កាលពីព្រេងនាយ នៅលើដីយើងនេះគ្រប់ស្រុកទាំងអស់មិនមានពស់ពិស និងពស់ឥតពិសទេ មានតែពស់កេងកង។ មាននិទានថា កាលពីដើមឡើយមានមនុស្សពីនាក់ប្តីប្រពន្ធ។ ប្រពន្ធឈ្មោះ នាងនីមានកូនស្រីមួយឈ្មោះនាងអេត។ប្តីនោះទៅជួញអង្កាំបាត់ជាយូរអងែ្វង។ ថៃ្ងមួយអស់បងប្អូន ជិតខាងគេបបួលគ្នាទៅរកអុស ឯនាងនីឮគេបបួលគ្នាក៏ទៅជាមួយនឹងគេដែរ យកនាងអេតជាកូន ទៅជាមួយផង។ លីដឹងចូលទៅក្នុងព្រៃ បានឃើញអុសមួយធំនាងនីយកមក ពុស។
លុះពុសយូរបន្តិចទៅដងពូថៅក៏រង្គោះធ្លាក់ទៅក្នុងរន្ធពស់។ នាងនីមើលទៅឃើញដឹងថារន្ធពស់កេង កងក៏និយាយនឹងពស់នោះឲ្យហុចដងពូថៅឲ្យ ។ ឯពស់កេងកងឆ្លើយឡើងថា៖ «អើ! បើនាងឯងធ្វើជាប្រពន្ធអញ ទើបអញឲ្យដងពូថៅ បើនាងឯងមិនធ្វើជា ប្រពន្ធអញនោះ អញមិន ឲ្យដងពូថៅទេ»។ នាងនីឮពស់កេងកងថាដូចេ្នះហើយ ក៏ព្រម ទទួលថា៖ «អើ!បាន តែអ្នកឯងឲ្យដងពូថៅមកចុះចាំល្ងាចឲ្យមេអេតមកហៅ»។ ពស់កេងកងឮនាងនីថាដូច្នោះ ក៏ឲ្យដងពូថៅមក។ នាងនីផ្តាំថា៖«ដល់ល្ងាចសឹមឲ្យមេអេតមកហៅ»។ហើយនាងនីក៏ទូលអុសទៅផ្ទះជាមួយនាងអេត។
លុះដល់ព្រលប់នាងនីក៏ប្រើនាងអេតជាកូនទៅហៅពស់កេងកង។នាងអេតទៅដល់រន្ធពស់ ឆ្លើយ ថា៖«ពស់កេងកងៗ នាងនីឲ្យហៅ»។ ឯពស់កេងកងលឺហើយចេញមក។នាងអេតឃើញពស់ក៏ភ័យ ព្រឺស្ញើបអស់ទាំងខ្លួន ប៉ុនែ្តខ្លាចម្តាយ ព្រោះម្តាយប្រើមកក៏ខំសង្កត់ចិត្តនាំពស់ទៅផ្ទះ ។ ពស់នោះធំ ណាស់ លូនទៅលើស្មៅបាក់រាបអស់ ។ ដល់ផ្ទះហើយក៏ឡើងទៅដេកជាមួយនឹងនាងនី ។ នាងនី និយាយនឹងពស់កេងកងថា៖ «ខ្ញុំមានប្តី ឥឡូវនេះគាត់ទៅជួញអង្កាំពីរបីឆ្នាំមកម្តងៗ»។ ពស់កេងកងសួរថា៖ «ប្តីនាង ឯងនៅប៉ុន្មានខែប៉ុន្មានថៃ្ងទៀតទើបមកដល់?» នាងនីឆ្លើយថា៖«មិនដឹងជាប៉ុន្មានខែ ប៉ុន្មានថៃ្ងទៀតមកដល់ទេ» ។ ពស់កេងកងលានាងនីទៅរូងវិញនាងផ្តាំថា៖ «បើប្តីខ្ញុំមក ខ្ញុំមិនឲ្យមេ អេត ទៅហៅទេអ្នកកុំមក ។
