ជួយឱ្យខួរក្បាលឆ្លាតមានសុខភាពល្អ
យោងតាមអ្នកជំនាញផ្នែកសុខភាព បានឱ្យថា ផ្លែប័រ គឺជាប្រភពនៃអាហារដ៏ល្អបំផុតសំរាប់សុខភាពខួរក្បាល ដោយសារតែ វាមានផ្ទុកសារធាតុ omega-3 fatty acids និង វីតាមីន E ខ្ពស់។ សារធាតុ omega-3 fatty acids មានតួនាទីថែរក្សា ខួរក្បាលឱ្យមានសុខភាព ឆា្លតជាងវ័យ និងអាចកាពារពីជំងឺផ្សេងៗ បានយ៉ាងប្រសើរ។ ដូច្នេះ អ្នកគួរទទួលទានផ្លែប័រ ឱ្យបានទៀងទាត់ ជារៀងរាល់ថ្ងៃ។
ជួយឱ្យបេះដូងមានសុខភាពល្អ
យោងតាមការសិក្សា បានបង្ហាញថា មនុស្សដែលទទួលទានផ្លែប័រ គឺជួយឱ្យរាងកាយមានកំលាំងខ្លាំងក្លា និង ជំរុញឱ្យបេះដូងមានសុខភាពល្អ មានហានិភ័យតិចតូចនៃជំងឺបេះដូង ជាងមនុស្សដែលមិនបានទទួលទានផ្លែប័រ។
ផ្លែប័រមានផ្ទុកនូវវីតាមីន E
ដែលអាចជួយការពារ សារធាតុ cholesterol oxidization និង folate និង ជួយកាត់បន្ថយគ្រោះថ្នាក់នៃសារធាតុ homocystenine នៅក្នុងឈាម។ ប៉ូតាស្យូម ជួយ ឱ្យសម្ពាធឈាមដើរស្រួល និង សារធាតុ phytosterols ជួយកាត់បន្ថយសារធាតុខ្លាញ់។ ជួយឱ្យភ្នែកមើលឃើញច្បាស់ និង មានសុខភាពល្អ៖ ផ្លែប័រក៏ដើរតួនាទីយ៉ាងសំខាន់ដែរ សំរាប់សុខភាពភ្នែក និង ធ្វើឱ្យភ្នែកមានសុខភាពល្អ ពីព្រោះ នៅក្នុងផ្លែប័រ សម្បូរដោយសារ ធាតុ carotenoid leutein សារធាតុការពារប្រតិកម្មអ៊ុកស៊ីតដែលអាចការពារភ្នែកពីជំងឺឆ្លងនិង ភ្នែកខ្សោយ។
អ្នកបានដឹងហើយថា ផ្លែប័រមានអត្ថប្រយោជន៍ យ៉ាងសំខាន់សំរាប់ការពារ និង ទ្រទ្រង់សុខ ភាពរាងកាយរបស់អ្នក ឱ្យមានសុខភាពល្អ ដូច្នេះ គួរជ្រើសរើស យកផ្លែប័រធ្វើជារបបអាហារប្រចាំថ្ងៃ ដើម្បីទទួលបានសុខភាពរាងកាយរឹងមាំ គ្មានជំងឺ។ ជាពិសេស ផ្លែប័រមានឥទ្ធិពលបំផុត អាចជួយឱ្យអ្នកមានអារម្មណ៍ និង ចំណង់ផ្លូវភេទកម្លាំងខ្លាំងក្លា មិននឿយហត់ពេលកំពុងប្រយុទ្ធជាមួយនឹងដៃគូ ជាទីស្រឡាញ់របស់អ្នក៕
សូមអរគុណសម្រាប់ការអានរបស់លោកអ្នក!
EmoticonEmoticon