Tuesday, November 1, 2016

ប្រាសាទ​បាគង

           



         ប្រាសាទបាគង ស្ថិតនៅខាងត្បូងបំផុតក្នុងចំណោម ប្រាសាទរលួសដែល ព្រះបាទឥន្រ្ទវរ្ម័នទី១ បានកសាងនៅ ឆ្នាំ៨៨១ នៃគ្រិស្តសករាជ ។ ប្រាសាទនេះ មានទ្រង់ទ្រាយ ខ្ពស់សង់ពីលើខឿន ៣ជាន់ សម្រាប់តម្កល់លិង្គទេវរាជ ឈ្មោះ "ឥន្រេ្ទស្វរ" ដែលផ្តល់តមៃ្លទៅលើលទ្ធិបុគ្គលនិយម ដែលជាមែកធាងមួយនៃលទ្ធិទេវរាជ។ ប្រាសាទនេះមាន កំពែងខាងក្រៅធ្វើអំពី ថ្មបាយកៀ្រម មួយចំណែកកប់បាត់ទៅ ក្នុងព្រៃមួយចំណែកទៀតបាក់បែក ខូចអស់ដែលមានបណ្តោយ ៨៥០ម៉ែត្រ ទទឹង ៥០ម៉ែត្រ ដោយមាន សិន្ធុព័ទ្ធជុំវិញទទឹង ៦០ម៉ែត្រ ប៉ុនែ្តទឹកស្រះរីងខះអស់នៅសល់តែ ទិសខាងកើតទេ មានប្រាសាទតូចៗព័ទ្ធជុំវិញ ប្រាសាទធំសង់ពីថ្មប្រផេះ ប្រកបដោយ ក្បូរច្បាច់រចនារស់រវើក ។ ប្រាសាទកណ្តាលមានលក្ខណៈជាភ្នំមាន ៥ថ្នាក់ដោយមានជណ្តើរឡើងទៅលើគ្រប់ទិសទាំង ៤តែជញ្ជាំងទិសខាងកើតនៅ ល្អជាងគេ នៅហោជាងទ្វារខាងកើត មានរូបចម្លាក់យក្សក្រុងរាពណ៍ឬ ឥន្ទជិត ថែ្លងសរកើតជាចំណងនាគបាស ទៅរុំព័ទ្ធព្រះលក្ស៍ដែលមានទ័ពស្វាចោមរោមជាបរិវា ។ នៅតាមថ្នាក់នីមួយៗ សុទ្ធតែមានចម្លាក់រឿងដកស្រង់ចេញពី ព្រហ្មញ្ញសាសនា តែគួរឲ្យស្តាយរូបចម្លាក់ទាំងនោះរលុបស្ទើរអស់ទៅហើយ ដោយទ្រាំទ្រនឹង ធាតុអាកាសក្តៅត្រជាក់ភ្លៀងខ្យល់ ជាង១ពាន់ឆ្នាំ ។ យោងតាមឯកសារ ប្រវត្តិសាស្រ្តខែ្មរ បញ្ជាក់ថា បន្ទាប់ពីបានឡើងសោយរាជ្យសម្បត្តិនៅ គ,ស ៨៧៧ ព្រះបាទឥន្រ្ទវរ្ម័នទី១ ទ្រង់បានមកគង់នៅរាជធានី ហរិហរាល័យ ឬទីក្រុងរលួស ដែលព្រះបាទជ័យវរ្ម័នទី២ បានត្រួសត្រាយជាដំបូង។ ក្រៅពីការចាត់ការឲ្យជីកបារាយណ៍" ឥន្រ្ទតដាក" នៅខាងជើងរាជធានីដែលមានបណ្តោយ ៣០០០ម៉ែត្រ ទទឹង ៨០០ម៉ែត្រ ដែលសព្វថៃ្ងគោកអស់ ក្លាយទៅជាវាលស្រែ នោះព្រះបាទឥន្រ្ទវរ្ម័នទី១ ទ្រង់បានកសាង ប្រាសាទបាគង ដែលជាប្រាសាទភ្នំទី១ ធ្វើអំពីថ្មភក់ទុកជាគោលចារឹករបស់រាជធានីនិងដើម្បី ជានិមិត្តរូប នៃព្រះរាជអំណាចរបស់ ព្រះអង្គ ដែលលាតសន្ធឹងដល់តំបន់ពាយ័ព្យរហូតដល់សមុទ្រ ។ ពេលឡើងទៅទស្សនា ដល់ចំណុចខ្ពស់បំផុត នៃប្រាសាទបាគង]អ្នកទេសចរគ្រប់រូបទទួលអារម្មណ៍ ដូចកំពុងរស់នៅក្នុងវិមានទិព្វ នាឋានត្រៃត្រឹង្សទេវលោកយ៉ាងនោះដែរ ព្រោះតែបេតិកភណ្ឌជាតិមួយនេះ មានអាយុកាលមុនប្រាសាទអង្គរវត្ត ទៅទៀត។
         ប្រាសាទ​បាគង​ស្ថិត​នៅ​ចំកណ្តាល​នៃ​រាជ​ធានី ហរិហរាល័យ គឺ​ជា​ឈ្មោះ​ដែល​មាន​ប្រភព​មក​ពីអាទិទេព​២អង្គ គឺ​ព្រះ​ហរិ និង​ហរៈ ដែល​ជាការ​សំយោគ​ចេញ​ពី​ព្រះ​វិស្ណុ និង​ព្រះសិវៈ។ វាជា​ប្រាសាទ​ភ្នំ (សិប្បនិមិត្ត) ដែល​តំណាង​លោក​ធាតុ ភ្នំ​ព្រះសុមេរុ ដែល​ជា​លំនៅ​ដ្ឋាន​របស់​អាទិទេព​ទាំងឡាយ រីឯ​ជាន់​ទាំង៤​ដែល​នៅ​នឹង​តួ​ប្រាសាទ​កណ្តាល​វិញ វា​ទាក់​ទង​ទៅ​នឹង​អាទិ​ទេព​ទាំង៤ (ភិភពនាគ ពិភពគ្រុឌ ពិភព​បិសាច ពិភពយក្ស) រីឯ​ជាន់​ទី៥​តំណាង​ឲ្យ​មហារាជ)។ ប្រាសាទ​នេះ​ព័ទ្ធ​ជុំវិញ​ដោយ​កំពែង​ពីរ​ជាន់​គឺៈ កំផែង​ទីមួយ​មិន​ឋិត​នៅ​ចំប្លង់​ប្រាសាទ​ឡើយ ហើយ​មាន​បណ្តោយ ៩០០ម x ៧០០ម ឋិត​នៅ​ព័ទ្ធ​ជុំ​វិញ​ស្រះ​ទឹក​មួយ​ព្រម​ទាំង​លំអ​ទៅ​ដោយ​ផ្លូវ​ចូល​ទៅ​គ្រប់​ជ្រុង​ទាំង​៤ ព្រម​ទាំង​ជិត​ភ្ជាប់​បង្កាន់​ដៃ​នាគ​ទាបៗ។ កំផែង​ជាន់​ទី២​វិញ​មាន​ផ្លូវ​ចូល​២ ដែល​ធ្វើ​ឡើង​ពី​ថ្ម​ភក់​និង​ថ្ម​បាយ​ក្រៀម (ប៉ុន្តែមួយ​ឋិត​នៅ​ខាងកើត មួយទៀត​ឋិត​នៅ​ខាងលិច) ដែល​គេ​លំអរ​ទៅ​ដោយ​បង្កាន់​ដៃ​នាគ​ក្បាល២​ធំៗ ឋិត​នៅ​កាត់​ស្រះ​ដែល​សព្វ​ថ្ងៃ​រូប​នេះ​ខូត​ខាត​អស់​មួយ​ចំនួន​ធំ។

