ការសិក្សាថ្មីមួយបានបង្ហាញថាផ្លែសាវម៉ាវ មិនត្រឹមតែមានរស់ជាតិផ្អែមឆ្ងាញ់នោះទេ តែវាបានផ្តល់អត្ថប្រយោជន៏យ៉ាងច្រើនចំពោះសុខភាពដូចជា៖
១.ព្យាបាលជំងឺ
នៅក្នុងប្រទេសម៉ាឡេស៊ី និង ឥណ្ឌូនេស៊ីផ្លែសាវម៉ាវត្រូវបានគេប្រើប្រាស់ដើម្បីព្យាបាលជំងឺផ្សេងៗដូចជា ជំងឺទឹកនោមផ្អែម ជំងឺលើសឈាម និងជំងឺផ្សេងជាច្រើនទៀត។
២.ផ្តល់ថាមពល
កាបូអ៊ីដ្រាត និង ប្រូតេអ៊ីនក្នុងសាវម៉ាវទៅនឹងជួយផ្តល់ថាមពលយ៉ាងច្រើនដល់រាងកាយនិង បំបាត់ការស្រេកទឹកបានទៀតផង។
៣.ការស្រូបយកជីវជាតិបន្ថែម
វីតាមីនC ក្នុងផ្លែសាវម៉ាវនិងជួយស្រូបយកជីវជាតិរ៉ែ ដែក ស្ពាន់សម្រាប់រាងកាយ និងជួយការពាររាងកាយពីការបំផ្លាញនៃរ៉ាឌីកាល់សេរីផងដែរ។
៤.កំចាត់រ៉ាឌីកាល់សេរី
សាវម៉ាវមានផ្ទុកនូវអាស៊ីត gallic ដែលអាចកំចាត់រ៉ាឌីកាល់សេរី និងប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកបានផងដែរ។
៥.បង្កើនកោសិកាឈាមស និងកោសិកាឈាមក្រហម
ផ្លែឈើនេះមានផ្ទុកជាតិស្ពាន់យ៉ាងច្រើនសម្រាប់ការបង្កើតកោសិកាឈាមសនិកោសិកាឈាមក្រហម។
៦.កំចាត់កាកសំណល់ចេញពីតម្រងនោម
ផូស្វ័រដែលមានក្នុងសាវម៉ាវអាចជួយកំចាត់កាកសំណល់នៅក្នុងតម្រងនោមបានយ៉ាងល្អ។ ហើយជាតិកាល់ស្យូមនិងផូស្វ័រក្នុងសាវម៉ាវក៏អាចធ្វើឲ្យធ្មេញនិងឆ្អឹងរឹងមាំផងដែរ។
៧.ប្រភពនៃជាតិដែក
សាវម៉ាវគឺជាប្រភពដ៏ល្អនៃជាតិដែក។ ដូចនេះវាអាចការពារអ្នកពីជំងឺដែលបង្កដោយកង្វះជាតិដែកបាន។
៨.មានជាតិសរសៃខ្ពស់
សាវម៉ាវមានជាតិសរសៃខ្ពស់និងមានកម្រិតកាឡូរីទាប។
៩.ព្យាបាលជំងឺទូទៅ
សាវម៉ាវគឺល្អសម្រាប់ការព្យាបាលជំងឺទូទៅដូចជា ការឈឺក្បាល ជំងឺរោគផ្សិត និងរោគមួល។
១០.សម្លាប់មេរោគ
សាវម៉ាវអាចជួយសម្លាប់មេរោគក្នុងរាងកាយបានមួយចំនួនផងដែរ។
១១.សម្លាប់ប៉ារ៉ាស៊ីត
ការទទួលទានផ្លែឈើនេះជាប្រចាំអាចជួយសម្លាប់ប៉ារ៉ាស៊ីតក្នុងពោះវៀននិងជួយកាត់បន្ថយជំងឺរាគនិងជំងឺគ្រុន។
១២.ល្អចំពោះស្បែក
ធ្វើឲ្យស្បែកមានសំណើម និងទន់រលោង។
១៣.ល្អចំពោះសក់
យកស្លឹកសាវម៉ាវកិនឲ្យម៉ត់លាយទឹកបន្តិច ហើយយកវាមកលាបសក់ វានិងជួយឲ្យសក់រឹងមាំនិងមានសុខភាពល្អ៕
សូមអរគុណសម្រាប់ការអានរបស់លោកអ្នក!
EmoticonEmoticon