Wednesday, October 28, 2015

ផ្លែ​ទុរេន


                      ទុរេន​មិន​ខុស​ពី​ផ្លែ​ឈើ​ដទៃ​ទៀត​ក្នុង​តំបន់​ត្រូ​ពិ​ក​តួយ៉ាង​ដូច​ជា ចេក ផ្លែ​ប៊័រ និង​ខ្នុរ នោះ​ទេ គឺ​វា​ផ្ទុក​ទៅ​ដោយ​ថាមពល​សារធាតុ​រ៉ែ​និង​វីតាមីន​ក្នុង​កម្រិត​យ៉ាង​ខ្ពស់ ។ ទុរេន​ស្រស់​១០០​ក្រាម​ផ្ទុក​កាឡូរី​១៤៧​គីឡូ​កាឡូរី ។

                   សាច់​ទុរេន​មាន​រសជាតិ​ផ្អែម​ឈ្ងុយ ទន់ និង​ងាយ​ទទួលទាន ។ វា​ផ្ទុក​ទៅ​ដោយ​ស្ករ​ធម្មតា​ដូច​ជា fructose និង​sucrose ។ ទទួលទាន​ស្ករ​ធម្មជាតិ​ទាំងនេះ​នឹង​ជួយ​បំពេញបន្ថែម​នូវ​ថាមពល និង​ធ្វើ​ឱ្យ​រាង​កាយ​មាន​កម្លាំងភ្លាម​ៗ ។ បើ​ទោះបីជា​ផ្ទុក​នូវ​បរិមាណ​ខ្លាញ់​ដ៏​ខ្ពស់​ក្នុង​ចំណោម​ផ្លែ​ឈើ​ទាំងឡាយ តែ​ទុរេន​មិន​មាន​ផ្ទុក​ខ្លាញ់​អាក្រក់​និង​កូ​ឡេ​ស្តេ​រ៉ូ​ល​នោះ​ទេ ។
                   ផ្លែ​ទុរេន​សម្បូរ​ទៅ​ដោយសារ​ធាតុ​សរសៃ​ដែល​ជួយ​ដល់​ការ​បន្ទន់​លាមក ។ បន្ថែម​ពី​នេះ​ទៀត​វា​ជួយ​ការពារ​ភ្នាស​ស្លេស្ម​ពោះវៀនធំ ព្រមទាំង​ចង​រុំ និង​កម្ចាត់​ចោល​រាល់​សារធាតុ​គីមី​ដែល​បង្ក​ឱ្យ​កើត​ជំងឺមហារីក​ចេញពី​ពោះវៀន ។
                 
 ជាង​នេះ​ទៅ​ទៀត វា​ជា​ប្រភព​ដ៏​សម្បូរ​បែប​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​(​វីតាមីន​C)​។ ទុរេន​១០០​ក្រាម ផ្ទុក​វីតាមីន C ១៩.៧​មិ​ល្លី​ក្រាម​ខណៈ​វីតាមីន​A ៤៤IU ។ សូម​បញ្ជាក់​ថា​ការ​ទទួលទាន​អាហារ​សម្បូរ​វីតាមីន​C អាច​ជួយ​ឱ្យ​រាង​កាយ​មនុស្ស​បង្កើត​ភាពស៊ាំ​នឹង​ភ្នាក់ងារ បង្ក​រោគ​ក៏​ដូច​ជា​រ៉ា​ឌី​កាល់​សេរី ។
                     
ចំណែក​ក្រុម​វីតាមីន B-complex ដែល​មិន​មាន​ក្នុង​បណ្តា​ផ្លែ​ឈើ​មួយ​ចំនួន ទុរេន​ផ្ទុក​យ៉ាងច្រើន​ក្រាសក្រៃ ។ បណ្តា​វីតាមីន​ដូច​ជា Niacin, Riboflavin អាស៊ីត pantothenic (​វីតាមីន B5),Pyridoxine (​វីតាមីន​B-6 ) និង​Thiamin(​វីតាមីន​B-1)​ផ្តល់​សារសំខាន់ យ៉ាង​ខ្លាំង​សម្រាប់​រាង​កាយ ។
                   
ឯ​សារធាតុ​រ៉ែ​មួយ​ចំនួន​ដូច​ជា​ម៉​ង់​កា​ណែ​ស ទង់ដែង ដែក​និង​ម៉ាញេស្យូម​ក៏​សម្បូរ​ច្រើន​ណាស់​ដែរ ។ ម៉​ង់​កា​ណែ​សត្រូវ​បាន​ប្រើ​ដោយ រាង​កាយ​ក្នុង​នាម​ជា Co-factor(​សមាសធាតុ​គីមី​គ្មាន​ប្រូ​តេ​អុ​ី​ន​)​សម្រាប់​អង់​ហ្ស៊ី​ម​អង់​ទី​អុក​ស៊ី​ដង់ dismutase superoxide ។ ទង់ដែង​គឺជា​តម្រូវការ​ចាំបាច់​នៅ​ក្នុង​ការ​ផលិត​កោសិកា ឈាម​ពណ៌​ក្រហម​ខណៈ​ដែក​គឺជា​តម្រូវការ​ចាំបាច់​សម្រាប់​ការ​បង្កើត​កោសិកា​ឈាមក្រហម ។
                 
 ចំណែក​ប៉ូ​តា​ស្យូ​ម​វិញ​គឺជា​អេឡិចត្រូលីត​ដ៏​សំខាន់​នៅ​ក្នុង​កោសិកា និង​វត្ថុ​រាវ​រាង​កាយ ។ វា​ជួយ​គ្រប់គ្រង​ចង្វាក់បេះដូង​និង​សម្ពាធ​ឈាម ៕


សូមអរគុណសម្រាប់ការអានរបស់លោកអ្នក! 


EmoticonEmoticon