Monday, November 21, 2016

រឿង កាកី



ការសិក្សារឿងកាកី យើងសង្កេតឃើញថា ទាំងសៀម ទាំងខ្មែរសុទ្ធតែមាន រឿងកាកីដូចគ្នា ខ្ញុំសូមមិនធ្វើការសិក្សានិយាយថា តើនរណា ចំលងពីនរណាទេ ប៉ុន្ដែដើម្បីកុំអោយមានការច្រលំគ្នារវាងសៀម និង ខ្មែរ ខ្ញុំចង់លើកយកភាពខុសគ្នាខ្លះៗក្នុងសាច់រឿងមកធ្វើការសិក្សា បង្ហាញត្រួសៗដូចតទៅ៖

     ក្នុងរឿងកាកីសៀម បុរសដែលបានរួមរ័កស្នេហាជាមួយកាកីមានរហូតដល់ ៦នាក់ ៖ ព្រះបាទព្រហ្មទត្ដ គ្រុឌ គន្ធាន់ នាយសំពៅចាម មេចោរ និងស្ដេចនគរស្រីទេព ចំណែករឿងកាកីខ្មែរបុរសដែលបានរួមរ័កជាមួយកាកី មានតែ ៣នាក់ទេ៖ ព្រះបាទព្រហ្មទត្ដ គ្រុឌ និង គន្ធាន់។ រឿងកាកីខ្មែរ ត្រូវបញ្ចប់ត្រឹមយកនាងកាកីទៅបណ្ដែតពោងពាយលិចស្លាប់កណ្ដាលសមុទ្រ ឯកាកីសៀមបានបន្ដនិយាយអំពី នាយសំពៅ ចាមចោរសមុទ្ទ និងស្ដេនគរស្រីទេព បានជួយសង្គ្រោះពោងពាយនាងកាកី។

     ក្នុងរឿងកាកីខ្មែរ អ្នកនិពន្ធបានទំលាក់កំហុសទាំងស្រុងទៅលើនាងកាកី ចំណែកកាកីសៀមអ្នកនិពន្ធហាក់ដូចជាសំរាលទោសកំហុសនាង កាកីជាង។ ក្នុងចំណោមបុរសទាំង ៦នាក់ដែលបានរួមរ័កជាមួយកាកី គឺមានតែ ២នាក់ទេដែលមានការព្រមព្រៀងពីនាង គឺព្រះបាទព្រហ្មទត្ដ និង ស្ដេចនរគស្រីទេព ឯបុរស ៤នាក់ទៀតសុទ្ធសឹងតែបានចាប់បង្ខំ រំលោភលើនាងទាំងអស់ គន្ធាន់ ក្នុងរឿងកាកីសៀម បានសំរេចការរួម រក្សជាមួយកាកីដោយចាប់រំលោភ។ នាយសំពៅចាម ដែលរើសកាកីពីកណ្ដាលសមុទ្រ និងមេចោរសមុទ្ទ ក៏ចាប់នាងរំលោភដែរ។ បរុសទី៦ ដែលបានជួយនាងពីចោរសមុទ្ទ ទើបមានការរួមរក្សស្នេហាកើតដោយមានការព្រមព្រៀងពីនាង។

     រឿងកាកីខ្មែរបានបញ្ចប់ជោគវាសនានាងកាកី ត្រឹមព្រះបាទព្រហ្មទត្ដ យកនាងទៅបណ្ដែតពោងពាយកណ្ដាលសមុទ្រ ខ្យល់សមុទ្របាន បោកបក់លិចលង់ក្ស័យជីវិតទៅ។ ចំណែករឿងកាកីសៀម អ្នកដែលយកនាងទៅបណ្ដែតពោងពាយមិនមែនជាព្រះបាទព្រហ្មទត្ដទេ គឺជា ស្ដេចជ្រែករាជ តេជោ។ នៅកណ្ដាលសមុទ្រ កាកីត្រូវបានជួយស្រង់ដោយសំពៅចាម នាយសំពៅចាមបានចាប់នាងរំលោភ។ ក្រោយមក ទៀតសំពៅចាម ក៏ធ្លាក់ក្នុងកន្ដាប់ដៃចោរសមុទ្រ ហើយមេចោរសមុទ្របានចាប់នាងបង្ខំរំលោភទៀត។ ពួកកូនចៅមេចោរសមុទ្រកើកក្ដី ច្រណែន ចង់បានកាកីគ្រប់គ្នា ទើបបង្កអោយមានការប្រយុទ្ធគ្នាស្លាប់រស់ រហូតដល់ស្ដេចនគរស្រីទេព បានមកជួយនាងកាកី ហើយបាន ខ្លួននាងដោយស្មោះស្ម័គ្រ។

     ទោះជាយ៉ាងនេះក៏ដោយ នាងកាកីពុំមានសេចក្ដីសុខទេ គន្ធាន់ ដែលបានក្លាយស្ដេច នៅពេលដែលក្រុមជ្រែករាជ តេជោសំលាប់ ព្រះបាទ ព្រហ្មទត្ដទៅ ហើយគន្ធន បានសំលាប់ក្រុមតេជោវិញ បានលើកទ័ពមកច្បាំងសំលាប់ស្ដេចនគរស្រីទេព ហើយយកនាងកាកីជាប្រពន្ធទី៣ ក្នុង ចំណោមប្រពន្ធពីរទៀត​។

      តាមសាច់រឿងកាកីខ្មែរ យើងឃើញមានប្រុសបីនាក់ដែលបានរួមរក្សស្នេហាជាមួយនាងកាកី គឺព្រះបាទព្រហ្មទត្ដ ក្រុងគ្រុឌ និង គន្ធាន់។ សេចក្ដីស្នេហានេះ អ្នកនិពន្ធបានទំលាក់កំហុសទាំងស្រុងទៅលើតួអង្គស្រីថា ជាស្រីចិត្ដចើកខ្វើករកប្រុស ព្រោះថា គ្រាន់តែលឺថាមានបុរស សង្ហាមកលេងបាស្ការ ជាមួយព្រះមហាក្សត្រ កាកីនឹកមមៃចាប់ចិត្ដស្រលាញ់ចង់បានមកធ្វើជាស្វាមីភ្លាម អ្នកនិពន្ធបានបញ្ចាក់ថា ពេលកាកី ឃើញគ្រុឌ នាងបានញញឹមដាក់ ចោលកន្ទុយភ្នែកដាក់គ្រុឌ បណ្ដាលធ្វើអោយគ្រុឌទ្រាំមិនបាន។ កំនាព្យត្រង់នេះសរសេរថា៖ «នាងធ្វើជា ធ្លាក់ រសាយស្ងទាក់អំពីអង្សា គ្រុឌយល់សុដន ណែនក្ដន់ឱរា ព្រួចចិត្ដចិន្ដា ស្រៀវស្រើបប្រតិព័ទ្ធ»។

     បើយើងខំធ្វើកាសិក្សា ហើយធ្វើវិភាគក្នុងសាច់រឿងនេះអោយបានល្អិនល្អន់ យើងឃើញថា ព្រះបាទព្រហ្មទត្ដព្រះអង្គមានស្រីស្នំគ្រាំការដ៏ ច្រើនលើសលុប ហើយម្យ៉ាងទៀតព្រះអង្គទ្រង់សព្វព្រះរាជហរិទ័យ កំសាន្ដ នឹងល្បែងល្បាំទៀតផង ដូច្នេះនាងកាកី បានទទួលស្នេហាពីព្រះ បាទព្រហ្មទត្ដយ៉ាងណានោះវាជាអាថ៌កំបាំងមួយ។ ក្នុងន័យមួយទៀត កាលដែលនាងកាកីចាប់ចិត្ដស្រលាញ់ក្រុងគ្រុឌ នាងបានសំដែងនូវ អាការកលមាយា ធ្វើអោយលេចសុដន ធ្វើអោយគ្រុឌចាប់ចិត្ដស្រលាញ់ទប់ចិត្ដមិនបាន ក៏វាមិនជាកលមាយារបស់កាកីម្នាក់ឯណា វាជាកល មាយាស្រ្ដីគ្រប់រូប ដែលជាធម្មជាតិ បានតាក់តែងកាយអោយនាងៗ ។

     សុដនណែនក្ដន់ក្នុងទ្រូងរបស់ស្រ្ដីទាំងឡាយ វាជាចំនុចចាប់ចិត្ដស្នេហារបស់បុរសចំពោះស្រ្ដី បើទោះជាស្ដ្រីណាម្នាក់មិនចង់ពើងបង្អួត យ៉ាងណាក្ដី ក៏ធម្មជាតិនេះបានលេចលៀនចេញមក ជាធម្មតាដែរ ការស្លៀកពាក់តាក់តែងកាយរបស់ស្រ្ដី រឹបរាងអោយសុដនលេចធ្លោឡើង វាជារឿងធម្មតារបស់ស្រ្ដី តាំងពីសម័យអតីកាលមក។ រូបអប្សរា ចំលាក់នានាពីបូរាណ ក៏បានបានបង្ហាញអំពីការតាក់តែតកាយរបស់ស្រ្ដី យ៉ាងនេះដែរ។

     ចំណែករឿងមួយទៀត នាងកាកីដែលចាប់ចិត្ដស្នេហាទៅលើក្រុងគ្រុឌ វាគ្រាន់តែជាសេចក្ដីប្រាថ្នាមួយរបស់ស្រ្ដី នាងមានសិទ្ធិ គួចចិត្ដ ស្រលាញ់នរណាម្នាក់ដែលនាងពេញចិត្ដ នាងគ្រាន់តែមានចិត្ដស្រលាញ់ តែនាងមិនបានប្រព្រឹត្ដខុសរហូតលោតទៅចាប់យកគ្រុឌឯណា គ្រុឌទេតើ ដែលចេះមន្ដវិជ្ជាការ ប្រើល្បិច ប្រើកំលាំងចាប់យកនាងកាកីទៅ ហើយវាក៏ជាអាថ៌កំបាំងដ៏ជ្រាលជ្រៅណាស់ ពេលដែលគ្រុឌ ចាប់នាងកាកីទៅ តើនាងកាកីពិតជាសុខចិត្ដរួមរក្សស្នេហាជាមួយគ្រុឌពិតមែនឬទេ? បើទោះជាកាកីមិនព្រមរួមរក្សជាមួយក្រុងគ្រុឌ នាងជានារីភេទម្នាក់ធម្មតាៗ មានកំលាំងទន់ខ្សោយ តើនាងអាចមានសុវត្ដិភាពគេចផុតពីគ្រុឌបានដែរឬទេ?។ តាមសាច់រឿង គ្រុឌបានចាប់ ចិត្ដស្រលាញ់នាងកាកីខ្លាំងណាស់ ហើយបានប្រើវិធីលួចចាប់នាងកាកីទៅដោយលាក់កំបាំង ស្ថិតក្នុងកំលាំងភ្លើងតណ្ហាដ៏ពុះកញ្ជ្រោយ៉ាង ដូច្នេះ បើទោះជានាងកាកីមិនព្រម ក៏គ្រុឌត្រូវតែចាប់បង្ខំនាងកាកី អោយរួមរក្សស្នេហាជាមួយខ្លួនដោយពុំបាច់មានការព្រមព្រៀងពីនាង ឡើយ។

     លុះបន្ដមកទៀតនាងកាកីត្រូវបានរួមរក្សស្នេហាជាមួយគន្ធាន់ជាអាមាត្យរបស់ព្រះមហាក្សត្រទៀត នៅក្នុងចំនុចនេះ អ្នកនិពន្ធក៏បាន ទំលាក់កំហុសទៅលើនាងកាកីយ៉ាងខ្លាំងក្រៃលែងដែរ។ តាមសាច់រឿង គន្ធាន់បានទៅជួបនាងនៅក្រុងសិម្ពលីរបស់គ្រុឌ យើងឃើញគន្ធាន់ បាននិយាយលួងលោមប្រលោមសុំស្នេហ៍ ពីនាងកាកីដោយវោហាប៉ិនប្រសព្វយ៉ាងក្រៃលែង គន្ធាន់បានពោលពាក្យកុហក បោកបញ្ឆោតនាង ថាព្រះមហាក្សត្រមិនបាននឹកនាដល់នាងសូម្បីតែបន្ដិច ថែមទាំងក្បត់ព្រះមហាក្សត្រដែលជាម្ចាស់ខ្លួនថែមទៀត ដែលនេះវាជាអំពើដ៏អសីល ធម៏មួយ យ៉ាងអាក្រក់ក្រៃលែងណាស់។

     បើនិយាយអំពីសីលធម៌ក្នុងសង្គមវិញ ទាំងគ្រុឌ ទាំងគន្ធាន់ បានប្រព្រឹត្ដខុសគន្លងធម៌យ៉ាងធ្ងន់ធ្ងរ ទាំងខាងផ្នែកផ្លូវលោក និងផ្លូវធម៌ទៀត ផង ព្រោះគ្រុឌ និង គន្ធាន់សុទ្ធតែបានប្រព្រឹត្ដខុសក្នុងការ លួចសេពសន្ធវៈ ជាមួយនឹងភរិយាអ្នកដ៏ទៃ។ បើកាកី ពិតជាបានព្រមព្រៀងស្នេហា មែន កំហុសសីលធម៌ក្នុងសង្គមមនុស្សមានដូចគ្នា ម្ដេចក៏កាកីតែម្នាក់ ត្រូវទទួលទោសបណ្ដែតពោងពាយ រហូតលិចលង់ក្ស័យជីវិតបង់ មិន តែប៉ុណ្ណោះ នាងត្រូវសង្គមដៀលជេរ អសោចកេរ្ដិ៍រហូតមកដល់សព្វថ្ងៃទៀត។

ព្រះបាទព្រហ្មទត្ដ សោយរាជ្យសម្បត្ដិក្នុងនគរពារាណសី ព្រះអង្គជាព្រះ មហាក្សត្រមួយអង្គ មានរិទ្ធិអំណាចដ៏ខ្លាំងក្លា មានស្ដេចមួយរយ នគរជា ចំណុះនាំសួយសារអាករមកថ្វាយមិនដែលដាច់។ ព្រះអង្គមានអាមាត្យដ៏ជិត ស្និតម្នាក់ឈ្មោះ គន្ធាន់។ គន្ធាន់ចេះសិល្ប៍សាស្រ្ដ មានរិទ្ធិ អំណាចខ្លាំងពូកែលឺ ល្បីល្បាញសុះសាយពេញអស់ភពផែននគរ ក្រៅពីនោះ គន្ធាន់ចេះដេញ ពិណ ច្រៀងជាបទកំនាព្យ ប្រើល្បិចល្បោយ យ៉ាងពិរោះជក់ចិត្ដចំពោះជុំជន ទាំងឡាយទៀតផង។ ព្រះបាទព្រហ្មទត្ដមានព្រះអគ្គមហេសីមួយអង្គ ព្រះនាម កែវកាកី នាងប្រសូតចេញពីផ្កា កនិការ មានរូបឆោមល្អដូចផ្កាកំពុងរីក មានក្លិនពិដោរក្រអូបឈ្ងុយឈ្ងុបដូចលំអងគន្ធា បើបុរសណាបានរួមរ័កស្នេហា លុះប្រាំពីររាត្រីទើប អស់ក្លិនក្រអូបដោយគន្ធានោះ។  ព្រះបាទព្រហ្មទត្ដ ទ្រង់សព្វរាជហរិទ័យ ស្រលាញ់នាងកែវកាកីណាស់ ព្រះអង្គបានតែងតាំងនាងជាព្រះរាជ អគ្គមហេសី ខ្ពស់លើសអស់ស្រីស្នំស្រឹង្គារទាំងឡាយនៅ ក្នុងវាំង។

     ស្ដេចគ្រុឌ គ្រប់គ្រង នៅនគរសិម្ពលី មានវិមាននៅលើកំពូលភ្នំព្រះសុមេរុ មានរិទ្ធតេជៈ បារមីខ្លាំងក្លាអស្ចារ្យ គ្រុឌអាចហោះឆ្លងគិរីបុព្វតា និងឆ្លងមហាសាគរដ៏ធំធេងបានយ៉ាងឆាប់រហ័ស មិនតែប៉ុណ្ណោះសោត ស្ដេចគ្រុឌចេះលិល្ប៍មន្ដវិជ្ជាការ អាចបែងប្រាណប្រែក្រលាទៅតាម ការប្រាថ្នាផ្សេងៗ ទៀតផង។ ជារឿយៗ ស្ដេចគ្រុឌតែងហោះឆ្លងគិរីបុព្វតា មហាសមុទ្រ ទៅលេងកំសាន្ដបាស្ការជាមួយព្រះបាទព្រហ្មទត្ដនៅឯ នគរពារានសី។

     នៅជាយនគរពារាណសី មានដើមជ្រៃមួយដើមធំ បែកមែកសាខា មានម្លប់ត្រឈឹងត្រឈៃ ជាទីជំរកនៃហ្វូងបក្សាបក្សីទាំងឡាយ ហើយ ជាទីដែលស្ដេចគ្រុឌចូលទៅតាំងសមាធិ បែងបំប្លែងកាយប្រែក្រលា ជាកំលោះម្នាក់ ដ៏មានរូបឆោមសង្ហាល្អល្អះ គួរជាទីពេជពិលរមិលមើល និង ជាទីប្រាថ្នាស្រលាញ់ប្រតិព័ទ្ធចង់បាននៃនារីក្រមុំទាំងឡាយ។ ប្រែក្រលារួចស្រេចកាលណា គ្រុឌក៏ចូលទៅកាន់ព្រះបរមរាជវាំងនៃព្រះ បាទព្រហ្មទត្ដ។ គ្រុឌកំលោះ ចូលក្រាបកលព្រះមហាក្សត្រ ដោយគោរពឱនលំជាទីបំផុត។ ព្រះបាទព្រហ្មទត្ដ ទតយល់កំលោះសង្ហាមកដល់ក៏ ទ្រង់ហៅអោយចូលមកជិត ហើយទ្រង់ត្រាស់បញ្ជាអោយ អាមាត្យបំរើរៀបចំក្ដារបាស្ការ នឹងកំសាន្ដលេងជាមួយកំលោះយើង។

