Thursday, November 5, 2015

ផ្លែទៀបបារាំង

                  គ្រប់ផ្លែឈើទាំងអស់ សុទ្ធតែ ត្រូវបានគេឱ្យតម្លៃថា វា អាចទ្រទ្រង់រាងកាយទប់ទល់ នឹងជំងឺដង្កាត់ផ្សេងៗ។ ដូច្នេះ នៅពេលដែលបានបរិភោគ ឬក៏ទទួលទាននូវ ផ្លែឈើទាំងនោះ រមែងធ្វើឱ្យសារពាង្គកាយរបស់ អ្នកមានភាពប្រសើរឡើង ប៉ុន្តែក៏មានបណ្តាផ្លែ ឈើមួយចំនួន ពុំសុទ្ធសឹងផ្តល់អត្ថប្រយោជន៍ ដល់សុខភាពនោះដែរ ស្របពេលដែលការ ទទួលទានមានភាពមិនច្បាស់លាស់អំពីគុណ សម្បត្តិរបស់វាបែបណានោះ។

     បើផ្អែកតាមការស្រាវជ្រាវអំពីដំណាំមួយ ចំនួនរបស់អ្នកជំនាញ និងអ្នកស្រាវជ្រាវទាំង ឡាយបានបង្ហាញឱ្យដឹងថា គ្រប់ផ្លែឈើហូបផ្លែ ទាំងអស់ គឺពួកវាបានផ្តល់នូវលទ្ធផលជាវិជ្ជ មានច្រើនជាងអវិជ្ជមាន ពោលគឺជួយបង្កើត ដល់ការលូតលាស់នៃសារពាង្គកាយនៅពេល លោកអ្នកបានទទួលទានវាជាប្រចាំថ្ងៃ និងត្រឹម ត្រូវនោះ។

     ទាក់ទិននឹងគុណប្រយោជន៍របស់ផ្លែឈើនេះ ដែរ ក្រុមជំនាញការស្រាវជ្រាវនៃឱសថសាស្ត្រ មួយចំនួន បានរកឃើញនូវប្រភេទផ្លែឈើម៉្យាង ដែលអាចជួយដល់សុខភាពបានល្អប្រសើរ និង ជួយកាត់បន្ថយ ក៏ដូចជាព្យាបាលនូវរោគផ្សេងៗ បានមួយកម្រិតផងដែរ។ ហើយអ្វីដែលពួកគេ នឹងលើកយកមកបកស្រាយក្នុងពេលនេះ គឺផ្លែ “ទៀបបារាំង” ឬគេឱ្យឈ្មោះ ម៉្យាងទៀតថា “ទៀបបន្លា”។

     ផ្អែកតាមការស្រាវជ្រាវរបស់ក្រុមអ្នក ជំនាញទាំងនោះ បានបញ្ជាក់ថា ផ្លែទៀបបារាំង ឬទៀបបន្លា អាចជួយសម្រួលដល់ការបាក់ កម្លាំង និងអាចព្យាបាលរាក់ស៊ីធ្មេញមាន ប្រសិទ្ធភាពទៀតផង ព្រោះវាសម្បូរទៅដោយ ជាតិជូរ និងផ្អែមនៅលាយឡំគ្នា (សម្រាប់ផ្លែ ទុំ) ។ ដោយឡែកចំពោះ ផ្លែទៀបបារាំងនៅខ្ចី វិញ ក្រុមអ្នកស្រាវជ្រាវបានយកវាមកចិតជា ចំណិតៗ រួចហាលថ្ងៃឱ្យស្ងួត កិនជាម្សៅ ឬយក មកដាំយកទឹកផឹកសម្រាប់ជួយព្យាបាលជំងឺរាក មួល ដែលមានប្រសិទ្ធភាពគួរឱ្យកត់សម្គាល់។

     ក្រៅពីការយកផ្លែទៀបបារាំងទៅធ្វើការ ពិសោធន៍ ដោយបង្ហាញនូវលទ្ធផលខាងលើ ចំពោះស្លឹករបស់វាវិញ ក៏បានផ្តល់អត្ថប្រយោជន៍ ច្រើនដែរ ដោយគ្រាន់តែយកស្លឹកហាលឱ្យស្ងួត និងយកមកដាំទឹកផឹក អាចជួយបំបាត់នូវអាការ ឈឺចាប់នៅពេលមានជំងឺលើសឈាមផង ដែរ ។


 សូមអរគុណសម្រាប់ការអានរបស់លោកអ្នក!


EmoticonEmoticon