Thursday, January 5, 2017

ប្រាសាទសំបូរព្រៃគុហ៍



​​​               ប្រាសាទសំបូរព្រៃគុហ៍ គឺជារមណីដ្ឋានសំបូរព្រៃគុក ជាប្រភេទរមណីដ្ឋានវប្បធម៍ និងប្រវត្តិសាស្រ្តដែល មានទីតាំងស្ថិតនៅក្នុង ភូមិសំបូរ ឃុំសំបូរ ទីរួមខេត្តកំពង់ធំ
ស្រុកប្រាសាទសំបូរ ដែលមានចំងាយ ៣៧គម ពីទីរួម ខេត្តកំពង់ធំដែលសង់លើដី រាបស្មើមានទំហំ3,000ហិកតា តាមផ្លូវជាតិ៦៤ បត់ស្តាំតាមសាលាវិស័យ កាត់តាមផ្លូវបុសស្រមោច ផ្លូវនេះពេលរដូវវស្សាលិចទឹក តែយើងអាចធ្វើដំណើរឆ្ពោះទៅស្រុកសំបូរបានតែម្តង។ រមណីដ្ឋានប្រាសាទសំបូរព្រៃគុហ៍ ជារាជធានីចាស់ឈ្មោះថា ឥសានបុរៈ ពីសម័យនោះជាមជ្ឈមណ្ឌលនៃ សាសនា ឧទ្តិសថ្វាយ សវះនិយម។ ក្រុមប្រាសាទនេះសាងសង់អំពីឥដ្ឋតាន់ និង ថ្មបាយក្រៀមលំអរទៅ ដោយចំលាក់ពីលើឥដ្ឋ ចាក់ពុម្ភដោយបាយអ ជាផ្ទាំងៗអំពីឥដ្ឋ តែបច្ចុប្បន្នរបេះអស់។

ក្បាច់ផ្តែរ និងការសរសេរជាពាក្យពេជ្រ ប្រអប់ទ្វារធ្វើអំពីថ្មភក់ទាំងអស់។ប្រាសាទនេះកសាងឡើង នៅរាជ្ជកាល ស្តេចឥសានវរ្មន័ ទី១នៅក្នុង សត ទី៧ (គ,ស 616-635) នាសម័យចេនឡាក្រុមប្រាសាទសំបូរព្រៃគុកនេះ ត្រូវបានបោះបង់ចោល តាំងពីឆ្នាំ១៩៧១មកម្លេះ ហើយត្រូវបានរៀបចំសារជាថ្មីនៅឆ្នាំ១៩៨០។ក្នុងការកាប់ស្ការព្រៃគេរកឃើញមាន ប្រាសាទទាំងអស់ចំនួន១៤០ប្រាសាទ ហើយនៅប្រាសាទទៅពីទៀត រកមិនទាន់ឃើញ។

រមណីដ្ឋានប្រាសាទសំបូរព្រៃគុហ៍គេចែកចេញជា ៤ ធំគឺ៖
1. ក្រុមប្រាសាទខាងជើង ៖ហៅថាប្រាសាទសំបូរនៅកណ្តាល និងពទ្ធ័ជុំវិញដោយប្រាសាទតូចៗ ហើយប្លែកៗគ្នា។
ប្រាសាទតោ
2. ប្រាសាទកណ្តាល ៖ ហៅថាប្រាសាទតោ ប្រាង្គប្រាសាទកណ្តាលមានទ្វារចូលពីទិសចាងជើង ឯទ្វារបើកពីទិសមួយទៀតជាទ្វារបញ្ឆោត។នៅត្រង់ក្បាលជណ្តើរទាំង ៤ មានរូបតោអង្គុយបញ្ឈរជង្គង់ពីរ ក្នុងទិសនីមួយៗហៅថា ទេវកថា ។នៅភាគខាងលិចនៃប្រាសាទតោ មានក្រុមប្រាសាទតូចៗជាច្រើនទៀត។

3. ក្រុមប្រាសាទខាងត្បូង ៖ ហៅថា ប្រាសាទយាយពន្ធ័ ដែលស្ថិតនៅចំកណ្តាលហ៊ុំពន្ធ័ដោយប្រាសាទ ជាច្រើន មានកំពែងពីរជាន់ ដែលកំពែងខាងក្នុងមាន តោបុរៈ ចូលទាំងបួនទិស។ក្រុមប្រាសាទទាំងនេះជា អតិតរាជធានី។

4. ក្រុមប្រាសាទក្រោលមាស ៖ មានទីតាំងនៅខាងជើងប្រាសាទសំបូរព្រៃគុក មានប្រាសាទតូចៗធ្វើ អំពីឥដ្ឋ និងខាងលិចមានប្រាសាទមួយធ្វើអំពីថ្មបាយក្រៀម។


កំណត់ព្រំប្រទល់ការពារប្រាសាទ ប្រាសាទដ៏ច្រើនសន្ធឹកសន្ធាប់នេះគេបានកំណត់ ៣ តំបន់សំរាប់ការពារដូចខាងក្រោម ៖

១ .ចំងាយ ៣០ម ពទ្ធ័ជុំវិញកំពែងខាងក្រោមនិងមាត់ស្រះ

២​ .ចំងាយ៣០០មពទ្ធ័ជុំវិញតំបន់ទី១

៣ .ចំងាយ១៥០០មពទ្ធ័ជុំវិញតំបន់ទី២

ប្រាសាទសំបូរព្រៃគុហ៍ មានដើមឈើតូចធំ រុក្ខជាតិ​ សត្វផ្សេងៗ គួរអោយចាប់អារម្មណ៏​ ។ ម្យ៉ាងវិញទៀត ប្រាសាទសំបូរព្រៃគុហ៍បានទាក់ទាញភ្ញៀវទេសចរណ៏ បរទេសនិងក្នុងស្រុកជាច្រើន អោយមកទស្សនាកំសាន្ត ដែលជាហេតុជួយបង្កើនកម្ពស់​ ជីវភាពប្រជាជនរស់នៅតាមតំបន់នោះ និងជួយផ្សព្វផ្សាយនូវវប្បធម៌ របស់ខ្មែរអោយកាន់តែច្រើន ទៀតផង ។ ប្រាសាទសំបូរព្រៃគុហ៍ ក៏ជួយចូលរួមចំណែកក្នុងការ អភិវឌ្ឈន៏ប្រទេសជាតិ ក្នុងគ្រប់រូបភាពផងដែរ​។


សូមអរគុណសម្រាប់ការអានរបស់លោកអ្នក!


EmoticonEmoticon