     រសៀលទន់ទេរទាបព្រះសុរិយា វាយោបក់មកអង្វែល រាងកាយតិចៗ បំបាត់ភាពស្ទុះស្អាប់ អោយរម្យនា។ ការកំសាន្ដល្បែងបាស្ការរវាង ព្រះបាទព្រហ្មទត្ដ និង គ្រុឌ នៅតែពុំទាន់ឈ្នះ ពុំទាន់ចាញ់នៅឡើយ។ នៅក្នុងរាជតំណាក់ លើទែនសយនា ដ៏មានក្បូរក្បាច់ រំលេចពណ៌គួរជា ទីមនោរម្យក្រៃពេក ព្រះនាងកាកីទ្រង់គ្រឿងអលង្ការ ដូចធិតាព្រះកាមទេព នាងមានទឹកមុខយ៉ាងស្រពប់ស្រពោន ហាក់កំពុងកង្វល់ក្នុងចិត្ដ យ៉ាងក្រៃលែង។ បាត់ព្រះស្វាមីដ៏យូរ សែនយូរមិនឃើញមក នាងស្លុះស្អាប់អផ្សុកក្នុងកាយជាខ្លាំង។ នាងចុះដើរសន្សឹមៗ ចេញទៅកំសាន្ដ ក្រៅរាជដំណាក់។

     រុក្ខជាតិនានា នាពេលរសៀល មានភាពស្រពប់ស្រពោន ដូចគេក្រាបសំពះ ព្រោះចាញ់កំដៅព្រះសុរិយា អស់ពេលជិតពេញមួយថ្ងៃ។ ឯដំ ណាក់រាជរោង បុរសម្នាក់ដូចទេពច្យុតពីស្ថានសួគា កំពុងអង្គុយលេងបាស្ការ ជាមួយនឹងព្រះមហាក្សត្រ ឃើញភ្លាម កាកី ព្រឺព្រួចសៀវស្រើប ប្រតិព័ទ្ធឥតឧបមា នាងឈររេរាសំលឹងសព្វអង្គប្រាណបុរស ពេលនោះបុរសយើង ក៏ងើបព្រះភ័ក្រ្ដឡើង ក្រសែភ្នែកដ៏មុតថ្លាទាំងសងខាង បាញ់បញ្ចូលគ្នា ដូចជាព្រួញកាមទេពដ៏មានរិទ្ធ រត់មក បុកចាក់ទំលុះបេះដូងកំលោះ ក្រមុំ អោយស្ថិតក្នុងភាពចលាចលមួយរកនិយាយមិន ត្រូវ...។

     វង់ភ័ក្រ្ដផូផង់ ចញ្ចើមដូចវាសគូរ នេត្រាមូលខ្មៅយង់ ច្រមុះខ្ពស់ បបូរមាត់ក្រហមញញឹមផ្អែមត្រជាក់ សមនឹងកេសាធ្លាក់រំសាយ។ នាង មានរាងតូចច្រលឹង ទ្រូងពើងង ទ្រគាកសាយមូលក្លំ ទ្រង់គ្រឿងអលង្ការដូចទេពកញ្ញាចុះពីសួគ៌លោក។
     ឱ!.. នាងល្អអ្វី ក៏ល្អម្លេះទេ!.. ល្អដូចផ្កាកំពុងរីក!..
     គ្រុឌសំលឹងកាកី នាងកាកីសំលឹងវិញ... បេះដូងម្នាក់ៗ លោតពុះកញ្ជ្រោលបង្កប់ទៅដោយក្ដីស្នេហា រាគ តណ្ហា យ៉ាងជ្រាលជ្រៅ មិនអាច ហាមឃាត់បាន...។
     កាកី ដឹងថាគ្រុឌ សំលឹងនាង នាងញញឹមតបវិញ បញ្ចេញកិរិយាម្ញិកម្ញក់មាយា នាងធ្វើអោយធ្លាក់ស្បៃគ្របដន្ដប់កាយ ឧរានាងពើងខ្ពស់ អាវពណ៌ត្រួយចេកខ្ចី វៀលក សំរួចជារាងត្រីកោន បង្ហាញអោយឃើញគល់សុដនណែនក្ដន់ដ៏ល្អល្អះរបស់នាងលេចធ្លោឡើង។ ចក្ខុរបស់ គ្រុឌហាក់មើលឃើញរហូតដល់បុប្ផាទាំងពីរទងឯណោះ។

     ព្រះសុរិយាគងភ្នំនាទិសបស្ចឹម កាកីត្រលប់ចូលរាជដំណាក់វិញ គ្រុឌដែលក្ដុកក្ដួលញប់ញ័រដោយសេចក្ដីស្នេហាពេញទ្រូង ខំទប់សង្កត់ ចិត្ដលេងបាស្ការជាមួយព្រះបាទព្រហ្មទត្ដដោយសេចក្ដីព្រឺព្រួចក្រៃលែង។ ឱ!.. នេះហើយភ្លើងស្នេហា គឺភ្លើងដែលមានកំដៅខ្លាំង គ្មានភ្លឹងអ្វី ស្មើនឹងភ្លើងស្នេហាឥតឈប់នេះបានឡើយ។ ភ្លើងស្នេហា បានដុតកំដៅរួមរិត បេះដូងគ្រុឌអោយកន្ដោចកន្ដែងម្នាក់ឯង គ្រប់វិនាទី។

   ស្បៃខ្មៅព្រិលនៃរាត្រី បានទំលាក់មកគ្របដណ្ដប់គ្រប់ទិសទី គ្រុឌប្រញាប់ក្រាបបង្គំលាព្រះមហាក្សត្រចេញទៅយ៉ាងរហ័ស មកដល់ដើម ជ្រៃធំជាយនគរពារាណសី គ្រុឌក៏សេកមន្ដវិជ្ជាការ ប្រែក្រលាទៅជាគ្រុឌយ៉ាងធំសំបើមវិញ គ្រុឌក៏ហោះឡើងទៅលើអាកាសា បង្កអោយ មានខ្យល់ព្យុះបក់បោកយ៉ាងខ្លាំង ពពកខ្មៅងងឹតដុំៗ ធ្វើអោយងងឹតផែនពសុធាទាំងមូល។ ព្រះបាទព្រហ្មទត្ដ ទ្រង់យាងទៅគង់ចំពោះមុខ នាម៉ឺន មុខមន្រ្ដី និងពលសេនាអាមាត្យទាំងឡាយ ដែលកំពុងមានការភិតភ័យចំពោះហេតុការដ៏ចំលែកនេះ។ គ្រុឌបានឱកាស ក៏ចូលទៅរាជតំណាក់ នាងកាកី នាងកាកីក្រលេកឃើញគ្រុឌចូលមក នាងក៏ធ្មេចភ្នែកធ្វើជាផ្ទុំលក់យ៉ាងស្កប់ស្កល់។ គ្រុឌចូលទៅបបោសអង្អែលថ្នមថា៖

     - ឱ!.. អូនកាកីស្រីស្រស់សំលាញ់បងអើយ!. បងនេះហើយជាចៅមាណព ដែលលេងបាស្ការជាមួយព្រះមហាក្សត្រនោះ តាំងពីបងបាន ឃើញប្អូន ចិត្ដបងមិនស្ងប់ ពុះកញ្ជ្រោលដោយក្ដីស្នេហា ចង់បានប្អូនជាជាគូគាប់ ភ្ជាប់និស្ស័យតាំងពីពេលនេះទៅ អូនសំលាញ់អើយ បងខំ ហោះផ្លោះស្កាត់មករកអូន ម្ដេចក៏អូនធ្វើមិនដឹង ផ្ទុំលក់ធ្វើព្រងើយយ៉ាងនេះ ភ្ញាក់ឡើងណាអូន បងនឹងនាំអូនទៅទីស្ថានរបស់បង ដែលជា ស្ថានសុខសួគ៌ា មានសម្បត្ដិមហាសាល គ្មានសម្បត្ដិមនុស្សឯណានឹងស្មើបានឡើយ។ បងនឹងនាំអូនទៅកំសាន្ដគ្រប់ទិសទី មើលអស់ម្រឹគ្គី ម្រឹគ្គា បក្សាបក្សីទាំងឡាយនាស្ថានព្រះឥសូរ...។

     កាកីបានលឺអស់សារស័ព្ទសេចក្ដី ដែលគ្រុឌបានលួងលោមប្រលោមស្នេហ៍នាង តែសេចក្ដីអៀនអន់ មិនអនុញ្ញាតអោយនាងឆ្លើយតបទេ នាងធ្វើជាសំងំដេកលក់ដោយមិនដឹងខ្លួន គ្រុឌលើកកាយដ៏ស្រទន់ល្អល្អះរបស់នាងកាកីបីត្រកង ថើបញក់ញីដោយក្ដីស្រលាញ់ក្រៃលែង។ ក្នុងឱកាសដ៏ល្អនេះគ្រុឌក៏បី អោបនាង ហោះទៅកាន់សម្ពលី ជាទីស្ថានរបស់ខ្លួន ដោយពុំមាននរណាម្នាក់បានដឹងឡើយ។

     ទៅដល់ទីស្ថានរបស់ខ្លួនហើយ គ្រុឌបានដាក់នាងកែវកាកីលើទែនសយនា ហើយសេកមន្ដវិជ្ជាការ ប្រាណប្រែក្រលាខ្លួនជាទេវបុត្រមួយ អង្គដ៏មានរូបឆោមយ៉ាងស្រស់សង្ហា ចូលទៅបបោសអង្អែលថើបថ្នាក់ថ្នម ប្រលោមស្នេហ៏នាងកាកីដោយក្ដីស្រលាញ់ពេកកន្លង។ នាងកាកី ភ្ញាក់ឡើង។ ដោយក្ដីអៀនអន់ នាងធ្វើជារុញច្រានអង្គទេវបុត្រចេញ រួចមានវាចាថា៖

     ឱ!...ព្រះអង្គអើយ!. ម្ដេចក៏ព្រះអង្គទ្រង់ធ្វើដូច្នេះ? ខ្ញុំម្ចាស់នេះមានប្ដីរួចទៅហើយ មិនគួរឡើយព្រះអង្គមកស្នេហាចំពោះខ្ញុំម្ចាស់យ៉ាងនេះ សោះ ម្ដេចក៏ព្រះមានព្រះទ័យមិនស្មោះត្រង់ នឹង ព្រះមហាក្សត្រ ហើយលបលួចចាប់ពង្រត់យកខ្ញុំម្ចាស់មកដោយមិនខ្លាចអំណាចព្រះអង្គ សោះ ម្យ៉ាងមួយទៀត ខ្ញុំម្ចាស់មានប្ដីហើយ មិនអាចស្រលាញ់ព្រះអង្គបានទេ ថ្ងៃក្រោយទៅព្រះអង្គនឿយណាយចិត្ដ ឈប់ស្រលាញ់ខ្ញុំម្ចាស់ ហើយព្រះអង្គ នឹងវិលទៅយកស្រីសួគ៌វិញ នោះខ្ញុំម្ចាស់នឹងត្រូវអ្នកផងគេជេរដៀលថា ជាស្រីស្រើបស្រាល អប្រិយទុរយសសាវា មានប្ដី ហើយមិនស្កប់ស្កល់ទៅរកប្រុសដ៏ទៃទៀត រីឯព្រះអង្គវិញ ក៏នឹងមានឈ្មោះមិនល្អ ព្រោះជាអ្នកលួចភរិយាគេផងដែរ។

     ស្ដាប់កាកីរួច គ្រុឌលួចញញឹមក្នុងមាត់ ហើយឆ្លើយថា៖
     - ខ្ញុំដឹងហើយ ថាអូនមានស្វាមី ឯព្រះមហាក្សត្រទៀតសោត ព្រះអង្គក៏ស្រលាញ់ទុកចិត្ដខ្ញុំ តែដោយក្ដីស្រលាញ់ចំពោះអូនដ៏ខ្លាំងក្លាខ្ញុំមិន ខ្លាចទេអំណាចព្រះមហាក្សត្រ ខ្ញុំសូមប្ដូរជីវិតនឹងអូនតែមួយ។ ម្យ៉ាងមួយទៀត សូមអូនសំកុំភ័យព្រួយខ្លាចក្រែងគេដៀលនិន្ទាធ្វើអី ព្រោះ កាលដែលបងលួចយកអូនមកនេះ គ្មាននរណាម្នាក់បានដឹងជ្រាបសេចក្ដីនេះឡើយ​។

   - សូមព្រះអង្គកុំស្រលាញ់ខ្ញុំអី ព្រះអង្គពោលបែបនេះ ធ្វើខ្ញុំម្ចាស់រិតតែភិតភ័យណាស់ ស្រីសួគ៌ល្អបរិសុទ្ធគគោក ហេតុម្ដេចបានជាព្រះអង្គ មិនសព្វព្រះហរិទ័យស្រលាញ់រៀបការទៅ? បែរជាមកសព្វហរិទ័យអ្វីលើខ្ញុំម្ចាស់ ដែលជាស្រីមិនបរិសុទ្ធ មានប្ដីហើយទៅវិញ ព្រះអង្គគ្រាន់ តែពោលស្រលាញ់ខ្ញុំម្ចាស់តែព្រះឱស្ឋប៉ុណ្ណោះ ឬ យ៉ាងណា បើពិតដូច្នោះមែន ខ្ញុំម្ចាស់នឹងសោកសង្រេងអស់មួយជីវិតជាមិនខាន។

   - ពិតមែនហើយ!.. នៅស្ថានសួគ៌ ពិតជាមានស្រីស្រស់ល្អឆើតឆាយដ៏ច្រើនមែន តែបងមិនដែលសព្វហរទ័យស្រីសួគ៌ណាម្នាក់ ដូចអូន សោះឡើយ អូនកុំភ័យព្រួយអី ក្នុងជាតិនេះខ្ញូំបានសន្មតយ៉ាងដាច់ខាតក្នុងចិត្ដថា ខ្ញុំស្រលាញ់តែអូនមួយទេ។ ហេតុនេះ ខ្ញុំសូមប្ដូរជីវិតនឹងអូន តែមួយ។ ខ្ញុំស្រលាញ់អូនស្មោះមែនណ៎ា។

     មាត់គ្រុឌចេះតែពោល ដៃចេះតែបបោសអង្អែលលើអង្គប្រាណនាងកាកី ធ្វើអោយនាងលង់លក់ក្នុងសេចក្ដីស្រៀវស្រើបរកទីបំផុតគ្មាន។
     អនិច្ចា!.. អង្គប្រាណនាងកាកី ដែលស្ថិតក្នុងភាពឯកកោម្នាក់ឯង ត្រូវក្រញុកក្រញី ដុតរោលដោយភ្លើងតណ្ហាអោយទោទន់ យ៉ាងមិនអាច តវាបាន។ បើទោះជាកែវកាកីខំនិយាយប្រកែកយ៉ាងណា ក៏គ្រុឌមិនអនុគ្រោះ ស្ដាប់ពាក្យនាងឡើយ គ្រុឌ រិតតែក្រសោមអោបប្រាណ ស្រង់ ក្លិនខ្លួនពិដោរ ដោយក្លិនគន្ធារបស់នាង ធ្វើអោយគ្រុឌលង់ក្នុងអន្ដូងតណ្ហាដ៏ជ្រៅសែនជ្រៅ។

     បន្ដិចម្ដងៗ... ដៃនិងដៃ ខ្លូននិងខ្លួន អង្រួនរកគ្នា គ្រុឌក្រសោមអោបកាយនាង នាងធ្មេចភ្នែកសន្សឹមៗ យ៉ាងសែនសុខ យានតណ្ហាដែល មាន គ្រុឌ និង កាកីជាអ្នកជិះ បានហោះទៅដល់ឋានមួយទៀតថ្មី ឆ្ងាយផុតពីឋានមនុស្ស ឋានទេវតា ជាស្ថានមួយឆ្ងាយសែនឆ្ងាយ។
     ឱ!..នេះហើយ!.. រាគៈ តណ្ហា ស្នេហាមេត្រី វាធ្វើអោយនាងភ្លេចអស់ ភ្លេចអ្វីៗដែលនាងធ្លាប់លេងសប្បាយ ភ្លេចព្រះមហាក្សត្រស្វាមី ដែលធ្លាប់ស្រលាញ់ ភ្លេចអ្វីទាំងអស់ដែលនាងរបស់នាង ហើយដែលមានតែមួយគត់ គឺបង និង អូនប៉ុណ្ណោះ។

ព្យុះភ្លៀង ពពកខ្មៅងងិត ក៏ប្រែជាស្រលះស្ងប់ស្ងាត់ធម្មតាវិញ។ រាត្រីស្ងាត់! មេឃខៀវស្រងាត់! ផ្កាយព្រោងព្រាត! ប្រជាពលរដ្ឋ មន្ដ្រី សេនាអាមាត្យបាត់ភិតភ័យព្រួយ ហើយលាគ្នាទៅរកកន្លែងសំរាករៀងខ្លួន។ ព្រះបាទព្រហ្មទាត្ដយាងចូលរាជដំណាក់ រួចលង់លក់បាត់ដូចគល់ ឈើមួយដុំ។

     ស្បៃរាត្រីរសាត់បាត់ទៅសន្សឹមៗ។ ខាងកើតរង្វង់ព្រះសុរិយាមូលក្រលង់ ក្រហមឆ្អិឆ្អៅ ដូចព្រះចន្ទពេញវង់ ថ្ងៃពេញបូណ៌មីស្ថិតនៅជាប់ ជើងមេឃ។ បក្សាបក្សីទាំងឡាយហិចហើរឆៀងឆាប ស្រែកយំខ្ញៀវខ្ញា ទទួលស្វាគមន៍ ពន្លឺព្រះសុរិយាជាថ្មី រុក្ខជាតិនានា រីកស្រស់រហង់ ព្រោះបានទទួលទឹកសន្សើមត្រជាក់នាពេលព្រឹកព្រហាម។ ពពក ក្រហម ស ខ្មៅស្រអាប់គូសវាសផ្ទៃមេឃទៅទីឆ្ងាយ។

