទៀត។

កា​រប្រើប្រាស់​បន្លែ​ឲ្យ​មាន​សុវត្ថិភាព
ដើម្បី​ធានា​បាន​នូវ​សុខភាពសម្រាប់​ក្រុម​គ្រួសារ​ទាំង​មូល អ្ន​កត្រូវ​យក​បន្លែ​ទៅ​លាង​ជាមួយ​នឹង​ទឹក​ស្អាត ឬ​ក៏​ត្រាំ​ក្នុង​ទឹក​អំបិល​ជា​មុន​សិន មុន​ពេល​ចម្អិន។ ប្រសិន​បើ​អ្នក​ចង់​ទុក​ប្រើ​នៅ​ពីរ​បីថ្ងៃ​បន្ត​ទៀត សូម​វេច​ខ្ចប់​ដាក់​ក្នុង​ទូក​ទឹក​កឲ្យ​បាន​ល្អវា​អាច​ជួយ​រក្សា​បន្លែ​មិន​ឲ្យ​ឆាប់​ខូច​បាន៕

សូមអរគុណសម្រាប់ការអានរបស់លោកអ្នក!


EmoticonEmoticon