មានបុរសឳពុកនិងកូនបរទេះចេញទៅជួញជួបនិងក្រពើមួយដែលភ្លើងព្រៃ រោលរលាកជើងទាំង៤ និងដើររកចំណីឆីពុំបានអត់អាហារស្គមរីងរៃ។
ឯបុរសថា៖ «ព្រះស្ដែងកុំអាលខាំអញ មកយើងនឹងនាំគ្នាទៅរកអ្នកប្រាជ្ញ លោកកាត់សេចក្ដីនេះឲ្យយើង»។ ទើបបុរសនិងក្រពើ នាំគ្នាទៅជួបទន្សាយ ដោយនូវដំណើរទីទៃៗ ។ ក្រពើប្រាប់ថា៖ «ខ្ញុំនៅទីមួយស្ងៀមៗ ស្រាប់តែចៅនេះមកចងអបខ្លួនខ្ញុំជាប់ លើកដាក់លើរទេះបរទៅ ខ្ញុំបម្រះពុំរួច ព្រោះតែធ្វើទុក្ខខ្ញុំបានជាខ្ញុំចង់ខាំបុរសនេះឆី»។ បុរសប្រាប់ថា៖«ក្រពើនេះភ្លើងព្រៃរោលរលាកជើងទាំង ៤ វារពុំរួច បានខ្ញុំអាសូរ ទើបយកឈើចងអបហើយលើកដាក់លើរទេះបរទៅដល់បឹងទើបស្រាយលែង ហើយក្រពើនេះចុះទៅក្នុងទឹកបានផឹកទឹកអកភក់មានកម្លាំងហើយគិតខាំខ្ញុំវិញ ហេតុនេះបានជាខ្ញុំទាំង ២ នាំគ្នាមកឲកាត់សេចក្ដីនេះ បើទន្សាយពុំជឿសុំមើលជើងក្រពើទាំង ៤ ចុះ» ។
ទន្សាយពិចារណាថា «ក្រពើនេះឥតធម៌ពុំដឹងគុណគេឡើយ» ទើបទន្សាយកាត់ថា៖«បើដូច្នេះមានតែព្រះស្ដែង ឲ្យគេចង់ព្រះស្ដែងដូចអំពីមុននោះសិនហើយ សឹមអញពិចារណាឲ្យព្រះស្ដែង» ទើបទន្សាយឲ្យបុរសនោះទៅចងក្រពើនោះជាប់ដូចអំពីមុន ហើយទន្សាយបាននិយាយថា៖«ព្រះស្ដែងនាំទៅផ្ទះចុះ ថ្ងៃក្រោយព្រះស្ដែងកុំធ្វើគុណនឹងសត្វតិរច្ឆាន ព្រោះលោកថាពុំត្រូវទុកចិត្តសត្វមានចង្កូមមានពិសទេ» ។
សូមអរគុណសម្រាប់ការអានរបស់លោកអ្នក!
EmoticonEmoticon