ខាងក្រោមនេះគឺជាសារប្រយោជន៍នៃការញុំាពោត៖
បើអ្នកហូបពោតច្រើន នោះអ្នកអាចកាត់បន្ថយគ្រោះថ្នាក់ដែលបណ្តាលមកពីជំងឺគាំងបេះដូងបាន។ ពិសារពោតច្រើនអាចការពារអ្នកពីជំងឺរោគស្បែកមួយចំនួនបាន ព្រោះថានៅក្នុងពោតមានសារធាតុមួយឈ្មោះថា Beta cryptoxanthin ជាសារធាតុមួយដែលរាងកាយរបស់យើងត្រូវការដើម្បីយកទៅផលិត វីតាមីន A។ ដោយយោងតាម ការសិក្សារបស់ Jian-Min Yuan ដែលបានបោះពុម្អផ្សាយនៅក្នុងទស្សនាវដ្តី Cancer Epidemiology Biomarkers and Prevention បានឲ្យដឹងថាបើនៅក្នុងខ្លួនយើងមានសារធាតុ Beta cryptoxanthin ច្រើន ការកើតជំងឺ មហារីកសួតនឹងថយចុះ។
ពោតជួយដល់ការចងចាំរបស់អ្នក ព្រោះថានៅក្នុងពោតមានវីតាមីន B1។ វីតាមីននេះជួយចិញ្ចឹមកោសិកាខួរក្បាលរបស់យើង និងជួយយើងឲ្យចងចាំបានល្អផងដែរ។
ជាពិសេសនោះបើយោងតាមវែបសាយ AusFoodNews.com.au ពោតជួយភ្នែកអ្នកកុំឲ្យឆ្លងជំងឺផ្សេងៗទៀតផង ព្រោះថានៅក្នុងពោតមានសារធាតុ zeaxanthin។
អ្នកប្រហែលជាញុំាវារាល់ថ្ងៃ តែអ្នកប្រហែលជាមិនដឹងថាសារប្រយោជន៍របស់វាធំប៉ុណ្ណានោះទេ។ នៅពេលដែលអ្នកដឹង អ្នកប្រហែលជាញុំាវាច្រើនជាងមុនហើយមើលទៅ។
សូមអរគុណសម្រាប់ការអានរបស់លោកអ្នក!
EmoticonEmoticon