         តួ​ប្រាសាទ​កណ្តាល គេ​អាច​ទៅ​ទស្សនា​នៅ​គ្រប់ជាន់​ទាំង​ប្រាំ​បាន ព្រោះ​ជាន់​នីមួយៗ ពុំ​មាន​ទំហំ​ប៉ុនគ្នាឡើយ ហេតុដូច្នោះ​ហើយ​ទើប​គេ​អាច​មើល​ឃើញ។ ប្រាសាទ​កណ្តាល​ឋិត​នៅ​លើ​ខឿន​ខ្ពស់​មួយ​រាង​ការេ រៀបឡើង​ប្រាំជាប់​ហើយ​គេ​បាន​លំអរ​ទៅ​ដោយ​ផ្កា​ឈូក​មួយ​នៅ​ចំ​ពី​លើ​កំពូល។​ ចំណែក​ឯ​ខឿន​តួ​ប្រាសាទ​នៅ​ចំ​កណ្តាល តួ​នោះ​ប្រ​ហែល​ជា​កសាង​នៅ​សម័យ​ក្រោយ​ក្នុង​អំឡុងស.វទី​១២។

          បើតាមរឿងព្រេងខ្មែរ​បានបញ្ជាក់ថា ទី​កន្លែង​សាង់​ប្រាសាទ​នេះ គឺ​ជាកន្លែង​ដែល​ តាគហេ ឲ្យ​បក្សី​ចាំក្រុងគង់ បន្ទាប់ពី​ការ​គេច​ផុត​ពី​ការ​តាម​ចាប់​ខ្លួននៃ​កង​ទ័ព​របស់​ស្តេច​ព្រហ្ម​កិល។ បន្ទាប់​ពី​បាន​ឡើង​សោយ​រាជ្យ ដើម្បី​តប​ស្នង​នូវ​គុណូបការៈ​របស់​តាគហេ បក្សីចាំក្រុង ក៏បាន​បញ្ជាឲ្យ​សាង​ប្រាសាទ​មួយ​ត្រង់​កន្លែង​ដែល​តាគហេថា បាគង់សិន ប្រាសាទនោះហៅ​ថា ប្រាសាទបាគង់ ដែល​ក្លាយ​មក​ជា​ ប្រាសាទបាគង សព្វថ្ងៃនេះ។

សូមអរគុណសម្រាប់ការអានរបស់លោកអ្នក!


EmoticonEmoticon