     ព្រះបាទព្រហ្មទាត្ដ ក្រោយចេញពីក្រឡាបន្ទំដោយយីតៗ។ ព្រះអង្គទ្រង់ចូលទៅលុបលាងដុសសំអាតរាងកាយ ហើយទ្រង់ព្រះរាជសំលៀក បំពាក់ គ្រឿងអលង្កា ដូចព្រះឥន្ទ្រ ដ៏មានរិទ្ធនៃស្ថានទេវលោក។ ព្រះអង្គទ្រង់យាងទៅកាន់សាលជំនុំ ដ៏មានសេនា មន្ត្រីរាជការ ស្រីស្នំចាំតៀម គាល់ពេញតៀបត្រា។ ស្ថានភាពស្ងប់ស្ងៀម អស់ពេលជាច្រើននាទី នៅលើអាសន ដ៏មានពន្លឺចាំងភ្លីភ្លេក ព្រះមហាក្សត្រទ្រង់ ងាកសំលឹង មើលឆ្វេងស្ដាំ ហាក់កំពុងរកមើលនរណាម្នាក់។

     មែនហើយ!.. កែវកាកី អគ្គមហេសីស្រីស្នំឯក បាត់នាងមិនឃើញឡើងមកគាល់ដូចសព្វមួយដង។ នាងទៅណា? នាងនៅឯណា? ស្ងាត់ ឈឹង ព្រះមហាក្សត្រទ្រង់ខ្វល់ខ្វាយក្នុង រាជហរិទ័យយ៉ាងខ្លាំង។ ព្រះអង្គទ្រង់ចាត់អោយភិលៀង ទៅរកឯរាជដំណាក់របស់ព្រះនាង តែនៅ ព្រះដំណាក់ស្ថិតក្នុងភាពស្ងាត់ជ្រងំ ពុំឃើញមានអ្វីសោះឡើយ។ ព្រះអង្គទ្រង់ចាត់អោយ សេនាអាមាត្យស្វែងរកនាងគ្រប់ទិសទីក្នុងមណ្ឌល បរមរាជវាំង ព្រះអង្គសាកសួរដល់បណ្ដារាស្ដ្រគ្រប់ៗគ្នា តែគ្មាននរណាម្នាក់បានដឹង បានឃើញនាងកាកីឡើយ។

     ទ្រង់ព្រះកន្សែងខ្សឹកខ្សួនអួលណែនក្នុងព្រះឱរា នឹកស្ដាយនាងជាពន់ពេក ព្រះទ្រង់ធ្មេចភ្នែកនឹក នឹកដល់គូស្នេហារបស់ព្រះអង្គ ម្ដេចបាត់ មិនឃើញមក? តើនួនល្អងអូនទៅណា? អូនមានការអ្វី តើអូនស្នេហាបង ដូចបងស្នេហាអូនដែរឬទេ?។ បងស្ដាយអូនណាស់!!.. ឱ!.. ក្នុង លោកនេះ មានតែប្អូនមួយទេ ដែលចេះស្គាល់តំលៃពិតៗ របស់មនុស្ស ប្អូនជាស្រីម្នាក់ចេះដឹងហេតុការណ៍ ដឹងសេចក្ដី ដឹងសមគួរ ខ្ពស់ទាប ឱ!.. ប្អូនជាស្រីឯកកល្យាណីមែន។ បងស្រលាញ់អូនណាស់ ព្រោះអូនស្រលាញ់បង បងនឹកអូនណាស់ នឹកដល់វង់ភក្រ្ដ ដែលអូនញញឹម ពេល រេរាំកំសាន្ដ ធ្វើអោយបងបាត់អស់កង្វល់ទុក្ខសោកទាំងឡាយ... បងនឹកអូនណាស់.. នឹកដល់ក្លិនខ្លួនស្រីដែលធ្លាប់នែបនិតរួមរក្សស្នេហ៍ ដ៍សែនសុខលើសនារីទាំងឡាយ..។

     ឱ!..ឥលូវ បាត់អូនទ្រូងបងសែនតឹងណែន កំសត់រីងរៃកន្ដោចកន្ដែងម្នាក់ឯង បាត់អូន បាត់សូន្យឈឹង បាត់គ្មានដំណឹង ថ្មើហ្នឹងបងធ្លាប់បី បប ថ្នមអូនម្ដេចបាត់អូន យប់ហើយណាស្ងួន នឹមនួនអូនទៅណា?.. បាត់អូនបងខ្វល់ខ្វាយ អូនឃ្លាតឆ្ងាយ ឱរាបងនឹក ភ្លឹកភ្លាំងសែនវិយោគ ចាំផ្លូវអូនមក វិលមកជ្រោកក្រោមទ្រូងស្នេហ៍ បងរង់ចាំអូន ចាំស្នេហា ចាំកែវជីវា ថ្ងៃណាអូនត្រលប់មក?... ។

     ព្រះសុរិយាជះកំដៅ ពីលើមេឃ មកលើកផែនពសុធាដូចចំហាយឆេះភ្នំភ្លើង ហាក់បីដូចប្រាប់ថា ព្រឹត្ដិការណ៍មួយយ៉ាងធ្ងន់ចំលែកចាប់ កើតមានពីថ្ងៃនេះតទៅមិនខាន។ សួនច្បារនៃបរមរាជវាំងមានសភាពស្ងាត់ជ្រងំ។ យូរៗវាយោបក់មក អង្រន់ស្លឹករក្ខជាតិនានា អោយយោគ ទោរទន់ រវិចៗ ដូចជាចង់បក់បោយហៅនរណាម្នាក់អោយចូលមក។ ព្រះបាទព្រហ្មទត្ដអង្គុយសំលឹងធម្មជាតិ ទាំងនេះដោយស្រងោតស្រងាត់ ព្រះអង្គភ្លេចអស់នូវល្បែងដែលធ្លាប់លេងកំសាន្ដសប្បាយ ភ្លេចអស់ស្រីស្នំដែលធ្លាប់ប្រលែងស្នេហ៍ ស្និត ភ្លេចអស់ព្រះស្ងោយដែលធ្លាប់ សោយយ៉ាងឆ្ងាញ់ពិសារ ព្រះអង្គមានទឹកមុខក្រៀមក្រំក្រៃពេក។

     ក្នុងពេលនោះ បុរសម្នាក់ដើរចូលមកដល់។ គឺជាមនុស្សម្នាក់អាយុប្រមាណជាង ៣០សិបផ្លាយឆ្នាំ បុរសនោះលុតជង្គង់ចុះក្រាបបង្គំ គាល់។ ព្រះបាទព្រហ្មទត្ដ ភ្ញាក់ខ្លួនព្រើត នៅស្ងៀមមួយស្របក់ ទើបមានវាចាសួរថា៖

- អើ!..គន្ធាន់ទេឬ?
- ក្រាបទូល ! ខ្ញុំបាទ
- គន្ធាន់! តើទៅណាមកណាបានជាមកដល់ទីនេះ?
គន្ធាន់លើដៃប្រណម្យឆ្លើយយ៉ាងគោរពវិញថា៖
- បាទ! ខ្ញុំបាទ មកក្រាបបង្គំគាល់បំរើព្រះអង្គដូចសព្វដង។
- ឱ!.. យើងកំពុងចង់តែរកគន្ធាន់ឯងល្មម
បុរសឈ្មោះគន្ធាន់ សំដែងក្ដីត្រេកអរប្រញាប់សួរវិញថា៖
- បាទ! តើព្រះអង្គមានអ្វីអោយខ្ញុំបាទបំរើឬ?....
- អឺ ! កុំអរ . . កុំសើចអី . . គឺជារឿងកំសត់ . . គឺអគ្គមហេសីកាកីរបស់យើងបាត់ខ្លួនហើយ។
គន្ធាន់នៅស្ងៀមមួយសន្ទះ សញ្ជឹងនឹកគិត ងើបភ្នែកសំលឹងមើលចំព្រះភក្ដ្រ ម្ចាស់ផែនដីរបស់ខ្លួន ដែលក្រសែភ្នែកព្រះអង្គ មានពន្លឺ ហាក់កំពុងចង់សុំអង្វរក្ដីមេត្ដាអ្វីមួយពីអ្នក ដែលធ្វើអោយបុរសកើតមានចិត្ដអាណិត ស្រងាកក្នុងចិត្ដឥតឧបមា។ គន្ធាន់ពោលដោយត្រិះរិះថា :
     - សូមទ្រង់ព្រះរាជមេត្ដាប្រោស ថ្ងៃដែលព្រះអង្គទ្រង់ស្រសាលលេងបាស្ការ ជាមួយចៅមាណពម្នាក់នោះ ទូលព្រះបង្គំបានជួបឃើញហេតុ ការណ៍ខ្លះៗ ដែលកាលនោះ ព្រះអគ្គមហេសីកាកី ក៏បានយាងមកដល់ ហើយបានមើលចំទៅចៅមាណព ឯចៅមាណព ក៏សំលឹងមើលចំមក អគ្គមហេសីវិញ ទាំងពីរនាក់បានញញឹមដាក់គ្នា ហាក់ដូចបង្កប់នូវអាថ៌កំបាំងស្នេហ៍ដ៏ជ្រាលជ្រៅទៀតផង។

     - យី.. មានរឿងដូច្នេះផង?។ ព្រះមហាក្សត្រសញ្ជឹងគិត ខាំធ្មេញ ជ្រួញចិញ្ចើមនិយាយបន្ដដោយសំលេងតិចៗថា៖
     - ស្រីក្បត់ ស្រីខូច ស្រីកាឡកណ្ណី។

     ខាងក្រៅខ្យល់បក់រវិចៗ នាយគន្ធាន់ដាក់ភ្នែកចុះ តែគំនិតរិះគិតរកចំនុច ដែលនិយាយទៅយ៉ាងណា អោយព្រះមហាក្សត្របានស្រាកស្រាន្ដ ទុក្ខសោកខ្លះ។ នាយស្រលាញ់ព្រះមហាក្សត្រ ស្រលាញ់អគ្គមហេសីកាកី ស្រលាញ់ពេករហូតទាល់តែចង់ដឹងរឿងទាំងអស់ដែលទាក់ទង់ នឹង ព្រះអង្គទាំងពីរ។ នាយនិយាយដោយសំលេងស្មើៗថា៖

     - ទូលបង្គំនឹកឆ្ងល់ខ្វល់ក្នុងចិត្ដណាស់ថា បើចៅមាណពនេះ ជាមនុស្សអ្នកស្រុកធម្មតានៅក្នុស្រុកនេះ ម្ដេចឃើញព្រះអគ្គមហេសីហើយ មិនក្រាបថ្វាយបង្គំ?... ហើយម្យ៉ាងវិញទៀត បើចៅមាណពជាអ្នកស្រុកមកពីឆ្ងាយៗវិញ ម្ដេចបានជាគេចេញទៅបាត់តែមួយពព្រិចភ្នែក ដូច្នេះ?... ទូលបង្គំគិតថា រឿងនេះប្លែកចំលែកណាស់ ចៅមាណពនេះពិតជាយក្សាណាមួយចេះប្រាណប្រែក្រលា បំប្លែងរូបកាយ បំភាន់ភ្នែក មកលេងបាស្ការជាមួយព្រះអង្គមិនខាន ហើយនៅពេលដែលមានព្យុះភ្លៀងមេឃខ្មៅងងឹងនោះទៀតក៏ហាក់ដូចជាមិនធម្មតាដែរ វាហាក់ដូច ជាកើតឡើងភ្លាមៗ ហើយបាត់ទៅវិញក៏ភ្លាមៗ ដូចជាមាននរណាម្នាក់ធ្វើអោយកើតឡើង ដើម្បីចូលទៅលួចចាប់យកទេពី ព្រះអង្គពីដំណាក់ ទៅ។

     ព្រះមហាក្សត្រធ្មេញភ្នែក សំលឹងមើលទៅលើ ដូចកំពុងចង់សំលឹងរកទេវតានៅស្ថានលើ ដ៏មានរិទ្ធណាមួយ អោយមកជួយព្រះអង្គក្នុង រឿងបញ្ហាស្នេហានេះ ព្រះអង្គទ្រង់ឧទានដោយសំលេងតានតឹងថា៖

     - ខ្ញុំស្រលាញ់គេ គេស្រលាញ់ខ្ញុំ ។ នាងនោះមានរូបល្អ ។ អោ! ល្អមែន... តែស្រីនេះក្បត់ខ្ញុំ នាងលួចមានសហាយ។ អើ.. នាងទៅបាត់ ហើយ។ ទៅចោលខ្ញុំអោយខ្ញុំទុក្ខចំបែងឥតស្បើយ។

     ក្រោមកំដៅព្រះអាទិត្យក្ដៅហែងយ៉ាងណា ក៏បុប្ផាក្នុងសួន ពណ៌ក្រហម ស ខៀវ លឿង ស្វាយ ខំរីករហង់ត្រង់នេះត្រង់នោះ ធ្វើអោយចក្ខុ មនុស្សលោក ឃើញចំលែក ប្លែកល្អអស្ចារ្យ ចង់តែទស្សនាគយគន់ មើលមិនចេះអស់មិនចេះហើយ។ គន្ធាន់លួចសង្ឃឹមញញឹមក្នុងចិត្ដ យ៉ាងជ្រាលជ្រៅ ដើម្បីតាមរកកាកីក្នុងពេលដ៏ខ្លីបន្ដិចទៀតនេះ។ នាយញញឹមក្នុងមាត់ ទូលម្ចាស់ផែនដីរបស់ខ្លួនថា៖

     - សូមល្អងធូលីព្រះបាទរង់ចាំប្រាំពីរថ្ងៃសិន ទូលបង្គំគិតថា ចៅមាណពនោះប្រាកដជា នឹង មកលេងបាស្ការតាមការណាត់ទុកម្ខងទៀតជា មិនខាន ពេលវាត្រលប់ទៅវិញ ទូបបង្គំនឹងក្លែងបន្លំចូលទៅលំនៅស្ថានជាមួយវាអោយបាន ពេលនោះយើង នឹង ស៊ើបតាមដានរកការពិត អោយឃើញជាក់ស្ដែង បើឃើញការពិត ហើយទូលបង្គំ នឹងប្រើកលល្បិចបោកបញ្ឆោត យកព្រះអគ្គមហេសីមកថ្វាយព្រះអង្គវិញអោយ ទល់តែបាន។

ស្នេហា ទឹកឃ្មុំផ្អែមត្រជាក់ សន្ដំអោយ កាកីនិងស្ដេចគ្រុឌលង់លក់នៅលើតេនសយនា រហូតដល់អរុណរះ​។ ស្ដេចគ្រុឌភ្ញាញ់ពីព្រលឹម ដឹក ដៃកាកីដើរកំសាន្ដទីនានា នៃក្រុងសម្ពលី។ នៅជាយក្រុង មានដងស្ទឹងមួយហូរកាត់ព្រៃល្បោះ ទៅកាន់ព្រៃជ្រៅមើលដាចកន្ទុយភ្នែក។ មិន ឆ្ងាយប៉ុន្មាន គឺជាគិរីសុមេរុដ៏ស្កឹមស្កៃគួរស្ងប់ស្ងែងក្រៃលែង នៅលើកំពូល មានវិហារមួយខ្ពស់ស្រួចឡើងទៅលើ មានពន្លឺរង្សីចញ្ចាចចញ្ចែង ចាំងសន្ធោសន្ធៅដាំអមដោយត្បូងទទឹមក្រហមឆ្អិនឆ្អៅ ចាំងឆ្លុះនឹងថ្មនិល ភ្លឺផ្លេកៗ។ សងខាង គឺសួនច្បារខ្វាត់ខ្វែង មានផ្កាក្រហម ស ខៀវ លឿង រីកស្គុះស្គាយ។ ទេសភាពខៀវស្រងាត់។ រុក្ខាឈើព្រៃ មានដើមឈើតូចធំ យ៉ាងត្រសុំត្រសាយ មានម្លប់ត្រឈឹងត្រឈៃគួរទីសប្បាយ ដល់ពួកហ្វូងសព្វសត្វទាំងឡាយ។ ខាងនោះទឹកធ្លាក់ហូរចុះតាមស្ទឹង វេនវង់ ដូចជាសត្វពស់ដ៏ធំអស្ចារ្យមួយកំពុងវារលូន ទៅកាន់ដែនសមុទ្រ ពណ៌ខៀវជាប់ជើងមេឃ។ ក្នុងទឹកមានហ្វូងមច្ឆាតូចធំ ហែលប្រដេញគ្នា លេងយ៉ាងសប្បាយ ខ្លះហែលហោះបោះពួយរកចឹកចំណី ធ្វើអោយ ទឹករលកបែកខ្ចាយ គួរគយគន់សប្បាយក្រៃលែង។ ស្ដេចគ្រុឌឈរសំលឹងទៅទីឆ្ងាយហើយងាកមកសួរកាកីថា៖

- អូនចូលចិត្ដទីនេះទេ?
- ព្រះពរ..អូនរំភើបចិត្ដខ្លាំងណាស់
- កន្លែងដែលបងនាំអូនទៅរំភើបជានេះទៅទៀត
- ពិតមែនឬអី? ព្រះអង្គជាអ្នកដំបូងហើយដែលយល់ពីចិត្ដខ្ញុំ
- តែគួអោយស្ដាយដែលអូនមានម្ចាស់បេះដូងទៅហើយ ខ្ញុំគួរតែជួបអូនអោយបានលឿនជានេះបន្ដិច
កាកីហាក់ស្ដាប់មិនទាន់ ងាកមុខចងចញ្ចើមសួរដោយឆ្ងល់ថា៖
- ថាម៉េច?
ស្ដេចអេះអុញ ឆ្លើយពង្វាវ