បើប្តីខ្ញុំមិនទាន់មកនោះខ្ញុំប្រើមេអេតឲ្យទៅហៅអ្នកសឹមអ្នកមក»។ ពស់ កេងកងក៏ទៅរូងវិញទៅ។ រាល់តែល្ងាចនាងនីប្រើមេអេតឲ្យទៅហៅពស់កេងកង។នាងអេតខ្លាចម្តាយ ក៏ទៅតាមពាក្យម្តាយប្រើ ប៉ុនែ្តក្នុងចិត្តខ្លាចពស់នោះណាស់ ដ្បិតពស់នោះធំហើយវែងផង មួយទៀត ខឹងក្នុងចិត្តដ្បិតម្តាយ សាហាយនឹងពស់។ នាងអេតទៅដល់មាត់រូងហៅថា៖ «ពស់កេងកង!ៗ នាង នីឲ្យហៅ» ។ ពស់កេងកងឮក៏លូនចេញមកហើយឆ្លើយថា »អេតអើយអេត! បើអញទៅ ឱពុកអេត នឹងកាត់អញដាច់ »។នាងអេតឆ្លើយថា៖«ឱពុកអញទៅជួញអង្កាំពីរបីឆ្នាំមិនទាន់មកដល់»។ពស់កេង កងបានលឺនាងអេត តបដូច្នោះ ក៏លូនចេញពីរន្ធមកហើយចេះតែទៅរាល់ថៃ្ង នាងនីសាហាយពស់ កេងកងទាល់តែផើម។ ដល់យូរបនិ្តចទៅ ប្តីនាងនីមកពីជួញអង្កាំវិញឃើញនាងនីពោះធំក៏នឹកសង្ស័យ ក៏សួរនាងអេតជា កូន។ នាងអេត ប្រាប់ឱពុកថា៖ «ម៉ែគាត់សាហាយនឹងពស់កេងកង។ តែវេលាព្រលប់កាលណាឲ្យ តែខ្ញុំទៅហៅរាល់ថៃ្ង»។ឪពុកលឺនាងអេតប្រាប់ដូច្នោះ ក៏និយាយនាងអេតថា«ដល់ល្ងាចហងឯងទៅ ហៅពស់នោះមកទៀត អញកាប់វានៅមាត់ទ្វារ ហើយហងឯងកុំឲ្យម្តាយហងឯងដឹង»។ ឯនាងអេត លុះដល់ព្រលប់ក៏ទៅហៅពស់កេងកងថា »ពស់កេងកង! ៗ នាងនីឲ្យហៅ»។ ពស់កេងកងឮហើយ ឆ្លើយថា៖«អេតអើយអេត! បើអញទៅ ឪពុកអេតនៅកាត់កអញដាច់»។ នាងអេតឆ្លើយថា៖ «ឱពុក អញទៅជួញអង្កាំពីរ បីឆ្នាំមិនទាន់មកដល់»។ ពស់កេងកងលឺនាងអេតប្រាប់ដូច្នោះ ស្មានថាឪពុក មិនទាន់មកពីជួញអង្កាំមែន ក៏ទៅដូចសព្វដង។ ឯឪពុក នាងអេតកាន់ដាវពួននៅមាត់ទ្វារចាំកាប់។ ពស់កេងកងលូនចូលមាត់ទ្វារបន្តិច ឪពុកនាងអេតកាត់ដាច់ ហើយកាត់មួយកំណាត់ខាងកន្ទុយ យកទៅដាក់លើស្កាក មួយកំណាត់ខាងក្បាលយកទៅដាក់លើមែកពុទ្រា ឯកណ្តាលខ្លួនឲ្យនាង អេតយកទៅពន្លាត់សែ្បកចោលហើយផ្តាំនាង អេតថា៖ «កុំឲ្យម្តាយហងដឹង តែត្រូវទុកសាច់ស្លឲ្យ ម្តាយហងឯងស៊ី»។
ឪពុកនាងអេតក៏លាងឈាមពស់ជ្រះអស់មិនឲ្យមានសល់។ ឯនាងនីពុំបានដឹងថាប្តីកាប់ពស់ជា សាហាយស្លាប់ទេ ព្រោះពេលនោះនាងនីមិននៅ ទៅសួរបងប្អូននៅផ្ទះឆ្ងាយ។លុះព្រឹកឡើង នាង អេតយកសាច់ពស់ទុកឲ្យនាងនីជាម្តាយស៊ី។ នាងនីឃើញសម្លខ្លាញ់រលើបទាំងចានឆ្នាំង ក៏សួរនាង អេតថា៖ «បានសាច់អ្វីស្លអេត?» នាងអេតប្រាប់ថា«សាច់ជ្រូក»។នាងនីនឹកគិត