រឿងខ្មោចរាប់ចាន ( អូខិខុ) ឬភាសាជប៉ុន 皿屋敷 Sarayashiki បានដំណាលថាអោយតែដល់ថ្ងៃពេញបរមីណ៍នឹងមានសខ្មោចស្រីម្នាក់លូនចេញពីក្នុងអណ្ដូងទឹកមករាប់ចានតាំងពីចានទី១ ដល់ចានទៅ៩រួចនាងក៏ស្រែចយំយ៉ាងខ្លាំង គួរអោយអាណិតអាសូរ។ ដែលរឿងនេះមានដំណាលតៗគ្នាថា :
កាលពីសម័យ១ដែលប្រទេសជប៉ុនចាប់ផ្ដើមជួយសង្គ្រាមផ្ទៃក្នុងដោយសារមានមន្រ្តីក្បត់កាន់អំណាច។ ថ្ងៃមួយមន្ត្រីក្បត់នោះមាននាំគ្នីគ្នាមកប្រជុំដើម្បីរៀបចំគំនិតក្បត់នៅក្នុងផ្ទះ តែជាហេតុចៃដន្យនាងអូខិខុដែលជាស្រីបំរើក្នុងផ្ទះបានលួចស្ដាប់លឺ ហើយបាននាំរឿងនេះទៅប្រាប់ ទាហានស្នោះត្រង់ម្នាក់ដែលជាសង្សាររបស់នាង.....
ក្រោយពីរឿងក្បត់បានបែកធ្លាយអស់ នាយមន្រ្តីក្បត់មានចិត្តខឹងយ៉ាងខ្លាំង ហើយមានចំល្បិច ដើម្បីសម្លាប់នាងអូខិខុចោល។ ដោយនាយមន្រ្តីក្បត់បានប្រើអោយនាងអូខិខុយកចានទៅលាង ហើយបានប្រាប់នាងថាចានទាំងអស់ក្នុងឈុតនោះមាន១០ចាន តែការពិតចានក្នុងឈុននោះមានតែ៩ទេ។ ដោយសារតែនាងអូខិខុមិនបានដឹងថានេះជាល្បិចរបស់មន្រ្តីក្បត់នាងក៏ទទួលយកចានឈុតនោះទៅលាង តែបន្ទាប់ពីលាងរួចយកមកទុកវិញ នាយមន្រ្តីក្បត់បានអោយនាងរាប់ចាននោះ នាងក៏រាប់បានតាំងពីចានទី១ ដល់ចានទៅ៩ រាប់សារចុះសារឡើងជាច្រើនដង នាយមន្រ្តីក្បត់ខឹងខ្លាំងណាស់ ហើយបានចោទនាងអូខិខុថា នាងបានធ្វើបែកចានក្នុងឈុតនោះ១ ទោះបីជានាងអូខិខុខំអង្វរយ៉ាងណាក៏ នាយមន្រ្តីក្បត់មិនស្ដាប់ដែរ។ ហើយបានអោយទាហានក្នុងផ្ទះនោះយកនាងទៅសម្លាប់ចោលរួចបោះចូលទៅក្នុងអណ្តូងទឹក។
ចាប់តាំងពីពេលនោះមកអោយតែដល់ថ្ងៃពេញបរមីណ៍នឹងមានខ្មោចស្រីម្នាក់លូនចេញពីក្នុងអណ្ដូងទឹកមករាប់ចាន ១.....២....៣.......៤.....៥.....៦.......៧......៨.....៩........
បន្ទាប់មកក៏ឈប់រាប់ហើយស្រែចយំខ្លាំងៗដើម្បីទាមទាររកយុត្តធម៍។
បកប្រែនិងកែសម្រួលពីនិទានរឿងខ្មោចជប៉ុនដោយ : ម៉ម មុន្នីតា
សូមអរគុណសម្រាប់ការអានរបស់លោកអ្នក!
EmoticonEmoticon