- គឺ..គឺ.. គឺ.. កន្លែងដែលខ្ញុំនាំទៅប្រាកដជារំភើប។
ដំណើរកំសាន្ដចេះតែបន្ដទៅសន្សឹមៗទៅ គូស្នេហាទាំងពីរហាក់រក្សាភាពស្ងប់ស្ងាត់រៀងខ្លួន។ កាកីញញឹម ពោលយ៉ាងភ្ញាក់អារម្មណ៍ ថា៖
- អូហូ.. ទីនេះពិតជាស្អាតមែន..
- ទីនេះហៅថា ស្រះស្រង់
- នេះយើងចូលតាមល្អាងដែលមានភ្នំពីរជាប់គ្នាមកឬ?
- បាទយើងមកទាន់ពេលទឹកមិនទាន់ឡើង ព្រោះបើទឹកឡើងពេញទំហឹង វានឹងបិទមាត់ល្អាងជិត ហើយបើមើលមកពីខាងក្រៅក៏មិន ដឹងថា ទីនេះមានកន្លែងស្អាត លាក់បំពួនដែរ។
-អើ ចុះល្អាងខាងណោះ មានអ្វីដែរ?
-ឱ!.. ល្អាងហ្នឹងជាផ្លូវទំលុះទៅកោះតូចមួយ បើយើងឆ្លងល្អាងចូលទៅ យើងនឹងឃើញស្ពានឈើ ក្រងចងលើខ្សែទុកឆ្លង មើលទៅ មិនគួរអោយខ្លាច។
- យើងឆ្លងទៅយ៉ាងម៉េចបាន?
- យើងត្រូវហែលទឹកឆ្លងទៅ
-អឺ!.. អើ..មកខ្ញុំចង់ហែលទឹក
ថារួចកាកីក៏ទាញដៃស្ដេចគ្រុឌលោតចូលទៅក្នុង។ ទឹករលកបែកខ្ចាយគួរសប្បាយក្រៃលែង។ ល្ងាចទន់ទាប ទើបស្ដេចគ្រុឌព នាង កាកីត្រលប់ទៅក្រុងសិម្ពលីវិញ...។
***************************

     ប្រាំពីរថ្ងៃបានកន្លងផុតទៅ... គឺពេលវេលាដែលគ្រុឌកំណត់ ត្រូវចូលលេងបាស្ការ ជាមួយព្រះបាទព្រហ្មទត្ដម្ខងទៀត គ្រុឌរិះរេគិតក្នុងចិត្ដថា បើអញមិនទៅលេងបាស្ការ នឹង ព្រះបាទព្រហ្មទត្ដទេ គេមុខជាគិតថា អញលួចចាប់យកនាងកាកីមកមិនខានឡើយ ហើយម្យ៉ាងទៀតអញមិន អាចក្បត់ពាក្យសច្ចៈបានទេ គិតដូច្នេះហើយ ទើបស្ដេចគ្រុឌចូលទៅនិយាយលួងលោមកែវកាកីថា៖

- ដល់ពេលកំណត់ ៧ថ្ងៃដែលបងត្រូវទៅលេងបាស្ការ ជាមួយព្រះបាទព្រហ្មទត្ដទៀតហើយ អូននៅទីនេះសិនចុះ លេងបាស្ការចប់ រសៀលល្ងាចទន់ទាប បងនឹងមកជួបអូនវិញជាមិនខាន។
កាកីស្ដាប់គ្រុឌហើយអាក់អួលក្នុងដួងចិត្ដ បែរមុខចេញ មិនចេញស្ដី
និ..នេះ..នាងយំឬអី?
- ព្រះពរ!.. មិនដឹងទេ
- ឬមួយ..នឹកផ្ទះ?
- អត់ទេ
- មិនបាននឹកផ្ទះ..
បុរសខិតចូលជិតឈ្ងោកសំលឹងមុខសួរបញ្ជាក់
- នឹកប្ដីឬ?
- នេះនែ... នារីលើកដៃទះកំភ្លៀងយ៉ាងអស់ទំហឹង ហើយនិយាយគំហកបន្ដ
- ឆ្កួតទេអី!.. ឆ្កួទេឬអី?.. អ្នកណាជាប្ដីខ្ញុំនោះ នាងសំដែងអការច្រលោត ស្ទុះក្រោកដើរទៅ
គ្រុឌក្រោកឈរ យកដៃជូតមាត់ហើយពោល
- នាងខឹងឬអី?..។ តែខ្ញុំមិនឈឺទេ
- អញ្ចឺងថែមម្ដងទៀតល្អទេ
នាងនិយាយទាំងលើកដៃជ្រ លវៃទៀត
គ្រុឌគ្រវីក្បាលឆ្លើយ
-កុំអីល្អជាង
កាកីគេចចេញទៅ ដៃម្ខាងអោបចង្កេះ ដៃម្ខាងលើកបញ្ឈរត្រឹមមាត់បន្លឺវាចាដោយមួយៗថា៖
- ម្ដេចក៏ព្រះអង្គចង់យាងចោលខ្ញុំ អោយនៅម្នាក់ឯងដូច្នេះ...? ខ្ញុំខ្លាចណាស់ ខ្លាចខ្មោចព្រាចបិសាច ខ្លាចយក្សសាមាន្យ មកប៉ង ព្យាបាទលើរូបខ្ញុំ ខ្ញុំជាស្រីទន់ខ្សោយ គ្មានរិទ្ធអំណាចអ្វីតតាំងនឹងគេបានឡើយ។
គ្រុឌងាកមុខចេញ សំលឹងទៅទីឆ្ងាយ និយាយដោយសំលេងតិចៗថា។
- បើបងមិនទៅលេងបាស្ការជួបនឹងព្រះមហាក្សត្រពេលនេះទេ ម៉្លេះសមគេគិតថា បងនេះបានលបលួចយកអូនមកមិនខាន។ អូន កាកីកុំសោការអី បងទៅមិនយូរឡើយ ពេលរសៀលទន់ទេរ បងនឹងមករកអូនវិញជាមិនខាន ម្យ៉ាងមួយទៀត ពេលបងចេញទៅ បង នឹងសេកមន្ដវិជ្ជាការចងទ្វារប្រាសាទ ពុំមានខ្មោចព្រាយបិសាច ឬយក្ស ឯណាអាចស្រាយទ្វារ ចូលមកយាយីអូនបានឡើយ។
     ស្ដេចគ្រុឌ អោបនាងពីក្រោយ ផ្ទប់ក្នុងឱរាយ៉ាងណែន ឱនថើបផែនថ្ពល់រលោងដូចផ្កាទាំងគូរបស់នាង ស្រូបលំអងក្រអូបប្រហើររួច លើកត្រកងបីនាងថ្នមៗ ដាក់លើក្រលាបន្ទំ ហើយចេញមកសេកមន្ដចងទ្វារចប់សព្វគ្រប់ ទើបស្ដេចគ្រុឌហោះ រំលងគីរីជលទៅកាន់នគរ ពារាណសី ប្រាណប្រែក្រលាជារូបមាណពដូចសព្វដង ហើយក៏ប្រញាប់ដើរចូលទៅក្នុងរាជវាំងនៃព្រះបាទព្រហ្មទត្ដ។ ព្រះមហាក្សត្រទ្រង់ទត យល់ចៅមាណពមកដល់ ព្រះអង្គទ្រង់ឆួលព្រះរាជហរិទ័យក្រោធខឹងណាស់ តែខំរំងាប់ ធ្វើហាក់ដូចជាមិនដឹងហេតុសេចក្ដីអ្វីកើតឡើងឡើយ ព្រះអង្គទ្រង់បានបញ្ជាអោយពលអាមាត្យរៀបចំក្ដារបាស្ការ ដើម្បីលេងជាមួយមាណពជាធម្មតា កំលោះគ្រុឌ ហាក់ដូចអិមអៀនរអៀសក្នុង ចិត្ដខ្លះដែរ តែខំសំងំលេងធ្វើជាមិនដឹងរឿងអ្វី រហូតរសៀលទន់ទេ ទើបថ្វាយបង្គំលាព្រះអង្គវិលលំនៅស្ថានខ្លួនវិញ។

     ដូចសព្វដង មកដល់ដើមជ្រៃ ចៅមាណពក៏សេកមន្ដវិជ្ជាការប្រែក្រលាជាគ្រុឌវិញ។ គន្ធាន់ដែលបតាមស្ដេចគ្រុឌរហូតមក បានឃើញ ហេតុការណ៍ដូច្នេះហើយ ក៏ប្រែក្រលាជាសត្វស្រមើលតូចមួយ លោតទៅទុំលើរោមគ្រុឌភ្លាម។ ស្ដេចគ្រុឌឥតនឹកខ្វល់ខ្វាយអ្វីឡើយ ឥតនឹក ឃើញដល់សេចក្ដីទុក្ខសោក ដែលដូចស្រមោលអន្ទោលតាមប្រាណ ហើយទាញយិតសព្វសត្វលោកគ្រប់ៗគ្នាអោយធ្លាក់ក្នុងក្ដីវិនាសសោក សៅសោះឡើយ។ ឱ!.: គួរអោយស្រងេះស្រងោចដល់ជីវិតសត្វលោកមែនទែន នរណាៗ ក៏ដឹងខ្លួនដែរ ថាដល់ថ្ងៃណាមួយនឹងក្លាយទៅជា ខ្មោចមិនខាន។ ដើម្បីលួងលោមសេចក្ដីតក់ស្លុតនេះ មនុស្សខំធ្វើអ្វីៗ គ្រប់យ៉ាង ដើម្បីបំភ្លេចសេចក្ដីស្លាប់ ដូចជាខំស្វែងរកលុយកាក់ មាស ប្រាក់ទ្រព្យសម្បត្ដិផ្សេងៗ ហើយជាពិសេសគឺស្វែងរកស្នេហានេះឯង ព្រោះថារឿងស្នេហា អាចបន្លំដួងចិត្ដ អោបគ្នាឡើងស្ថានសួគ៌ ដែលជា ស្ថានសុខ ផុតទុក្ខផុតកង្វល់ ភ្លេចមរណៈយ៉ាងនេះឯង។ ស្ដេចគ្រុឌក៏ហោះបោះពួយទៅកាន់ក្រុងសិម្ពលីវិញ។ បើកទ្វារប្រាសាទចូលទៅជួបកែវ កាកី ប្រលោមប្រលែងកៀកកើយ អោបស្និតស្នេហាក្សេមក្សាន្ដ ឥតមាននឹកខ្វល់អំពលក្នុងចិត្ដទៀតឡើយ...។

     សន្សើមព្រឹកព្រហាម ធ្លាក់ស្រោចស្រប់ជោកលើរុក្ខជាតិនានា ដែលកំពុងមានត្រួយលាស់ខៀវខ្ចី។ ទឹកធ្លាក់ពីលើកំពូលភ្នំហូរ ទៅកាន់ដែន សមុទ្រ ហាក់មិនចេះខ្ជិលឈប់មួយវិនាទី។ បក្សាបក្សីហិចហើរឆ្វែលឆ្វាត់ ស្រែកច្រៀងទទួលស្វាគមន៍ពន្លឺព្រះអាទិត្យយ៉ាងខ្ញៀវខ្ញា។ គ្រុឌភ្ញាក់ ពីក្រលាបន្ទំ ដ៏ងុយងោកក្នុងសេចក្ដីស្នេហាដ៏ផ្អែមត្រជាក់ ហាក់មិនឆ្អែតឆ្អន់អស់ចិត្ដនៅឡើយ។ គ្រុឌអោនថើបផែនថ្ពល់កាកីនារីកំពូកចិត្ដ កាកី នៅស្ងៀមសំលឹងទៅឆ្ងាយ នាងពោលដោយថ្នមៗថា៖

- យើងអស់អាហារបរិភោគហើយ
- កុំព្រួយអី!.. ផលានុផលក្នុងព្រៃមានច្រើនអនេក បងនឹងចេញរកបេះឥឡូវនេះ
កាកីផ្ដេកសិរសាកើយទ្រូងប្ដី ពោលស្មើៗថា
- ខ្ញុំម្ចាស់ត្រូវនៅម្នាក់ឯងទៀតហើយឬ?
- កុំខ្លាចអី
- ច៎ាស ខ្ញុំខ្លាចណាស់ ខ្លាចរហូតមិនហាននៅម្នាក់ឯងយ៉ាងនេះ ខ្លាចយក្សបីសាច សត្វសាហាវទាំងពូងចូលមកព្យាបាទធ្វើបាបរូបខ្ញុំ ហើយខ្លាចបាត់ព្រះអង្គទៅ។
គ្រុឌអោបកាកីយ៉ាងណែនក្នុងដៃ ហើយឱនថើបដោយក្ដីស្រលាញ់។
- កុំខ្លាចអីអូន បងការពារអូនបានគ្រប់យ៉ាង ហើយបងចេញទៅក៏មិនយូរឯណា រសៀលព្រះសុរិយាបងនឹងមកវិញមិនខាន។
- ព្រះអង្គជាម្ចាស់បេះដូងរបស់ខ្ញុំ បើគ្មានព្រះអង្គ អោយខ្ញុំរស់នៅម្ដេចបាន បើគ្មានបេះដូង។
- កុំព្រួយបារម្ភខ្លាំងពេកអី បងមានរិទ្ធអំណាចគ្រប់យ៉ាង បងមិនព្រមអោយអូនមានទុក្ខ មានភ័យឡើយ។
- ច៎ាស.. អូនស្រលាញ់បងណាស់ អរគុណច្រើនហើយដែលបានជួបបង។
- បង ក៏ស្រលាញ់អូនដែរ ស្រលាញ់ខ្លាំងទៀតផង អោយតែអូនមានសេចក្ដីសុខ ខ្ញុំសប្បាយចិត្ដណាស់ទៅហើយ។
     គ្រុឌឱនថើបថ្ពល់កាកីម្ខងទៀត រួចថយសន្សឹមៗចេញទៅ។ គ្រុឌសេកមន្ដចងទ្វារប្រាសាទរួចស្រេចបាច់ ទើបហោះចេញទៅរកបេះផលា នុផលក្នុងព្រៃ ទាំងក្ដីអាលោះអាល័យស្នេហ៍ក្រៃលែង។

     គ្រាន់តែគ្រុឌហោះចេញទៅបាត់ភ្លាម គន្ធាន់ ក៏សេកមន្ដ ប្រែក្រលាមកជាមនុស្សធម្មតាវិញភ្លាម កាកីក្រលេកឃើញគន្ធាន់ដឹងច្បាស់ថា នេះពិតជាព្រះមហាក្សត្រប្រើអោយមកតាមរកនាងជាមិនខាន។ កាកីនឹកភ័យក្ដុកក្ដួលក្នុងចិត្ដ រិះគិតរកធ្វើកលមាយាយ៉ាងណា ដើម្បីអោយ គន្ធាន់យល់ថា នាងព្រួយចិត្ដនឹកដល់ព្រះមហាក្សត្រ។ គិតហើយកែវកាកី ក៏និយាយទៅកាន់គន្ធាន់ថា៖

