១. សម្ពាធឈាម
ផ្លែសារីមានសារធាតុប្រឆាំង អុកស៊ីតកម្ម និងសារធាតុដែលធ្វើ ឲ្យកើតមហារីក ដែលជួយការពារ សម្ពាធឈាមឡើងខ្ពស់ និងជំងឺដាច់សរសៃឈាមខួរក្បាល។
២. ការបង្ការជំងឺមហារីក
ផ្លែសារីមានផ្ទុកទៅដោយ វីតាមីន C និងទង់ដែងខ្ពស់ ដែលដើរតួនាទីយ៉ាងសំខាន់ ក្នុងការប្រឆាំងអុកស៊ីតកម្ម និងអាចការពារកោសិកា ពីការខូចខាតដោយ រ៉ាឌីកាល់សេរីបានយ៉ាងល្អ។
៣. កូលេស្តេរ៉ូល
ផ្លែសារីមានផ្ទុក pectin ខ្ពស់ ដែលមានប្រយោជន៍យ៉ាងខ្លាំង ក្នុងការជួយកាត់បន្ថយ កម្រិតកូលេស្តេរ៉ូល។
៤. ការពារពោះវៀន
បរិភោគផ្លែសារីទាំងសាច់ គឺសម្បូរទៅដោយជាតិសរសៃខ្ពស់ ដែលមានប្រយោជន៍ធ្វើឲ្យ ពោះវៀនមានដំណើរការល្អ។
៥. ព្យាបាលការទល់លាមក
សារធាតុ pectin នៅក្នុងផ្លែសារី ជួយបង្កើនការបញ្ចុះទឹកនោម និងមានប្រសិទ្ធិភាព ដែលអាចធ្វើជាថ្នាំ ទល់លាមកបានថែមទៀតផង។ ប្រសិនបើលោកអ្នក ពិសាទឹកផ្លែសារីជាទៀងទាត់នោះ វាក៏អាចជួយគ្រប់គ្រង ចលនាពោះវៀន បានយ៉ាងល្អផងដែរ។
៦. ថាមពល
អ្នកអាចទទួលបានប្រភព ថាមពលពីធម្មជាតិ បានយ៉ាងរហ័សពីទឹកផ្លែសារី ព្រោះតែវាសម្បូរទៅដោយ ជាតិស្ករពីធម្មជាតិ។
៧. ព្យាបាលជំងឺគ្រុនក្តៅ
ជាតិត្រជាក់ដែលមាននៅក្នុង ទឹករបស់ផ្លែសារី មានប្រសិទ្ធិភាព ក្នុងការបន្ថយកម្តៅ។ ដើម្បីបន្ថយកម្តៅបានរហ័ស គឺគួរទទួលទានទឹកផ្លែសារី មួយកែវធំ។
៨. បង្កើនប្រព័ន្ធភាពស៊ាំ
សារធាតុចិញ្ចឹម ដែលប្រឆាំងនឹងអុកស៊ីតកម្ម ដែលមាននៅក្នុងផ្លែសារី មានសារៈសំខាន់ក្នុង ការបង្កើត និងបង្កើន ប្រព័ន្ធភាពស៊ាំ នៅក្នុងរាងកាយ។ គួរទទួលទានទឹកផ្លែសារី នៅពេលដែលលោកអ្នក មានអារម្មណ៍ថាត្រជាក់។
៩. ព្យាបាលការរលាក
ទឹកផ្លែសារី មានប្រសិទ្ធិភាព ប្រឆាំងនឹងការរលាក និងជួយបំបាត់ការឈឺចាប់។
១០. ការពារជំងឺពុកឆ្អឹង
ផ្លែសារីមានផ្ទុកសារធាតុ boron ខ្ពស់ ដែលជួយរាងការ ក្នុងការរក្សាជាតិកាល់ស្យូម ដែលអាចការពារលោកអ្នក ពីជំងឺពុកឆ្អឹងបាន។
១១. ល្អសម្រាប់ស្ត្រីមានផ្ទៃពោះ
ផ្លែសារីមានផ្ទុកទៅដោយ អាស៊ីតហ្វូលិ ដែលអាចការពារទារកក្នុងផ្ទៃ ពីពិការភាព។
១២. ជួយក្នុងការពិបាកដកដង្ហើម
កម្តៅនៅរដូវក្តៅ អាចបណ្តាលឲ្យកុមារ មានការពិបាកក្នុងការដកដង្ហើម និងមានកំហាកច្រើន ដូចនេះគួរឲ្យពួកគេទទួលទាន ទឹកផ្លែសារី ក្នុងអំឡុងពេលអាកាសធាតុក្តៅខ្លាំង ដើម្បីជួយជម្រះកំហាក និងជួយសម្រួលក្នុងការដកដង្ហើម។
១៣. បញ្ហាបំពង់ក
ជាតិដែលមាននៅក្នុងផ្លែសារី អាចជួយសម្រួលទៅដល់បំពង់ក របស់លោកអ្នក ដោយពិសាវាជារៀងរាល់ព្រឹក ដើម្បីជួយឲ្យត្រជាក់ក្នុងខ្លួន និងជួយទប់ស្កាត់បញ្ហាបំពង់ក។ វិធីធ្វើសម្រាប់ទទួលទាន ពេលមានបញ្ហាបំពង់ក គឺស្ងោរផ្លែសារី២ផ្លែ ជាមួយនឹងទឹកឃ្មុំស្រស់ ហើយពិសាវាក្តៅឧណ្ឌៗ។
សូមអរគុណសម្រាប់ការអានរបស់លោកអ្នក!
EmoticonEmoticon