Sunday, January 17, 2016

គុយទាវគួង ឬ​ថាប់ពៀ


1. ឧបករណ៍សំភារៈ​ , គ្រឿងផ្សំធ្វើស្នូលគុយទាវគួង

- ប្រេងសណ្ដែក
- ទឹកស៊ីអ៊ីវ
- ប្រេងខ្ចង
- ការ៉ុត
- ផ្សិត
- អំបិល
- ម្រេច
- ស្ករ
- ខ្ទឹមស
- សាច់ជ្រូក


2. វិធីធ្វើ
​​    2.1 ដាំទឹកឲពុះ


    2.2 ស្ងោរការ៉ុតឲឆ្អិន


​​​​   

    2.3 ចាប់ផ្តើមឆាសាច់ជ្រូក ដោយចាក់ប្រេងសណ្ដែកចូលឲក្តៅរួចដាក់ខ្ទឹមសចូល


​​​    2.4 បន្ទាប់មកចាក់ផ្សិតចូល



   2.5 បន្ទាប់មកទៀតដាក់សាច់ចូល រួចទុកឲឆ្អិន




     2.6 រួចចាក់ការ៉ុតឆ្អិន



   2.7 ដាក់ប្រេងខ្ចងចូល


    2.8 ដាក់អំបិលចូល



    2.9 ដាក់ម្រេចចូល


    2.10 ដាក់ស្ករចូល រួចកូរឲសប់




3. ឧបករណ៍សំភារៈ​និងវិធីធ្វើគុយទាវគួង

    3.1 ហាន់គុយទាវតាមរូប


    3.2 ហាន់សាលាតជាចំនិតៗតាមរូប




   3.3 យកគុយទាវមួយចំនែកមករួចដាក់ស្នូលចូលតាមដែលអ្នកចូលចិត្ត 


3.4 បន្ទាប់មកដាក់សាលាតចូល រួចរុំតាមរូប







4. ឧបករណ៍សំភារៈ​ , គ្រឿងផ្សំធ្វើទឹកជ្រលក់

- ទឹក
- ទឹកខ្មេះ
- ស្ករ
- ម្ទេស
- ខ្ទឹមស
- អំបិល
- ជីនាងវង
- ជីស្លឹកឆែក


5. វិធីធ្វើទឹកជ្រលក់

     5.1 ដាំទឺកស្ករឲពុះ


      5.2 បុកជីស្លឹកឆែកឲម៉ត់


​​​​​     5.3 បន្ទាប់មកកិនជីនាងវង ខ្ទឹមសនិងម្ទេសឲម៉ត់ រួចចាក់ទឹក ទឹកខ្មេះ ទឹកស្ករចូល









សូមអរគុណសម្រាប់ការអានរបស់លោកអ្នក!

3 ความคิดเห็น

ស្រក់ទឹកមាត់ម៉ង admin ជួយធ្វើឲ្យញាំផង

ហាសហា..... មកញ៉ាំមកអញ្ចឹង

ចិត្តល្អណាស់តើ តែអត់ហ៊ានទេខ្លាចសង្សាអែតមីនប្រច័ណ្ឌ
ហិហិ


EmoticonEmoticon