- យឺ ! បងគន្ធាន់ មកពីណា ? មកទីនេះយ៉ាងម៉េច?
- បាទ.. សួស្ដី.. មកយ៉ាងណាមិនសំខាន់ទេ.. ខ្ញុំឃើញថា អ្នកនាងឥតភ្លេចខ្ញុំទេ
- ច៎ាះ.. នេះជាព្រេងសំណាងខ្ញុំអ្វីម៉្លេះ ដែលបានជួបបងគន្ធាន់នៅទីនេះ
- អ្នកនាងសុខប្បាយទេ?
កាកីនិយាយដោយទឹកមុខស្រងោតតបវិញថា
- ច៎ាះ.. តាំងពីខ្ញុំបែកឃ្លាតចាកពីនគរ ខ្ញុំមានសេចក្ដីទុក្ខព្រួយឥតស្រាកស្រាន្ដល្ហែល្ហើយនៅក្នុងចិត្ដទេ។ ឱ..ខ្ញុំសូមនិយាយអំពីទុក្ខធំ ពីរយ៉ាងដែលមនុស្សយើងនេះជួបប្រទះ។ ទុក្ខទី១ គឺទុក្ខព្រាត់គូស្នេហ៍ ហើយទុក្ខទីពីរ គឺទុក្ខព្រាត់ប្រាសពីស្រុកទេស។ ទុក្ខព្រាត់គូស្នេហ៍ មានកំលាំងធំប៉ុណ្ណា ឯទុក្ខព្រាត់ប្រាស់ស្រុកទេស មករស់នៅស្រុកគេ ធ្វើអោយកណ្ដោច កណ្តែងកណ្ដាលវាលវដ្តសង្សារម្នាក់ឯង។ ស្រុកយើងអាក្រក់ ក្រកំសត់ លំបាកវេទនាយ៉ាងណា ក៏ស្រុកយើងជាស្រុកសុខដុមរម្យនា ដែលទាញចិត្ដ ចង់អោយតែទៅ ចង់អោយ តែនៅរហូតអស់ជន្មជីវិត។ ទើបតែថ្ងៃនេះខ្ញុំបានធូរស្រាលក្នុងចិត្ដខ្លះ ព្រោះបានជួបភ័ក្រ្ដបងដែលមកពីព្រះនគរ តើបងមកបានដោយ វិធីណាទៅ? តើព្រះស្វាមីខ្ញុំនឹកខ្ញុំទេ? ព្រះអង្គទ្រង់ប្រើបងអោយមកតាមខ្ញុំឬអី?
គន្ធាន់ស្ដាប់នាងកាកីហើយ ញញឹមក្នុងចិត្ដយ៉ាងជ្រាលជ្រៅ តបទៅវិញថា៖
- ម្ដេចអ្នកនាងមានទុក្ខក្រៀមក្រមធ្វើអី? តាំងពីបាត់ព្រះនាង ពីព្រះរាជដំណាក់ ខ្ញុំខ្វល់ខ្វាយនឹករលឹកអ្នកនាងណាស់ ទើបខំស្វះស្វែង តាមមករកអ្នកនាងដល់ទីនេះ ខ្ញុំបាទបានខំត្រាច់ចរ រកអ្នកនាងដោយចិត្ដនឹករលឹកខ្លួនឯង ពុំមាននរណាម្នាក់បានជ្រាបផងទេ ពេលធ្វើ ដំណើរមក ខ្ញុំបានប្រែក្រលាជាសត្វស្រមើលតូចមួយ ហើយឈ្មុលចូលក្នុងរោមគ្រុឌហោះមក ចំណែកព្រះមហាក្សត្រវិញ ព្រះអង្គមាន ស្រីស្នំជាច្រើនគង់នៅហែហមព្រះអង្គគ្រប់ទិវារាត្រី ព្រះអង្គពុំដែលនឹកនាដល់អ្នកនាងឡើយ តែចំពោះខ្ញុំវិញ ខ្ញុំនឹកអាណិតភ័យព្រួយពី អ្នកនាងគ្រប់ដង្ហើញចេញចេញចូល ឥឡូវបានជួបនឹងនាង ប្រាកដជាភ័ព្ទព្រេងវាសនាខ្ញុំហើយមើលទៅ។
ស្ដាប់គន្ធាន់និយាយ កាកីបានលួចញញឹមក្នុងមាត់ យល់អំពីបំណងប៉ងប្រាថ្នារបស់គន្ធាន់ មកលើរូបនាងយ៉ាងច្បាស់ នាងបែរមុខ ចេញ សំដែងការស្មោះត្រង់ចំពោះព្រះមហាក្សត្រឆ្លើយតបវិញថា៖
- នេះពិតជាល្អខ្លាំងណាស់ ដែលនាំអោយបងមកដល់ទីនេះ បងអាចនាំដំណឹងនេះទៅទូលព្រះមហាក្សត្រ ហើយព្រះពិតជាសព្វរាជ ហរិទ័យ ត្រាស់បញ្ជាអោយគេនាំខ្ញុំត្រលប់ទៅនគរពារាណសីវិញមិនខាន ហើយព្រះអង្គនឹងតបស្នងសងគុណជារង្វាន់ ដល់បងយ៉ាង ពេញចិត្ដជាមិនខាន។
- ខ្ញុំខំស្កាត់ពីនាយខំស្វះស្វែងរកអ្នកនាង ដោយហ៊ានបូជាជីវិតស្លាប់រស់ ដើម្បីបានជួបនាង បានជួបហើយម្ដេចក៏អ្នកនាងគ្មានទទួល ការលើកទឹកចិត្ដ ដល់ខ្ញុំដ៏តិចតួចដូច្នេះ? ហើយបែរជាចង់អោយព្រះមហាក្សត្រ តបស្នងសងគុណជំនួសទៅវិញ ព្រះមហាក្សត្រ ព្រះអង្គ ពុំបានដឹងអំពីការខំស្វះស្វែងរបស់ខ្ញុំនេះឯណា។
កាកីផ្ទុះសំនើចតបវិញថា៖
- តើខ្ញុំមានអ្វីថ្លៃថ្លាទៅ សំរាប់តបស្នងសងគុណអោយបងនោះ។
- មាន ពិតជាមាន។
- អ្វីទៅបងគន្ធាន់ នៅទីនេះ ប្អូនគ្មានទ្រព្យសម្បត្ដិមាសប្រាក់អ្វីទេ មានតែសំបកខ្លួនប៉ុណ្ណោះ។
- រឿងទ្រព្យសម្បត្ដិនោះ ខ្ញុំមានគ្រប់គ្រាន់ហើយ មិនមានប៉ងប្រាថ្នាទេ​ ចង់បានអ្វីៗ ដែលអ្នកនាងមានហ្នឹងហើយ។
- តើអ្វីទៅដែលបងប៉ងប្រាថ្នានោះ? ។
- គឺខ្លួនប្អូនហ្នឹងហើយ ម្ដេចប្អូននៅឆ្ងល់មិនយល់ចិត្ដខ្ញុំយ៉ាងនេះ ខ្ញុំស្រលាញ់អូនយូរមកហើយ។
- មិនបានទេបង ប្អូនមានប្ដីហើយ ហើយប្អូនមិនអាចក្បត់ចិត្ដព្រះមហាក្សត្របានទេ ។
គន្ធាន់ឈរអោបចង្កេះនាងពីក្រោយ ឱនមុខមកទទន្ទឹមនឹងនាង។
- រឿងនេះខ្ញុំមិនប្រកាន់អ្វីទេ ខ្ញុំដឹងថា ប្អូនមានប្ដីហើយមែន តែថ្ងៃនេះខ្ញុំសូមចិត្ដអូន សូមនិយាយនឹងអូនអោយអស់ទៅចុះគឺខ្ញុំសូម ដណ្ដឹងអូនជាភរិយាស្មោះស្ម័គ្រ ដើម្បីរក្សាអូនតរៀងទៅ។
- សូមបងកុំស្រលាញ់ខ្ញុំអី ខ្ញុំជាមនុស្សអភ័ពណាស់។
- វាសនាមនុស្សមើលមិនឃើញទេ។ តែទោះអភ័ព្វយ៉ាងណាក៏ខ្ញុំសុខចិត្ដលំបាកវេទនារងគ្រោះជាមួយដែរ។
- ខ្ញុំមិនចង់បានប្ដីទៀតទេ សូមអាណិតខ្ញុំផងទៅ ម្យ៉ាងមួយវិញទៀព្រះមហាក្សត្រអាចនឹងយកទោសបង។
     កាកីចេះតែប្រកែក តែនាងបណ្ដោយខ្លួនអោយគន្ធាន់នែបនិត្យកៀកកិតអោបរិតឥតរើបំរះឡើយ ធ្វើគន្ធាន់រិតកើតចិត្ដប្រតិព័ទ្ធយ៉ាងក្រៃ លែង គន្ធាន់ លូកវាវបបោសអង្អែលថើបញក់ញីសព្វអង្គកាយនាងកាកី។ អណ្ដាតភ្លើងតណ្ហាចាប់ឆេះរិមៗ ដុតកំដៅខ្លួនកែវកាកីអោយរំពើត រំពើនទៅតាមចង្វាក់ស្នេហាដ៏ផ្អែមត្រជាក់។ គន្ធាន់ រុញច្រមុះទៅថើបផែនថ្ពល់នាងជាថ្មី រួចទំលាក់ដៃវាវស្ទាបអង្អែលទ្រូងនាងដែលងពើង ណែនក្ដន់ហាក់កំពុងរង់ចាំ។ នាងហាក់គាំងនៅស្ងៀមឈឹង បិទភ្នែកព្រិមៗ ស្រែកថ្ងូតិចៗយ៉ាងរាយមាយ​។ អារម្មណ៍នាងហាក់អណ្ដែតទៅ ក្នុងលំហរមេឃ លំអរដោយផ្ទាំងពពកស្រកានាគ នារដូវរំហើយ។ ភ្លើងតណ្ហាបានឆេះក្ដៅងំដល់កំពូល ដុតកំដៅយានស្នេហា ហោះឆ្លងទៅ កាន់ភពមួយថ្មីផ្សេងទៀត គឺស្ថានសួគ៌ ខ្ពស់ផុតពីស្ថានមនុស្សលោក...។ សែនសុខ សែនសប្បាយ កាកីភ្លេចអស់រលីង ភ្លេចអ្វីៗនៅជិតនាង នៅឆ្ងាយនាង។

     ឱ!..នេះហើយឬ ជិវិតសត្វលោកដែលកើតមកនៅលើផែនដី រមែងមាន កើត ចាស់ ឈឺ ស្លាប់ មានអំពើក្បត់គ្នា ផិតសហាយស្មន់គ្នា ពោល ពាក្យបោកប្រាស់គ្នា ចងអាឃាតព្យាបាតគ្នាគ្មានស្រាកស្រាន្ដ។ ដោយយសារភ្លើង លោភៈ ទោសៈ មោហៈ មនុស្សភ្លេចអស់នូវសច្ចធម៌ សុចរិត ធម៌ រវាងគ្នានឹងគ្នា បណ្ដោយអោយរាគៈ តណ្ហា ចូលមកយាយីជិះជាន់រាងកាយគ្រប់ទិវារាត្រី។
     រសៀលទន់ទេរបន្ដិច គន្ធាន់ឆ្វេងយល់ថា ដល់ពេលក្រុងគ្រុឌវិលត្រលប់ចូលមកប្រាសាទវិញហើយ ទើបចុះពីក្រលាបន្ទំប្រែក្រលាជាសត្វ ស្រមើលដ៏តូចវិញ ដើម្បីកុំអោយស្ដេចគ្រុឌសង្ស័យបាន...។

នៅលើមេឃពពកសក្រាស់ឃ្មិក គរដូចភ្នំបណ្ដែតខ្លួននឹងថ្កល់ឥតកំរើក ក្នុងលំហរមេឃ។ រុក្ខជាតិនានាត្រូវកំដៅថ្ងៃតាំងពីព្រឹកព្រលឹម មានភាពស្វិតស្រពោតបន្ដិច ហាក់ដូចកំពុងក្រាបសំពះសុំក្ដីមេត្ដាពីព្រះភិរុណ ដែលរីងរាំងស្ងួតអស់រយកាលដ៏យូរ។ វាយោបក់បោកទៅលើ ស្លឹកឈើអោយទោទន់ រេចុះរេឡើងរកគ្នា ប្រៀបដូចជាវត្ថុមានវិញ្ញាណ កំពុងប្រលោមប្រលែងស្នេហា ដោយក្ដីសប្បាយរីករាយ។ នៅ ចង្កេះភ្នំឯនោះ ក្រុងគ្រុឌដែលបេះបានផ្លែផលានុផលជាច្រើនមុខ កំពុងម្នីម្នាវេចខ្ចប់ដាក់សំពាយយ៉ាងរូតរះ គ្រុឌមានទឹកមុខញញឹមញញែម សប្បាយក្នុងចិត្ដឥតឧបមា អារម្មណ៍របស់គេ បានហើរហោះទៅប្រលោមប្រលែងលេង ជាមួយកាកីនៅឯវិមានឯណោះ។

     បេះបានផលានុផលទុំៗ ជាច្រើនមុខ គ្រុឌប្រមូលវិចបានមួយសំពាយធំ ហើយហោះផ្លោងទៅលើអាកាសា សំដៅសិម្ពលីក្រុងដែលជា មណ្ឌលរបស់ខ្លួន ឥតនឹកខ្វល់ខ្វាយអ្វីសោះឡើយ។ ក្រុងគ្រុឌពុំបានដឹងថា គន្ធាន់ បានចូលលបលួចប្រលោមស្នេហ៍ជាមួយកាកីទេ មកដល់ ភ្លាមចូលរកកែវកាកីដោយក្ដីនឹករលឹកពេកពន់ គ្រុឌជ្រើសយកផ្លែឈើទុំល្អៗ បកអោយភរិយាបរិភោយ៉ាងឆ្ងាញ់ពិសា។ បរិភោគឆ្អែតឆ្អន់ ហើយនៅលើតេនសយនា គូសា្វមីភរិយាទាំងពីរនាក់ ប្រលោមប្រលែងស្នេហ៍ និយាយសាកសងគ្នា យ៉ាងសប្បាយសុខសាន្ដហាក់ពុំមាន រឿងអ្វីកើតឡើងឡើយ តាមបង្អួចវាយោបក់មកតិចៗ បបោសអង្អែលរាងកាយ ប្រៀបដូចជាសិល្ប៍មន្ដសន្ដំដ៏មានរិទ្ធ អោយគូស្វាមីលង់លក់ ក្នុងសេចក្ដីងោកងុយជាពន់ពេក។

     យប់ព្រឹកៗ បានកន្លងទៅ... ថ្ងៃទី៧ ក៏ចូលខ្លួនមកដល់ទៀត ក្រុងគ្រុឌត្រូវរៀបចំខ្លួនប្រាណទៅលេងបាស្ការ ជាមួយព្រះបាទព្រហ្មទត្ដតាមការ កំណត់ ក្រុងគ្រុឌចូលទៅលា ភរិយាកាកីស្រីសំលាញ់ ហើយចេញមកសេកមន្ដ ចងទ្វារប្រាសាទដូចរាល់ៗដង។ ចំណែកគន្ធាន់ដែលស្ថិតក្នុង ភាពជាសត្វស្រមើលតូចជាស្រេច កាលបើដឹងថាគ្រុឌ នឹងធ្វើដំណើរទៅកាន់នគរពារាណសីហើយ ក៏ចូលមកក្បែរ ហើយលោតទៅទុំតោង រោមគ្រុឌបានយ៉ាងងាយ។ ស្រេចបាច់អស់ហើយ គ្រុឌក៏ហោះផ្លោះមហាសាគរ ចូលទៅកាន់ដើមជ្រៃ ប្រែក្រលាជាចៅមាណពដូចសព្វដង ដោយមិនបានដឹងថា គន្ធាន់ តាមតោងជាប់មកជាមួយនោះឡើយ។ ចៅមាណពយើងប្រញាប់ប្រញាល់ដើរចូលទៅរកព្រះបាទព្រហ្មទត្ដ ដោយរុះរាន់...។ ព្រះមហាក្សត្រ លុះទតឃើញចៅមាណពមកដល់ហើយ ក៏ត្រាស់បង្គាប់អោយរៀបចំក្ដារបាស្ការ ព្រះអង្គនឹងក្រសាលលេង ជាមួយចៅមាណពយើង។ ដូចរាល់ៗ ដង ការប្រកួតបាស្ការពុំចាញ់ពុំឈ្នះទេ។ រសៀនទេរសុរិយា ចៅមាណពថ្វាយបង្គំលាព្រះមហាក្សត្រ ត្រលប់វិលលំនៅស្ថានខ្លួនវិញជាធម្មតា...។

     ក្រុងគ្រុឌចេញទៅបាត់ភ្លាម គន្ធាន់ ចេញមុខចូលគាល់ថ្វាយបង្គំព្រះមហាក្សត្រ ព្រះអង្គទតយល់ឃើញគន្ធាន់មកដល់ ត្រេកអរសប្បាយ រីករាយជាពន់ពេក ទ្រង់ត្រាស់សួរទៅគន្ធាន់ថា៖

- អើ!.. ម៉េចទៅគន្ធាន់!.. ស្វែងរកកាកី តើយ៉ាងម៉េចហើយ?
គន្ធាន់លើដៃប្រណម្យ ប្រញាប់ឆ្លើយតបទៅព្រះមហាក្សត្រវិញថា៖
- បពិត្រព្រះករុណាអម្ចាស់តំកល់លើត្បូង ខ្ញុំបានជួបអគ្គមហេសីកាកីហើយ។
- ជួបនៅឯណា?
- ឯនគរសិម្ពលីឯណោះក្រាបទូល គ្រុឌបានចាប់ពង្រត់ កាកីទៅដូចខ្ញុំករុណាបានគិតទុកនោះមែន។
-ថោកទាប ថោកទាប ទាំងស្រីទាំងប្រុសហ្នឹងហើយ
- ប្រុសវាធ្វើរឿងនេះម្ដេចកើត បើស្រីវាមិនអោយដៃនោះ។
- មិស្រីចិត្ដងាយ!.. សត្វតិរច្ឆាន វាក៏នៅដឹងថា អ្នកណាជាម្ចាស់វា។
គន្ធាន់ដឹងថា ព្រះមហាក្សត្រកំពុងក្រេវក្រោធយ៉ាងខ្លាំង នាយធ្វើជាសំដែងទឹកមុខស្រពោនពោលដោយស្រងូតស្រងា់តថា៖
- ករុណាម្ចាស់ ទូលបង្គំបានក្លែងខ្លួនជាសត្វស្រមើលតូចមួយ ហើយតោងរោមគ្រុឌ ហោះរំលងសមុទ្រសាគរទៅដល់នគរសិម្ពលី ពេលគ្រុឌមិននៅ ចេញទៅរកអាហារ ទូលបង្គំក៏ប្រែជាធម្មតាវិញ កាកីបានឃើញទូលបង្គំ មានភ្ញាក់ផ្អើលណាស់ ប្រញាប់សួរមកទូល បង្គំ ទូលបង្គំធ្វើជានិយាយរឿងផ្សេងវិញដោយគិតចង់ដឹងថា តើកាកីនៅមានចិត្ដស្មោះស្ម័គ្រស្រលាញ់ព្រួយបារម្ភពីព្រះអង្គឬទេ? ទូល បង្គំបានធ្វើជានិយាយស្និតស្នាលនឹងនាង កាកីពេញចិត្ដណាស់ ចូលមកជិតទូលបង្គំ ធ្វើកលមាយាម្ញិម្ញក់ ដូចជាគ្មានទុក្ខសោកអ្វីសោះ ឡើយ។ ខ្ញុំករុណានឹកក្នុងចិត្ដថា ឱនេះហើយចិត្ដស្រី ចិត្ដស្រីដ៏រាយមាឃផិតក្បត់គ្រប់គ្រា ចិត្ដស្រីដែលមិនចេះឆ្អែតឆ្អន់ នឹងកាមតណ្ហា រួមរក្សស្នេហាជាមួយប្ដីផង សហាយផងយ៉ាងនេះ ឱចិត្ដស្រីមិនដែលស្កប់សោះឡើយ អញ្ចឹងហើយបានជាសុខចិត្ដអោយគ្រុឌវាអោប បីមកបាន។ ពិតមែនហើយ ស្នេហាមិនដែលយោគយល់អ្នកណាឡើយ វាជារឿងមិនអាចបញ្ជាបានមែន តែតាំងបរុមបូរាណមក មិន ដែលមានស្រីណាដូចនេះទេ ឃើញដូច្នេះហើយ ទើបទូលបង្គំហ៊ានពោលពាក្យលែបខាយបែបស្នេហាតបទៅនាងវិញ ដោយពុំបានទូល ព្រះអង្គជាមុន។
- អត់អីទេគន្ធាន់... ឯងកុំភ័យព្រួយបារម្ភអី អញមិនប្រកាន់ទោសឯងទេ មីស្រីកាឡកិណី មេស្រីចិត្ដងាយដូចនេះ ទៅយំសោកស្ដាយ និង រាប់រកអណិតស្រលាញ់វាទៀតធ្វើអី។ ឯងធ្វើអោយខ្លាំងជាងនេះទៀតក៏បានដែរ។ ឥឡូវ កុំអោយវារស់នៅដោយសុខសប្បាយ យើងត្រូវនាំគ្នារកឧបាយកលយ៉ាងណា នឹងយកវាត្រលប់មកវិញអោយបាន ដើម្បីប្រកាសអោយវាខ្មាសស្រីៗផងគ្នា អំពីអំពើព្រៃផ្សៃ ផិតក្បត់ ប្រព្រឹត្ដខុសទំនៀបទំលាប់របស់វា។
គន្ធាន់ញញឹមលាក់ក្នុងចិត្ដ ទូលទៅព្រះមហាក្សត្រវិញថា៖
- កុំទាន់អាលក្ដៅព្រះទ័យខ្លាំងពេកអី ទូលបង្គំគិតថា រង់ចាំ៧ថ្ងៃទៀតសិន គ្រុឌវានឹងមកលេងបាស្ការ ជាមួយនឹងព្រះអង្គ ទូលបង្គំនឹង យកពិណមកដេញ ច្រៀងរៀបរាប់អំពីសេចក្ដីស្នេហា ដែលទូលបង្គំបានប្រលោមប្រលែងដោយក្ដីស្រើបស្រាលជាមួយកាកី ទូលបង្គំ ជឿជាក់ថា គ្រុឌវាពិតជាមិនទ្រាំធ្មេចភ្នែកស្រលាញ់កាកីទៀតទេ វានឹងនាំនាងត្រលប់មកវិញដោយក្ដីក្ដៅក្រហាយក្នុងចិត្ដមិនខាន។
ព្រះបាទព្រហ្មទត្ដញញឹមចុងមាត់ សំដែងការពេញព្រះទ័យយ៉ាងខ្លាំងហើយមានបន្ទូលថា៖
- ពិតមែនហើយគន្ធាន់ ឯងពិតជាចេះត្រិះរិះត្រូវទំនងល្អមែន បើបានសំរេចអញ្ចឹងមែន យើងសប្បយរីករាយណាស់។
     យប់ថ្ងៃ បានកន្លងទៅ យ៉ាងឆាប់រហ័ស ដូចព្រះរាមថ្លែងស ព្រះទិន្នករស្ថិតនៅឯទិសបូព៌ យាងមកបំភ្លឺលោក អោយបាត់អស់នូវភាពងងឹត អន្ធកាលដែលចូលមកបិទបាំងអស់កាលមួយយប់មកហើយ តាមផ្លូវមនុស្សម្នាត្រាច់ចរទៅមក ឈូឆរឥតឈប់ឈរ។ នៅទីធ្លាសាលារៀន សិស្សានុសិស្សតំរង់ជួរ ស្រែកច្រៀងគំនាប់ទង់ជាតិនាព្រឹកព្រលឹម។ ព្រហាមថ្ងៃទី៧ ដែលជាថ្ងៃកំណត់លេងបាស្ការ ជាមួយព្រះបាទព្រហ្មទត្ដ បានចូលទៅដាស់ក្រុងគ្រុឌអោយងើបពីក្រលាបន្ទំដ៏សែនងុយងោក។ កាកីស្ថិតក្នុងរង្វង់ដៃ សំដែងកលមាយាម្ញិកម្ញក់ មិនអោយគ្រុឌសង្ស័យ ពីហេតុការណ៍ថ្មីៗ ដេលកើតឡើងជុំវិញខ្លួននាងឡើយ នាងញញឹមពោលថា៖។

