ព្រះគណេស ជាទេវ:មានមុខងារច្រើន ព្រះអង្គកំចាត់ឧបសគ្គ និងជួយការពារពួកអ្នកគោរពបូជាព្រះអង្គ។ ទ្រងក៏ជាទេវ:ខាងបញ្ញា និងវិបុលភាពផងដែរ។
ព្រះគណេស ធ្លាប់ទទួលការស្រលាញ់និងគោរពបូជាយ៉ាងខ្លាំងពីជនជាតិខ្មែរ។ បដិមាមានក្បាលជាក្បាលដំរី ភ្នែកតូចៗ និងស្លឹកត្រចៀកធំៗ ឯខ្លួនជាមនុស្សមានពោះធំកំប៉ោង។ ដៃឆ្វេងកាន់ចានគោមដាក់នំ ចំនែកប្រមោយដាក់ក្នុងចាន។ ដៃស្តាំកាន់មើមស្ពៃ វត្ថុទាំងពីរនេះជាកេតនភណ្ឌរបស់ព្រះអង្គ។
មានរឿងនិទានថា ព្រះគណេសត្រូវព្រះនាងបរវតីជបឡើងក្នុងពេលដែលព្រះឥសូរជាស្វាមីទៅធ្វើសង្គ្រាម ដើម្បីឲយាមច្រកចូលប្រាសាទរបស់ព្រះនាង ។ ពេលព្រះឥសូរត្រលប់មកវិញក៏បានជួបអ្នកយាមថ្មី ដែលរេរាំងព្រះអង្គមិនឲចូល ព្រះឥសូរខឹងពេកក៏កាត់ក្បាលព្រះគណេសទៅ បន្ទាប់មកទើបបានដឹងការពិត ព្រះឥសូរក៏បញ្ចាឲទ័បចេញទៅដើររកក្បាលមនុស្សឬ ក្បាលសត្វណាដែលពួកគេជួបដំបូងបង្អស់ ។ ពេលនោះពួកទ័បក៏បានជួបជាមួយដំរីមួយក្បាល ហើយក៏កាត់ក្បាលដំរីនោះយកមកឲព្រះឥសូរ ។ ព្រះឥសូរយកក្បាលដំរីនោះមកតភ្ជាប់ជាមួយដងខ្លួនរបស់ព្រះគណេស រួចក៏ប្រស់ឲរស់ឡើងវិញ។
ប្រភព : ទួលភ័ក្រគិន កណ្ដាល
សម័យ : ស.វ. ទី៧-ទី៨
កំពស់ : ៧៣សម
ធ្វើពី : ថ្មភក់
សូមអរគុណសម្រាប់ការអានរបស់លោកអ្នក!
EmoticonEmoticon