ស្មានថា សាច់ជ្រូក មែនក៏ដួសសម្លយកមកស៊ីបាយ ។ កាលនាងអេតដួសសម្លយកមកឲ្យនាងនីជាម្តាយស៊ី មានកែ្អក មួយ វាឃើញក្បាលពស់ដាក់លើមែកពុទ្រា វាចង់ស៊ីសាច់ពស់ វាបូលថា«ក៏ឡូវៗកេ្លម ក្លមលេចសាច់់ ប្តីឯង នាងនីកំពុងតែស៊ីបាយលឺកែ្អកបូលដូច្នោះក៏មើលទៅលើដើម ពុទ្រាឃើញក្បាលពស់កេងកងលើមែក ហើយនាងនីនឹកអាណិតស្រក់ទឹកភែ្នកតែនាងនីពុំហ៊ាន យំ ព្រោះខ្លាចប្តីដែលអង្គុយស៊ីបាយ ជាមួយគ្នា។ ប្តីឃើញនាងនីស្រក់ទឺកភែ្នកក៏សួរថា៖«ហេតុម្ដេចបានជាស្រក់ទឹកភែ្នក?»។ នាងនីឆ្លើយ ថា៖ «ស៊ីបាយក្តៅសម្លក្តៅរលឹកកូនចៅរលោងទឹកភែ្នក»។ ឯកែ្អកនោះចេះតែបូល«ក៏ឡូវៗ ក៏កេ្លមក្លម លេបសាច់ប្តីឯង ក្បាលដាក់លើមែកពុទ្រា កន្ទុយដាក់លើស្កាក»។ នាងនីមើលទៅលើស្កាកឃើញ កន្ទុយពស់កេងកងនៅទីនោះ ឯប្តីនាងនីដឹងថា ប្រពន្ធសាហាយនឹងពស់កេងកងពិតប្រាកដក៏នឹកក្នុង ចិត្តខឹងចង់សម្លាប់នាងនី ប៉ុនែ្ត ធើ្វមិនឲ្យនាងនីដឹងខ្លួន។
ដល់នាងនីផើម ចាស់ផៃ្ទជិតនិងសំរាល ប្តីបបួលទៅកក់សក់នៅមាត់បឹង។លុះដើរទៅដល់មាត់បឹង ប្រាប់ប្រពន្ធថា៖ «ទៅទៀត ឲ្យឆ្ងាយពីស្រុកគេយើងនិងកក់សក់លេងឲ្យសប្បាយតែពីរនាក់ម្តង»។ នាងនីមិនដឹងខ្លួនថាប្តីគិតសម្លាប់ខ្លួន ស្មានថាប្តីនាំទៅកក់សក់មែន ក៏ដើរចូលទៅក្នុងព្រៃឆ្ងាយទៅ ។
លុះឃើញកំពុងមួយរាបស្អាតវាលល្អ ប្តីប្រាប់ប្រពន្ធថា «កំពង់នេះរាបសប្បាយ យើងឈប់កក់ សក់នៅនេះចុះ»។ ឯនាងនីមិនដឹងថាប្តី គិតសំលាប់ខ្លួន ក៏អង្គុយកក់ សក់នៅមាត់ច្រាំង។ ប្តីនោះក៏ ហូតដាវកាប់នាងពីក្រោយខ្នងមិនឲ្យដឹងខ្លួនដាច់ពាក់កណ្តាល ខ្លួនស្លាប់ទៅ។ ពេលនោះឃើញសុទ្ធ តែជាកូនពោះលូនចេញពីពោះនាងនីមក។ប្តីនាងនីក៏កាប់ កូនពស់ នឹងដាវខ្លះកាប់មិនទាន់ ក៏លូន ចូលទៅក្នុងក្រហែងដី ខ្លះមុជក្នុងទឹក ខ្លះលូនចូលក្នុង ព្រៃ ព្រោះហេតុនេះបានជាមានពស់ច្រើន បែបច្រើនយ៉ាងមកដល់ឥឡូវនេះ។
ដកស្រង់ចេញពីសៀវភៅប្រជុំរឿងព្រេងខ្មែរ
សូមអរគុណសម្រាប់ការអានរបស់លោកអ្នក!
EmoticonEmoticon