ព្រឹកនេះអាកាសធាតុល្អដល់ហើយ
- ឃើញអូនញញឹម បងសប្បាយចិត្ដណាស់
- អីចឹងអូនញញឹមអោយញឹកញាប់
- អូនដឹងទេ!.. បងនឹកដល់ស្នាមញញឹមដែលមើលទៅស្រស់ស្អាតបែបនេះ ខ្លាំងដល់កំរិតណា
- អីចឹងបញ្ជាក់ថា ដែលកន្លងមកនេះមុខអូនក្រញូវណាស់មែនទេ?
- អត់ទេ គ្រាន់តែមើលទៅមិនស្រស់ស្រាយប៉ុណ្ណោះ
- កុំខ្វល់ខ្វាយអី ទោះជាមានអ្វីមិនអោយសប្បាយចិត្ដខ្លះមែន ប៉ុន្ដែការដែលបាននៅ ជាមួយបងគឺជាសេចក្ដីសុខរបស់អូនហើយ អូនស្រលាញ់បងណាស់
- បងក៏ស្រលាញ់អូន
     មួយស្របក់ក្រោយមក គេឃើញគ្រុឌចេញមកក្រៅ សេកមន្ដវិជ្ជា បិទទ្វារប្រាសាទ រួចក៏ស្ទុះហោះយ៉ាងលឿនទៅលើអាកាសា ឆ្លងមហា សាគរ ឆ្ពោះសំដៅទៅនគរពារាណសីដោយពុំមានក្ដីខ្វល់ខ្វាយថា មានសត្រូវឯណាចូលយាយីរំខានចិត្ដសោះឡើយ។ មិនយូរប៉ុន្មាន គ្រុឌហោះ មកដល់មណ្ឌលដើមជ្រៃ ហើយចូលទៅប្រាណប្រែក្រលា ជាកំលោះដូចសព្វៗដង ហើយម្នីម្នាដើរចូលទៅព្រះបរមរាជវាំងព្រះបាទព្រហ្មទត្ដ ដោយរួសរាន់។

     ឃើញអ្នកកំលោះមកដល់ ព្រះមហាក្សត្រនឹកឆួលក្ដៅក្នុងចិត្ដយ៉ាងខ្លាំង ព្រះអង្គទ្រង់ទប់ព្រះរាជហរិទ័យកុំអោយញាប់ញ័រខ្លាំងពេក ទើប ទ្រង់ត្រាស់បញ្ជាអោយគេរៀបចំក្ដារ ដើម្បីក្រសាលកំសាន្ដជាមួយកំលោះយើង។ ព្រះអង្គទ្រង់ទតចំទៅគន្ធាន់ អោយសញ្ញាប្រាប់ថា ពេល វេលាល្អបានឈានចូលមកដល់ហើយ។ គ្រុឌញញឹមសំលឹងទៅគន្ធាន់ រួចបង្ហើរសំដីបែបចុងមាត់ចុងកថា៖

- សួស្ដីអ្នកចំរៀង
- អូ!.. បាទសួស្ដីអ្នកកំលោះ។ គន្ធាន់ញញឹមស្ងួតឆ្លើយតបវិញ។
-បើចង់ដេញភ្លេង សូមជ្រើសបទណាដែលស្ដាប់ហើយពិរោះ ស្រស់ស្រាយផងបានទេ។
- ពិណមួយនេះមានសំលេងសោកសៅ តើអាចដេញពិរោះយ៉ាងម៉េចបានទៅ
- ខ្លួនដេញបណ្ដើរគិតរឿងសប្បាយចិត្ដបណ្ដើរទៅ
-គិតមិនឃើញ
ពេលនោះព្រះបាទព្រហ្មទត្ដញញឹមស្រស់ សំលឹងអោយសញ្ញាទៅគន្ធាន់ជាមួយព្រះបន្ទូលនិយាយថា
- អើ!.. អីចឹងគិតលេងភ្លេងបទថ្មី ដែលខ្លួនធ្លាប់ចេះ ខ្លធ្លាប់ដឹងនោះមកបានហើយ
- ក្រាបទូល អីចឹង ខ្ញុំនឹងដេញច្រៀងបទភ្លេង អោយពិរោះទៅចុះ
ពេលនោះ ល្បែងបាស្ការ រវាងគ្រុឌ និង ព្រះបាទព្រហ្មទត្ដ ក៏ចាប់ផ្ដើមបើកឆាកប្រកួត ឯគន្ធាន់ ក៏រៀបចំដេញពិណ អមដោយបទ ចំរៀងលែបខាយ ប្ដឺផ្ដងយ៉ាងមានន័យដូចតទៅ៖
     អស់ឱព្រះពាយ រំភើយរំភាយ ផាត់ក្លិនគន្ធា រសរូបក្លិនស្រី កាកីស្ងួនភ្ងា បងចាំជាក់ជា ក្លិនប្អូនមិញទេ។ ឱក្លិនកាកី មិនដូចអស់ស្រី នឹងស្រីអស់គេ រែងតែអប់អស់ គន្ធរសវិលេបន៍(១) កាកីមាសមេក្រអូបអង្គឯង។ ឱក្លិនកាកី ត្រកាលកលអ្វី ពិដោរល្វើយល្វែង ដិតដោយអង្គា កាលគ្រារៀមរែង ប្រលោមប្រលែង ព្រលឹងប្អូនតន់។ ឱស្ថានសម្ពលី ជាសុខឥតបី ឥតបើមានម- ន្ទិលទល់តែបាត់ លះលាកតំបន់ ប្អូនអើយបងគន់ បងគិតដល់ស្រី។ ប្រាសប្រាំពីរថ្ងៃ បាត់ក្លិនប្អូនថ្លៃ ថ្ងៃនេះហេតុអ្វី ពិដោរក្លិនខ្លួន ប្អូនស្ងួនពិសី ដោយគេបេតី តន់តូចពុំងា។ ទើបជាប់ក្លិនមេ ក្លិនដិតដោយគេ ឈ្ងុយឈ្ងុបមហិមា ឱក្លិនសមស្រី កាកីកល្យា- ណីនៅកំព្រា ត្រមោចម្នាក់ឯង។
 (១) វិលេបន = គ្រឿងក្រអូបសំរាប់លាប

     គ្រុឌស្ដាប់គន្ធាន់ស្រែកច្រៀងរៀបរាប់ អំពីកាលដែលបាននែបនិតស្នេហាជាមួយកាកី ជាស្រីកល្យាណីរបស់ខ្លួនដូច្នេះ ប្រៀបដូចជាគេ យកភ្លើងមកដុតចំកណ្ដាលដើមទ្រូង អោយពើតដៅផ្សារកទីបំផុតគ្មាន គ្រុឌខឹងខ្លាំងណាស់ តែដើម្បីការសំងាត់កុំអោយគេដឹងបានគ្រុឌខំអត់ សង្កត់ចិត្ដ ធ្វើហាក់ដូចជាមិនដឹងរឿងអ្វី។ តែគន្ធាន់ លុះមើលឃើញថា ក្រុងគ្រុឌកំពុងផ្ទុះកំហឹងស្ទើរវង្វេងបាត់ស្មារតីទៅហើយនោះ ក៏ស្រែក ច្រៀងលែបខាយបន្ដទៀតថា៖

     ឯគន្ធាន់សោត ដឹងដើមគ្រុឌក្រោធ រែងរិតចាប៉ី ផ្សំស័ព្ទសូសៀង ច្រូចច្រៀងស្រដី ថាអោយស្រស់ស្រី កែវកនិដ្ឋា។ ម៉្លេះសមនាងនឹក នាងនឹកសន្ធឹក សន្ធៃផ្សាយផ្សា បើបានបងនៅ ថ្នមពៅអោយជា សោះប្អូនរងា រំងាប់ចិត្ដចៅ។ ស្ដាយអើយមកប្រាស ព្រាត់វរមិត្ដមាស ពុំបាននែបនៅ ថ្នាក់ថ្នមផ្ដេកផ្ដិត ក្នុងចិត្ដចង់ទៅ ទៀតតាមថ្នមពៅ នៅស្ថានសិម្ពលី។

     ក្រុងគ្រុឌរិតតែខឹងខ្លាំងឡើង នៅពេលដែលស្ដាប់លឺគន្ធាន់ ស្រែកច្រៀងរាលដាលដល់ទីស្ថានសិម្ពលី របស់ខ្លួន។ ក្ដួលក្ដៅក្នុងឱរ៉ាទ្រាំលែង បាន គ្រុឌធ្មេចភ្នែកប្រមូលអារម្មណ៍ សំរួលឥរិយាបទឡើងវិញ ហើយសួរទៅគន្ធាន់ទាំងក្ដីមួរហ្មងក្នុងចិត្ដថា៖

- នែ៎អ្នកចំរៀង ខ្លួនធ្លាប់ទៅក្រុងសម្ពលីឬអី?
គន្ធាន់សើចញញឹមបន្ដិច តបគ្រុឌវិញបែបចំអកថា៖
- បាទ!..ធ្លាប់ទៅ
ទៅយ៉ាងម៉េច? ក្រុងសម្ពលីជាទីស្ថានរបស់ស្ដេចគ្រុឌ ស្ថិតនៅលើភ្នំសត្ដបរិភ័ណ្ឌឆ្ងាយសែនឆ្ងាយ ហើយទីនោះព័ទ្ធទៅដោយដងភ្នំដ៏ ក្រាស់ឈ្មោះសត្ដសីទន្ដរ មានទ្វីបប្រាំពីរជាន់ ខ័ណ្ឌទៅដោយសមុទ្រមហាសាគរ ដ៏ធំធេងពេកក្រៃ នៅក្នុងសមុទ្រមានទាំងមច្ឆា កុម្ភា នាគកាចសាហាវពេកកន្លង បើមនុស្សសត្វធ្លាក់ចូលទៅក្នុងទឹកសមុទ្រនោះ គេមិនអាចមានជីវិតរស់នៅបានទេ។ មានតែក្រុងគ្រុឌទេ ដែលអាចហោះផ្លោះរំលងអស់គិរីបុព្វតា មហាសមុទ្រទាំងនេះ ចូលទៅកាន់វិមានទិព្វ នាទីស្ថានសិម្ពលីនោះបាន។
- ពិតមែនហើយ មានតែគ្រុឌទេទើបទៅដល់
- អីចឹង អ្នកឯងគ្រាន់តែច្រៀងតាមរឿងព្រេងនិទាន ឬល្បើកកំណាព្យតាក់តែងមកទេរឺអី?
- អត់ទេ យើងជិះគ្រុឌទៅ
- ជិះយ៉ាងម៉េច?
- មិនពិបាកទេ ខ្ញុំចូលសំងំជ្រកក្នុងរោមគ្រុឌបានយ៉ាងស្រួល។ ទៅដល់ក្រុងសម្ពី ពេលគ្រុឌមិននៅ យើងក៏ចេញមក យើងបានជួប កាកី ហើយបានរួមរក្សជាមួយនាងយ៉ាងសុខក្សេមក្សាន្ដ។
មកដល់ត្រង់នេះ គន្ធាន់លេបទឹកមាត់មួយក្ដិក សំលឹងមើលទៅអ្នកកំលោះ ដ៏ពោរពេញដោយក្ដីក្រោធក្ដៅពេញសព្វសាច់ រួច អធិប្បាយបញ្ឈឺចិត្ដគ្រុឌបន្ថែមទៀតថា៖
- ឱមួយអាទិត្យហើយ!.. ដែលខ្ញុំបានជួបស្រី។ ខ្ញុំថើបថ្ពល់នាង ក្លិននាងក្រអូបពេញនាសា។ ឱនាងល្អដល់ហើយ!.. ខ្ញុំនឹកនាងណាស់ នឹកដល់គ្រាដែលខ្ញុំថ្នាក់ថ្នមប្រលោមស្នេហ៍។ ខ្ញុំឱនថើបទ្រូងនាង ហើយថើបថ្នមៗលើបុប្ផាទាំងគូរបស់នាង រួចបង្អូសតិចៗសព្វទិសទី ចុះក្រោមរហូតដល់បឹងស្មៅ វាលត្រែង ដែលមានទឹកហូររិញៗចុះមក ដែលធ្វើអោយខ្ញុំវង្វេងវង្វន់ ហាក់អណ្ដែតក្នុងពពក។ ឱពេលនោះ កាយដ៏ស្រទន់ល្អល្អះរបស់នាង រមួលក្រលែងចុះឡើងតិចៗ ទៅតាមចង្វាក់ថើបរបស់ខ្ញុំ នាងស្រវាអោបខ្ញុំយ៉ាងណែន ខ្ញុំអោបនាងវិញ យើងទាំងពីរស្ទើរភ្លាំងភ្លឹកអស់ស្មារតី។ មួយវិនាទីចុងក្រោយ កាយយើងទាំងពីរ ហាក់រលាយចូលគ្នា នាងគ្រវីក្បាលពីម្ខាងទៅម្ខាង នាងថ្ងូរតិចៗ កាយនាងខាងក្រោមគ្រលែងស្ទើរបាត់លំនឹង។
     ដូចជាគេយកកាំបិតមកចាក់ឆ្កៀលក្នុងបេះដូង អោយពើតឈឺផ្សាសព្វអស់អង្គប្រាណ។ គ្រុឌអង្គុយលេងបាស្ការ ក្នុងចិត្ដស្រយុតស្រយុង អារម្មណ៍រាយមាយហោះហើរឆ្ងាយបាត់ពីខ្លួន។ គ្រុឌនឹកខឹងផង ស្ដាយផង នឹកស្ដាយក្លិនខ្លួនស្រីដែលក្រអូបជាប់នាសា នឹកស្ដាយចិត្ដដែល ស្រលាញ់នាងយ៉ាងពេញឱរ៉ា។ គ្រុឌនឹកខឹង ខឹងព្រោះខ្លួនឯងខ្លៅ ទៅចាញ់កលគេ គេតាមទៅលួចស្នេហាជាមួយប្រពន្ធហើយ គេយកមក ចំអកបញ្ឈឺចិត្ដអែងទៀត។

