ក្រៅពីផ្តល់អត្ថប្រយោជន៍សុខភាពច្រើនយ៉ាង ការ៉ុតជាបន្លែមួយប្រភេទដែលគេមិនគួរមើលរំលងក្នុងរបបអាហារប្រចាំថ្ងៃឡើយ
១-ជួយភ្នែក
សារធាតុបេតាការ៉ូតែននៅក្នុងមើមការ៉ុតជាប្រភពដែលសម្បូរដោយវីតាមីន A ច្រើនបំផុត ។ វាបានជួយឱ្យភ្នែកមើលឃើញបានច្បាស់ ។ ដូច្នេះសូមធ្វើឱ្យប្រាកដថា របបអាហាររបស់លោកអ្នកសម្បូរដោយបន្លែការ៉ុតដើម្បីរក្សាការមើលឃើញរបស់ភ្នែកដល់វ័យចាស់ ។
២-ទប់ស្កាត់មហារីក
ការ៉ុតត្រូវគេដឹងថាអាចជួយកាត់បន្ថយអត្រាប្រឈមនឹងមហារីកពោះវៀនធំ និងសួត ។ នេះក៏ព្រោះវត្តមានសារធាតុ Falcarinol ដែលទប់ស្កាត់ប្រភេទជំងឺផ្សិតមិនឱ្យកើតមាន ។ បុគ្គលដែលទទួលទានការ៉ុតទៀងទាត់អាចកាត់បន្ថយឱកាសកើតមានជំងឺមហារីកបាន១/៣ធៀបទៅនឹងអ្នកមិនទទួលទានសោះឬទទួលទានតិចតួច ។
៣-ធ្វើឱ្យល្អប្រសើរការចរាចរឈាម
ទទួលទានការ៉ុតគឺជួយសម្អាតនិងជួយជំរុញសកម្មភាពឈាម ហើយដូច្នេះវាធ្វើឱ្យល្អប្រសើរដល់លំហូរឈាម កាត់បន្ថយបានហានិភ័យពីជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ។
៤-ផ្តល់អត្ថប្រយោជន៍ដល់ស្ករក្នុងឈាម
ស្ករក្នុងឈាមនិងការចរាចរខ្លួនវាក្នុងរាងកាយទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីការទទួលទានការ៉ុតក៏ដូចជាបន្លែផ្សេងៗដែលសម្បូរទៅដោយ Carotenoids ។
៥-ទប់ស្កាត់ភាពច្របូកច្របល់ក្នុងប្រព័ន្ធរំលាយអាហារ
ទទួលទានការ៉ុតជាប្រចាំជួយឱ្យប្រព័ន្ធរំលាយអាហារដំណើរការបានល្អ ទប់ស្កាត់បានជំងឺដំបៅក្រពះ ។
៦-ជួយបង្កើនសម្រស់ស្បែក
ការ៉ុតត្រូវគេដឹងថា ជួយធ្វើឱ្យស្បែករលោង ស្រស់ថ្លា ។ វាត្រូវគេស្គាល់ជាយូរមកហើយថាជាបន្លែប្រឆាំងភាពចាស់ទៅតាមអាយុ ។
៧-ជួយឱ្យធ្មេញមានសុខភាពល្អ
ទំពារការ៉ុតស្រួយជួយឱ្យធ្មេញមានសុខភាពល្អ ។
៨-ទប់ស្កាត់ការឆ្លងរោគ
ការ៉ុតជាថ្នាំ សម្លាប់មេរោគដ៏កំពូល ។ វាអាចប្រើព្យាបាលដំបៅ ឬស្នាមមុត ។ មិនថាជាស្ងោរ កិន ឬចិតជាចំណិតស្តើងៗទាំងឆៅនោះទេ យើងអាចយកការ៉ុតទៅបិទលើកន្លែងដំបៅ ហើយវានឹងជួយព្យាបាលឱ្យជាសះស្បើយតាមធម្មជាតិ ។
៩-ជួយកម្ចាត់ព្រូន
ការ៉ុតអាចប្រើជាថ្នាំកែរោគមួយផ្សេងទៀតគឺទម្លាក់ព្រូនពីក្នុងពោះវៀនជាពិសេសសម្រាប់ក្មេងៗ ៕
សូមអរគុណសម្រាប់ការអានរបស់លោកអ្នក!
EmoticonEmoticon