     គ្រុឌនឹកក្នុងចិត្ដថា ឱនេះហើយការប្រមាថ ការផិតក្បត់គ្នា ព្រោះមនុស្សយើងចេះតែពុល ចេះតែស្រវឹងសេចក្ដីសប្បាយ ហើយខំស្ទុះស្ទារ ស្វែងរករបស់ស្នង របស់ត្រូវការយកមក បំរើចំណង់ខ្លួនម្នាក់ៗ ដោយគ្មានខ្ចី រវល់ដល់សេក្ដីទុក្ខព្រួយ ខ្វះខាតរបស់អ្នកដទៃ គ្មានគំនិតព្រហ្ម វិហារ គ្មានសច្ច គ្មានសម្បជញ្ញនៃមនុស្សជាតិ នោះចំណង់របស់គេវារិតតែគ្មានចេះចប់ គ្មានចេះល្មម ទីបំផុត អ្នកបំរើសេចក្ដីសប្បាយ គឺ តណ្ហារបស់ខ្លួន វាមិនត្រឹមតែសប្បាយខ្លួនឯង ភ្លេចទុក្ខព្រួយអ្នកដទៃប៉ុណ្ណឹងទេ គឺវាបញ្ជាអោយប្រព្រឹត្ដនូវទង្វើជិះជាន់បៀតបៀនអ្នកដទៃ ដើម្បីសេចក្ដីសប្បាយរបស់ខ្លួន។

     ឱ អញនេះមិនគួរមកបាត់បង់កេរ្ដិ៍ បាត់បង់មិត្ដសំលាញ់ព្រោះតែស្រីនេះសោះ។ តាមទ្រិស្ដីរបស់ព្រះ អំពើផិតក្បត់ លួចលាក់សហាយស្មន់ គ្នា ជាបាបធម៌ម្យ៉ាង ដែលជនអ្នកប្រព្រឹត្ដ ធ្លាក់នរកឡើងដើមរកាដែក និរយបាលនរក ត្រូវយមបាល កាប់ចាក់ដោត ឆ្កែខាំ ត្មាតចោះ សោយ សោកវេទនាឈឺចុកចាប់យ៉ាងទារម្មណ៍។ ឱ ស្រីទាំងអស់ជាភេទអប្បលក្ខណ៍ អាក្រក់រកគ្មាន ភេទមោហៈនេះជាភេទស្រើបស្រាល នឹងកាម រាគ ចិត្ដមិនធ្ងន់ មិនចេះអត់ មិនស្គាល់ខុសត្រូវ អាក្រក់ល្អស្រេកឃ្លាន នឹងកាមគុណ ឃ្លាន ! ឃ្លាន !...ណាស់ ឃ្លានរហូតទៅក្បត់។ ឱមិនមែន ទេ!..រឿងរបស់មនុស្ស មានស្រលាញ់ មានក្បត់មានផិតគ្នាជាធម្មតា។

     គ្រុឌប្រមូលអារម្មណ៍អោយស្ថិតនឹងនរ និយាយទៅកាន់គន្ធាន់ថា៖
- អើអ្នកចំរៀងអ្នកមានប្រាជ្ញាវៃឆ្លាតណាស់ ថែមទាំងចេះផ្សំសូរសៀង ដោយបទកំនាព្យយ៉ាងពិរោះជក់ចិត្ដទៀតផង។
ថាតែប៉ុណ្ណោះគ្រុឌក៏ក្រាបថ្វាយបង្គំលាព្រះមហាក្សត្រ ត្រលប់ទៅលំនៅស្ថានវិញ ដោយក្ដីសោកសៅ ក្ដៅចិត្ដយ៉ាងក្រៃលែង។

រសៀលជ្រៀងជ្រេ ព្រះសុរិយាបន្ទាបខ្លួនគងជើងមេឃនៅឯមាត់ព្រៃ ពពកពណ៌មាស នៅត្រង់នោះបន្ដិច ត្រង់នេះ ចែងចាំងនិងពន្លឺព្រះ សុរិយាហៀបអស់ស្ដង់គត់ ឃើញដូចអណ្ដាតភ្លើងកំពុងឆាបឆេះត្រង់នេះម្ដុំ ត្រង់នោះម្ដុំនៅឯនាយឆ្ងាយ។ មេឃស្រកានាគ សំដែងអំពីទុក្ខ កង្វល់ខ្វល់ខ្វាយ នៅពេលដែលទ្វីបលោក នឹងត្រូវឆេះកល្ប គឺនៅពេលនោះហើយ ដែលសត្វលោកគ្រប់រូបត្រូវរលត់ខន្ធរលាយរូប ផុត ចាគអស់ទុក្ខទាំងពួង។ នៅក្បែរមាត់ព្រៃ ចៅមានពគ្រុឌ ដែលកំពុងកើតទុក្ខសោកសៅក្រេវក្រោធ ដូចភ្លើងអគ្គីឋាននរកដុតឆេះក្នុងឱរា បាន ដើរមកដល់ដើមជ្រៃ ដ៏មានបែកមែកសាខាត្រឈឹងត្រឈៃ ហើយសេកមន្ដប្រែក្រលាជាគ្រុឌវិញ ស្ទុះហោះឆ្លងគិរីបុព្វតាមហាសាគរត្រលប់ ទៅកាន់សិម្ពលីទាំងក្ដីហ្មងសៅក្នុងចិត្ដរកអ្វីប្រៀបពុំបាន។ ទៅដល់ក្រុងសិម្ពលី គ្រុឌបើកទ្វារប្រាសាទ ហើយចូលទៅ កាកីចេញមកទទួលរាក់ អោបកៀក ទៅគង់លើអាសនៈ ដោយក្ដីរីករាយនាងញញឹមនិយាយទៅកាន់គ្រុឌថា៖

- អូនរង់ចាំបងតាំងក្បាលព្រលប់
គ្រុឌសំដែងទឹកមុខមាំ ស្ងៀមមួយសន្ទុះទើបតបថា
- កុំចាំបងអី
- យប់នេះព្រះចន្ទស្អាតខ្លាំងណាស់។
- ជីវិតមនុស្សដូចព្រះអាទិត្យអញ្ចឹង ថ្ងៃនេះលិច ស្អែកក៏រះឡើងវិញ
- ព្រះពរ អូនបិទភ្នែកអោយលក់ តែមិនលក់សោះសូម្បីមួយនាទី។
- ហេតុអ្វីក៏មិនលក់
- ខ្ញុំម្ចាស់ខ្លាច
- ខ្លាចអ្វីទៅ
- ខ្លាចម្ចាស់បង ឃើញអ្នកផ្សេងល្អជាងអូន ស្រលាញ់អ្នកផ្សេងខ្លាំងជាងខ្ញុំម្ចាស់
គ្រុឌខាំធ្មេញ នឹកខ្នាញ់សំដីមាយារបស់កាកីជាខ្លាំង សង្កត់ចិត្ដនិយាយដោយស្រួលបន្ដទៀតថា
- ថ្ងៃនេះបងចុករោយពេញទាំងខ្លួនហើយ ច្របាច់អោយបាងបានទេ?
- បានព្រះពរ
- បន្ដោងពេជ្រមួយនេះស្អាតដល់ហើយ។ គ្រុឌពោលដោយយកដៃអង្អែលបន្ដោងពេជ្រនៅលើ កកាកី។
- ម្ចាស់បងប្រទានអោយខ្ញុំម្ចាស់ តាំងពីថ្ងៃមកដល់នោះអី តែខ្ញុំម្ចាស់នៅតែរង់ចាំ ថាម្ចាស់បង នឹង ធ្វើអ្វីអោយខ្ញុំម្ចាស់​​ទៀត ខ្ញុំម្ចាស់ កំពុងតែរង់ចាំ។
- ២២រាត្រីហើយ តាំងពីអូនមកនៅទីនេះ អូនមិនបានជួបនែបនិតនឹងនរណាម្នាក់ទេឬអី?
កាកីធ្លាក់ទឹកមុខ ស្រៀវក្នុងពោះខ្ញាកៗ ធ្វើជាញញឹមឆ្លើយតបវិញថា៖
- ព្រះពរ!.. អត់ទេ!..
- កុហក..។ គ្រុឌគំហកយ៉ាងតានតឹង។
- ម៉េចព្រះអង្គសួរខ្ញុំម្ចាស់ដូចនេះ តើមាននរណាអាចទំលាយទ្វារប្រាសាទចូលមកបាន ពេលព្រះអង្គមិននៅ ខ្ញុំម្ចាស់នៅម្នាក់ឯង មិន ដែលឃើញមាននរណាចូលមកទេ។
- កុហក កុហកខ្លាំងណាស់ ស្រីថោកទាបមែន...
- ព្រះអង្គនិយាយពីរឿងអ្វី?
- នាងបានធ្វើអ្វីខ្លះជាមួយអ្នកណា ពេលយើងមិននៅនោះ ដឹងខ្លួនឯងហើយ យើងស្រលាញ់ថ្នាក់ថ្នមនាងអស់ពីចិត្ដអស់ពីកាយ មិន ដែលនឹកគិតថា នាងមានចិត្ដក្បត់អប្រិយទុរយស្ស ស្រេកឃ្លានប្រុស ឃ្លានរហូតហ៊ានក្បត់ផិត មានសាហាយមិនដែលចេះជិនណាយ ស្កប់ ស្កល់នឹងតណ្ហា ឱ! នាងមានតណ្ហាក្រាស់អ្វីម៉្លេះ ក្រាស់មិនចេះឆ្អែត ។
- អូនមិនដឹងអី អូនមិនដឹងអីទាំងអស់
-ស្រីថោកទាប.. ឯងគង់នៅនឹកស្ដាយគន្ធាន់ណាស់ឬអី..ឯងវង្វេង ឯងអាក្រក់ណាស់ យើងឧស្សាហ៍ស្រលាញ់ ថ្នាក់ថ្នមឯងរហូតមក ខ្មោចកំណាចមួយណា ជំរុញចិត្ដនាងអោយធ្វើរឿងបែបនេះ​ ឯងមិនមែនជាមនុស្សទេ ស្រីគំរក់។
     លឺឈ្មោះគន្ធាន់ កាកី ធ្លាក់ថ្លើមក្ដុក ស្លុតស្មារតីញ័រខ្លួនចំប្រប់ តែខំពង្រឹងអារម្មណ៍ ញញឹមទាំងនិយាយថា៖
- នេះខ្ញុំម្ចាស់ចំលែកអ្វីម៉្លេះទេ ព្រះអង្គទៅស្ដាប់លឺរឿងអាស្រូវនេះពីអ្នកណា ហើយជឿជាក់គេ ជាងជឿជាក់លើខ្ញុំម្ចាស់ដូច្នេះ ខ្ញុំម្ចាស់មានចិត្ដ ស្មោះស្ម័គ្រចំពោះព្រះអង្គឥតងាករេ ម្យ៉ាងវិញមួយទៀត ក្រុងសិម្ពលីនេះ នៅឆ្ងាយផុតជើងមេឃ ខ័ណ្ឌដោយមហាសាគរ គិរីបុព្វតា មនុស្ស ឯណាអាចធ្វើដំណើរមកដល់ទីនេះបាន ហើយបើបានមកដល់ហើយ បើទោះជាទែវតា ឥន្រ្ទព្រហ្មឯណា ក៏មិនអាចបើកទ្វារប្រាសាទដែលបិត ចងដោយមន្ដអាគមរបស់ព្រះអង្គបានដែរ។

     - អញដឹងអស់ហើយ ស្រីពាលអប្រិយយ៉ាងនាងនេះ គន្ធាន់វាបានច្រៀងដេញចាប៉ី រៀបរាប់ថា វាបានមកដល់ទីនេះ ហើយវាបានរួមរក្ស ស្នេហាយ៉ាងមានសេចក្ដីសុខជាមួយនាងអស់រយៈពេលប្រាំពីរថ្ងៃ វាច្រៀងឌឺដងរៀបរាប់អំពីសេចក្ដីស្នេហាផ្អែមត្រជាក់ដែលវាបាន អោប ប្រលោមប្រលែងជាមួយនាង វាមានសេចក្ដីសុខដ៏សែនសុខ ព្រោះនាងបានសំដែងស្នេហាតបទៅវាវិញយ៉ាងប៉ិនប្រសព្វ នាងជាស្រីចើក ចើកស្រើបស្រាលទៅរកប្រុសមិនឆ្អែតឆ្អន់ ផ្លាស់ប្ដូរប្រុសមួយហើយមួយទៀត មិនដែលជិនណាយ ប្រៀបដូចជាទន្លេជលធីដែលពុំចេះ ពេញដោយទឹក នាងមានរូបល្អ ល្អមែន ល្អតែរូប នាងមានក្លិនក្រអូបពិដោរ ក្រអូបតែក្លិន តែចិត្ដនាងអាក្រក់ណាស់ អាក្រក់ដូចខ្មោចព្រាច បីសាចស្រេកឃ្លានអាហារ តែនាងស្រេកឃ្លានតណ្ហា ចិត្ដនាងស្អុយណាស់ ស្អុយដូចខ្មោចអសុភរលេះរលួយ ស្អុយព្រោះចិត្ដនាងប្រែប្រួល ប្រែប្រួលទៅតាមភ្លើងរាគៈ ឆាបឆេះមិនរលត់ អញឈប់ស្រលាញ់នាងទៀតហើយ ព្រោះនាងស្រលាញ់អ្នកដ៏ទៃ មិនអីទេ ស្រលាញ់ចុះ រួម រក្សនឹងគេចុះ ដើម្បីបំពេញតណ្ហានាង ដែលមិនទាន់គ្រប់គ្រាន់ អញនឹងជូននាងត្រលប់ទៅវិញ ត្រលប់ក្នុងរាត្រីនេះ។

     កាកីខ្សឹលខ្សួលអួលណែនពេញឱរា ទឹកនេត្រាជាច្រើនដំណក់ប្រណាំងប្រជែងគ្នារត់ចេញពីរង្វង់នេត្រាទាំងគូ ដ៏ស្រទន់របស់នាងឥតឈប់ ឈរ ផែនថ្ពល់ដ៏ក្រពុំរលោងរបស់នាងជោគជំទៅដោយជលនេត្រ កាកីងាកមុខចេញ នាងដឹងថាគ្រុឌអស់ក្ដីមេត្ដាមកលើនាងទៀតហើយ នាង ធ្មេចភ្នែកពោលថា៖

- ហេតុអីព្រះអង្គ មិនយល់ពីអារម្មណ៍របស់ខ្ញុំម្ចាស់ខ្លះផង ព្រះអង្គស្ដាប់ជឿគេតែម្ខាង
ពោលរួចនាងចូលអោបគ្រុឌយ៉ាងទន់ភ្លន់ គ្រុឌប្រលេះដៃនាងបែរមុខចេញ
- ក្នុងខ្សែភ្នែកខ្ញុំ នាងជាស្រីអត់កេរ្ដិ៍ខ្មាស ឆក់អោកាស
នាងគ្រវីក្បាល សំដែងទឹកមុខស្រពោនស្រក់ទឹកភ្នែក សំលឹងបុរសយ៉ាងស្រងោតស្រងាត់។
- ខ្ញុំម្ចាស់ព្រមទទួស្គាល់ថា ខ្ញុំម្ចាស់ឥតកេរ្ដិ៍ខ្មាស ព្រមស្រលាញ់រត់តាមព្រះអង្គមក ហើយព្រះអង្គប្រៀបដូចជាឳពុកព្រះមកប្រោស...
- នែ..ឈប់រៀបរាប់ភ្លាមទៅខ្ញុំទ្រាំស្ដាប់នាងមិនបានទេ។
- ព្រះអង្គបីខ្ញុំរត់មក ពោលថាស្រលាញ់ខ្ញុំម្ចាស់ណាស់ ព្រះអង្គគ្មានសច្ចៈ គ្មានបេះដូង
- កុំនិយាយពីវាទៀតបានទេ.. កាកី ..កាកីដឹងទេថា ខ្ញុំមិនបានខឹងអ្វីឡើយ ខ្ញុំមិនបន្ទោសកាកីបន្ដិចទេ ខ្ញុំទៅវិញទេ ដែលត្រូវសុំទោស នាង ខ្ញុំទៅវិញទេដែលអូសកាកី មកពាក់ពាន់ជាមួយរឿងឆ្កួតៗទាំងអស់នេះ។
កាកីញញឹមទាំងទឹកភ្នែក ត្រសុលក្បាកចូលទៅក្នុងទ្រូងគ្រុឌអោបដោយក្ដីស្រលាញ់។
- ពិតមែនឬម្ចាស់បង!..។ ម្ចាស់បងឈប់ខឹងនឹងខ្ញុំហើយមែនទេ!.. ខ្ញុំសប្បាយចិត្ដណាស់!!..។ ម្ចាស់បងអ្ហា ខ្ញុំសន្យាន៎ះ!.. តទៅនេះខ្ញុំ ម្ចាស់មិនធ្វើអោយម្ចាស់បងខូចចិត្ដ ខ្ញុំម្ចាស់នឹងស្មោះត្រង់ ហើយនឹងមានស្វាមីភក្ដិជាមួយម្ចាស់បងរហូតទៅ។
- កាកីអូន!.. វាមិនចាំបាច់ទៀតទេ។ នេះ.. ខ្ញុំគិតថា ដល់ពេលហើយថាអូនគួរតែត្រលប់ទៅនៅផ្ទះ ហើយមានជីវិតជារបស់ខ្លួនឯង។
- ថាម៉េចហ្នឹង ម្ចាស់បង!..។
- អូនមិនគួរនៅក្រុងសម្ពលីនេះទៀតទេ..។ អូនត្រូវត្រលប់ទៅនៅជាមួយព្រះមហាក្សត្រនគរពារាណសីវិញ ខ្ញុំនឹងពរនាងទៅក្នុង រាត្រីនេះ។ អូនមិនត្រូវធ្វើអោយព្រះបាទព្រហ្មទត្ដពិបាកទៀតទេ អូនដឹងទេ!..។
- តែខ្ញុំស្រលាញ់ព្រះអង្គ
- សុំអង្វរចុះកាកីអូន!.. កុំប្រើក្ដីស្រលាញ់មកអាង មកនិយាយបានទេ វាគ្មានពិតប្រាកដស្រាប់ហើយ សុំអោយសំណាងល្អណាអូន! លាសិនហើយ!។
     ពោលចប់ គ្រុឌលើកកាកីបី ហោះទៅលើអាកាស ឆ្លងគិរីបុព្វមហាសាគរទៅកាន់នគរពារាណសីភ្លាម។ មកដល់គ្រុឌបានដាក់នាងកាកីចុះ នៅមុខទីលានព្រះបរមរាជវាំង។

     ព្រឹកព្រាងព្រះសុរិយារះបញ្ចេញរស្មីយ៉ាងត្រចាស់ត្រចង់ មកលើទ្វីបលោក។ នៅលើដងផ្លូវ យានយន្ដធំៗ ស្រែកគំហ៊ករោទ៍មាស៊ីន ហុយ ផ្សេងខ្មៅ បើកបរចេញទៅយ៉ាងរុះរាន់។ មនុស្សម្នាត្រាច់ចរទៅមក មមែញឹកក្នុងកិច្ចការប្រកបរបរចិញ្ចឹមជីវិតយ៉ាងអ៊ូអរ។ ក្នុងព្រះរមរាជ វាំងព្រះបាទព្រហ្មទត្ដទ្រង់តើន ក្រោកចេញពីក្រលាបន្ទំ ទ្រង់ជំរះព្រះកាយ រួចលាបដោយគ្រឿងគន្ធរសក្រអូបពិដោរ ទ្រង់គ្រឿងអលង្ការ ប្រកបដោយព្រះខ័នរាជ ដ៏ស្រស់សង្ហា រួចទ្រង់យាងទតសួនឧទ្យាន នាព្រឹកព្រលឹមដ៏មានផ្ការីកព្រោងព្រាត ព្រះអង្គទ្រង់យាងពីគុម្ពផ្កាមួយ ទៅគុម្ពមួយ ប្រកបដោយមនោសញ្ចេតនាសប្បាយរីករាយក្នុងព្រះរាជហរិទ័យជាក្រៃពេក។ ព្រះអង្គទ្រង់ទុចងក់ ឈរធ្មឹង ដូចឡានគាំង មាស៊ីន មួយវិនាទីកន្លងផុតទៅ ព្រះអង្គទ្រង់ខ្សឹបក្នុងព្រះរាជហរិទ័យខ្សឹបៗថា កាកី!... កាកី!...។

     ក្រលេកឃើញកាកីភ្លាម ព្រះបាទព្រហ្មទត្ដទ្រង់ពិរោធក្រេវក្រោធ ស្ទើរទុបអង្គកាយពុំបាន បុប្ផារីកព្រោងព្រាតទាំងឡាយនៅក្នុងសួន ក្លាយ ជាវត្ថុដ៏អាក្រក់ អាប់អួរស្អុសស្អាប់ជាក្រៃពេក ផ្កាដែលកំពុងរីកក្រពុំ ចំពោះព្រះភក្រ្កព្រះអង្គ ជាផ្កាដែលរីកបង្ហាញចំពោះហ្វូងជុំជន ជាផ្កាសា ធារណៈ នរណាមើលក៏បាន ថើបក៏បាន ដូចផ្កាកនិការ កាកីដែលធ្លាប់តែរីកក្នុងដួងហរិទ័យព្រះអង្គដែរ ដូច្នេះព្រះអង្គមើលឃើញផ្កាដែលកំពុង រីកស្រស់ទាំងអស់ ជាផ្កាសត្រូវ ជាវត្ថុបោកបញ្ឆោត ជាវត្ថុដែលប្រលោមអារម្មណ៍អោយឆ្កួតវង្វេង ព្រះមហាក្សត្រទ្រង់បេះផ្កាមួយទង ហើយមួយទងទៀត មកក្រញិចក្រញី ឈ្លីខ្ចេចខ្ចី រួចក្រវាត់ចោលទៅដីដោយស្អប់ខ្ពើម។

     ក្នុងវិនាទីនោះ អារម្មណ៍របស់ព្រះមហាក្សត្រហាក់អណ្ដែតបាត់ទៅឆ្ងាយ ព្រះអង្គនឹកថា អូនកាកីមាសបងអើយ ពេលដែលអូនបានទៅនៅ ឯស្ថានសួគ៌សុខ បងគិតថាអូនបានសុខឈប់ត្រលប់មកវិញហើយ។ បងនឹករលឹកអូនណាស់ មើលផ្លូវ ទន្ទឹងចាំអូនគ្រប់ពេលវេលា។ ឱ!.អូន សំលាញ់អូនមកដល់ហើយឬអី ម្ដេចអូននៅសញ្ជុបសញ្ជឹងម្នាក់ឯងក្នុងសួនយ៉ាងនេះ ឡើងមកលើប្រាសាទមកអូន ឡើងមករកបង បងមាន ប្រុសពីរបីនាក់ទៀតទុក អោយអូនអោបថើបតាមចិត្ដ អូនធ្លាប់ថើមបង ថើបគ្រុឌ ថើបគន្ធាន់ តែនៅមិនទាន់អស់ចិត្ដនៅឡើយ អូនចង់បាន ប៉ុន្មានទៀត បងអោយអូនបាន។

     កាកីភ័យញប់ញ័រពេញអស់សព្វអង្គកាយ នេត្រារបស់នាងជោរជនទៅដោយជលនេត្រ ក្នុងខ្លួននាងស្រាលស្មើកធីងធោងស្ទើរគ្មានលំនឹង អារម្មណ៍របស់នាងហាក់គាំងឈប់ដើរ គំនិតរបស់នាងហាក់សុញទុញទល់មិនដឹងគិតយ៉ាងណា ទៅណា ឆ្លើយយ៉ាងណាចំពោះហេតុការផ្ទួនៗ អាក្រក់ៗ ដែលកើតឡើងចំពោះនាងយ៉ាងនេះ ទេ!.. នាងមិនត្រូវចុះចាញ់ទេ នាងហ៊ានប្រព្រឹត្ដនាងត្រូវតែហ៊ានទទួល។ កាកីខំប្រមូលគំនិតជា ថ្មីហើយលុតជង្គង់ លើកដៃប្រណមក្រាបបង្គំចំពោះមុខព្រះមហាក្សត្រ ដែលភ្ញាក់អារម្មណ៍ព្រើតឡើងវិញ៖

- នាងកាកី នាងកាកី នាងត្រលប់មកវិញធ្វើអី ចេញទៅស្រីពស់ពិស ចេញទៅ ចេញទៅ
- ព្រះពរ ខ្ញុំម្ចា....
- ខ្ញុំប្រាប់ម្ដងទៀត ខ្ញុំប្រាប់អោយចេញទៅមិនអញ្ចឹង ស្ដាប់មិនលឺទេឬអី?
ព្រះមហាក្សត្រ ស្រែកបញ្ចា លើកដៃចង្អុលដោយមិនបានងើបមុខមើលកាកីឡើយ។ កាកីដែលក្រាបដូចគល់ឈើមួយដុំ ងើបមុខ ពោលមួយៗបន្ដទៀតថា
ព្រះពរ ខ្ញុំម្ចាស់បានលឺហើយ ហើយនរណាប្រាប់ថាខ្ញុំម្ចាស់មិនទៅនោះ ខ្ញុំម្ចាស់នឹងទៅ គឺលុះត្រាព្រះអង្គស្ដាប់ខ្ញុំម្ចាស់ ហើយបានស្ងប់ សុខក្នុងចិត្ដសិន។ ខ្ញុំម្ចាស់ដឹង ហើយគ្រប់គ្នាក៏ដឹងថាព្រះអង្គខូចចិត្ដរហូដល់កំរិតណា នៅពេល គ្រុឌបានធ្វើអោយមានខ្យល់ព្យុះភ្លៀង ហើយចូលទៅចាប់ខ្ញុំម្ចាស់ពីក្នុងដំណាក់ តើមាននរណាទៅ អាចជួយខ្ញុំម្ចាស់បាន។ ខ្ញុំម្ចាស់ខំរើបំរះ ក្ដិចខ្ញាំ ខាំ ស្រែកជេរដៀលគ្រុឌគ្រប់ បែបយ៉ាង តែគ្រុឌមិនព្រមលែងទេ គ្រុឌឃាំងខ្ញុំម្ចាស់នៅសម្ពលីក្នុងប្រាសាទ ចងទ្វារដោយមន្ដវិជ្ជាការ ខ្ញុំម្ចាស់ជាស្រ្ដីធម្មតាម្នាក់ មាន កំលាំងអ្វី មានរិទ្ធឯណាតទល់នឹងគ្រុឌបាន ខ្ញុំម្ចាស់សច្ចាគិតក្នុងចិត្ដថា សុខចិត្ដក្ស័យជីវិតមិនអោយគ្រុឌមកបៀតបៀនកាយបាន ឡើយ។  ខ្ញុំម្ចាស់ត្រេកអរដូចបានឡើងស្ថានសួគ៌ គិតថាជាសំណាងល្អពេកក្រៃ ព្រោះបានឃើញគន្ធាន់ទៅដល់ក្រុងសិម្ពលី គន្ធាន់ បាននិយាយ ប្រាប់ខ្ញុំម្ចាស់ថា តាំងបាត់រូបខ្ញុំម្ចាស់ទៅ ព្រះអង្គទ្រង់កើតទុក្ខសោកសង្រេងគ្រប់ទិវារាត្រីពុំស្បើយឡើយ ពេលនោះ ខ្ញុំម្ចាស់នឹករលឹក និង រំភើបស្លុតចិត្ដ ញាប់ញ័រអស់អង្គប្រាណ រហូតដួលសន្លប់បាត់ស្មារតី ។
     ពាក្យដោះសារបស់កាកី ធ្វើអោយព្រះបាទព្រហ្មទត្ដរិតតែ ឈួលឆេះក្ដៅ នៅក្នុវិយោគជាច្រើនប្រការ៖
យើងជាក្សត្រសោយរាជ្យសម្បត្ដិ គ្រប់គ្រងរាស្រ្ដពេញនរគ យើងមិនខ្វះទេ ស្រីជាចំណីចំលងរាគៈ តណ្ហា យើងចង់បានប៉ុន្មានក៏បាន ល្អដូច ម្ដេចក៏បាន។ កាលអូននៅនឹងបង អូនមានប្រុសតែម្នាក់គឺបង ធ្វើអោយអូនមិនស្កប់ស្កល់។ សូមអូនកុំព្រួយ បងមិនយកទោសពៃអូនទេ។ អូន ទៅចុះ ទៅប្រលោមប្រលែងនឹងប្រុសអោយស្កប់ស្កល់។ អូនចង់ជ្រើសយកមួយណាក៏បាន ពេលណាក៏បាន ទាំងថ្ងៃទាំងយប់ គ្រប់ពេលដែល តណ្ហាអូនចង់ តណ្ហាអូនស្រេកឃ្លាន។ ចំណែកបងសូមលា លាសូមកុំអោយបានជួបប្រទះស្រីផិត ស្រីក្បត់ មិនចេះស្កប់ស្កល់ដូចអូនទៀត។

     ព្រះអាទិត្យរះខ្ពស់ផុតចុងព្រឹក្សាទាំងឡាយ ព្រះមហាក្សត្រ ទ្រង់ត្រាស់បញ្ជាអោយ បណ្ដាអាមាត្យរៀបចំពោងពាយបានជាស្រេច ហើយ ទ្រង់បានបញ្ជាអោយគេនាំទៅកាន់កំពង់ ដាក់នាងកាកីជិះ រួចរុញអោយបណ្ដែតចេញទៅ។
     ក្បូនពោងពាយរបស់កាកី អន្ដែតទៅតាមខ្យល់សមុទ្រសន្សឹមទៅៗ គ្មានទីទើ គ្មានទីឈប់។ នៅលើពោងពាយកាកីអង្គុយបត់ ដៃប្រណម្យ ថ្វាយបង្គំព្រះ។ នាងយំខ្សឹកខ្សួលអួលអាក់ នឹកស្ដាយគ្រប់បែបគ្រប់យ៉ាង ស្ដាយកេរ្ដិ៍ឈ្មោះ ស្ដាយកិត្ដិយស ស្ដាយតេនសោយនាដែលធ្លាប់ សុខសប្បាយ ស្ដាយតូរ្យតន្ដ្រីដែលធ្លាប់ស្ដាប់ពិរោះ ស្ដាយប្រាង្គប្រាសាទដ៏ល្អប្រណិត មិនគួរកម្មអ្វី មកជិះលើពោងពាយកណ្ដាលសមុទ្រ គ្មានកោះ គ្មានត្រើយ គួរអោយកណ្ដោចកណ្ដែងក្រៃពេក។

     ពោងចេះតែអណ្ដែតទៅ អារម្មណ៍របស់កាកីចេះតែអណ្ដែតទៅដែរ នាងនឹកដល់កាលគ្រាដំបូងដែលនាងបានជួបជាមួយព្រះបាទព្រហ្ម ទត្ដ។ ឱ!..កាលនោះព្រះអង្គទ្រង់ចូលទៅនមស្សការចំពោះព្រះឥសី ហើយខ្ញុំមានកំណើតក្នុងផ្កាកនិការដែលមានក្លិនក្រអូបលើសអស់ផ្កាផង ទាំងឡាយ ពេលនោះលោកតាអីសីមានចិត្ដសន្ដោសប្រោសប្រណី យកខ្ញុំចេញពីផ្កា ហើយដាក់ឈ្មោះអោយថា «កាកី»។ ព្រះអង្គទ្រង់សព្វ ព្រះរាជហរិទ័យនឹងកាកីខ្ញុំណាស់ តាឥសីក៏ប្រទានខ្ញុំអោយទៅព្រះអង្គ ព្រះអង្គស្រលាញ់ថ្នាក់ថ្នមខ្ញុំណាស់ ខ្ញុំក៏ស្រលាញ់ថ្នាក់ថ្នមព្រះអង្គ ដូច ព្រះអង្គស្រលាញ់ខ្ញុំដែរ។ ព្រះអង្គបាននាំខ្ញុំទៅឯព្រះនគរហើយបានអភិសេកខ្ញុំម្ចាស់ជាមហេសី។ ឱ!.. ឥឡូវម្ដេចព្រះអង្គប្រែប្រួលអស់ ប្រែ ប្រួលគ្មានអាណិតមេត្ដាដល់ខ្ញុំម្ចាស់ជាស្រីឡើយ ព្រះអង្គភ្លេចអស់ហើយ ភ្លេចគ្រាស្រលាញ់ គ្រាថ្នម គ្រារួមរក្សដ៏សែនសុខ ព្រះអង្គភ្លេចទាំង បណ្ដាំលោកតាអីសី ទោះខ្ញុំខុសឆ្គងគួរជូនខ្ញុំត្រលប់ទៅតាឥសីវិញ។

     យប់យន្ដកាន់តែជ្រៅ ខ្យល់សមុទ្របក់មកប៉ះរាងកាយធ្វើអោយត្រជាក់រងារជាក្រៃពេក នៅលើមេឃ ហ្វូងតារះព្រោងព្រាតពេញផ្ទៃ អាកាស ដូចជាពន្លឺចង្អៀងអគ្គិសនីកំពុងបំភ្លឺនៃទីក្រុងដ៏ធំធេងមួយ នៅចំកណ្ដាលលំហរអាកាសព្រះចន្ទមួយដួងមូលក្រលង់ បញ្ចេញពន្លឺដ៏ ស្រទន់ បំភ្លឺមកលើផ្ទែមុទ្រដ៏ធំល្វឹងល្វើយអោយស្ថិតក្នុងភាពស្ទុងៗគ្រប់ច្រកល្ហក។ ស្រមោលក្បូនពោងពាយអណ្ដែតសន្សឹមលឿន ឬយឺត ទៅតាមកំលាំងបក់ នៃវាយោសមុទ្រ នៅលើក្បូនកាកីយំខ្សឹកខ្សួល ខ្សោះអស់នេត្រា អារម្មណ៍ហោះហើរចេញទៅបាត់ ទៅប្រលោមរួមរក្ស ស្នេហាយ៉ាងខ្លាំងនឹងព្រះបាទព្រហ្មទត្ដ។ ខ្យល់សមុទ្ទបោកបក់កាន់តែខ្លាំងឡើងៗ ក្បូនពោងពាយ រសាត់ខ្លេងខ្លោងលឿនស្លេវដូចផង់ធូលីត្រូវ ខ្យល់បក់។ ព្យុះសមុទ្របង្កើនល្បឿនកាន់តែខ្លាំង ក្បូនកាន់តែខ្លេងខ្លោង ខ្លេងខ្មោងរហូតរហូតទៅ។

     បទចំរៀង «សំណៅកាកី» ច្រៀងដោយ លោកស៊ីន ស៊ីសាមុត អធិរាជសំលេងមាស បានច្រៀងដៀលជេរដល់ស្រីក្បត់ស្រីផិតយ៉ាងជូរ ចត់ ដោយយកឈ្មោះនាងកាកីមកប្រៀបប្រដូចដូច្នេះ ៖

នេះហើយស្រីល្អ សាងធម៌តណ្ហា ដាក់ទានកាយា ត្រូវគេផ្ដន្ទា អោយលាលោកិយ៍ ចិត្ដដែលធ្លាប់ស្មោះ ក៏អស់អាល័យ ទោះទ្វីបលោកចាស់ ថ្មី គ្មានអភ័យឡើយណា។

មានរូបដូចឈ្លូស ឈ្មោះដូចកេងកង ប្ដីហើយស្មន់ផង កាត់ចិត្ដប្រុសក្រងជាភួងមាលា យកព្រះកាមទេព ជាគ្រូអាចារ្យ សំដែងថ្លែងរិទ្ធ ព្រួញផ្កាបាញ់ប្រហារចិត្ដបុរស អោសួនអុទ្យានពូកព្រំ មាសពេជ្រទាំងដុំ ថោកជាងសម្ផស្ស វិមានសួគ៌ គេខ្ពើមរស់វិនាសទៅចុះ កុំអោយចិត្ដ ប្រុសមានពៀរ។

រលត់ភ្លាមទៅសំណៅកាកី សម្បត្ដិអប្រិយ កុំអោយចិត្ដស្រីលោកិយ៍និន្ទា គំរូរក្រខ្វក់ ឈ្លក់នឹងស្នេហា គេខ្ពើមរអើមគ្រប់គ្នាស្លាប់ចុះ មាយាស្រីចិត្ដចើក។

សូមអរគុណសម្រាប់ការអានរបស់លោកអ្នក!


EmoticonEmoticon