Monday, October 12, 2015

ចេកណាំវ៉ា


                           ចេកណាំវ៉ា​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ស្បែក​ស្រស់ស្អាត​នោះទេ ថែមទាំង​អាច​បំបាត់​នូវ​បញ្ហា​ក្លិន​មាត់​បាន​ថែមទៀត​។ ក្រៅពីនេះ​ចេកណាំវ៉ា​នៅមាន​ប្រ​យោ​ជ​ន៏​ជាច្រើន​ទៀត​ចំពោះ​សុខភាព​។​


1. កែ​បញ្ហា​រឿង​ក្លិន​មាត់​ ​

                     ពេល​ក្រោក​ពី​គេង អ្នក​មិនត្រូវ​ប្រញាប់​ដុះធ្មេញ​ភ្លាម​ទេ អ្នក​ត្រូវ​ទទួលទាន​ចេកណាំវ៉ា​មួយ​ផ្លែ​សិន​ធ្វើបែបនេះ​រយៈពេល​មួ​យស​ប្តា​ហ៏ នោះ​ក្លិន​មាត់​នឹង​បាត់​ទៅដោយ​ខ្លួនឯង​

2. ជួយ​ធ្វើ​ឲ្យ​ស្បែក​ស្អាត​ ​

                   ចំពោះ​ស្បែក​ដែល​ធ្លាប់​ស្លេកស្លាំង នៅពេលដែល​ទទួលទាន​ចេកណាំវ៉ា​ចូលទៅ​ពេល ពោះ​ទទេ​ជាប្រចាំ​រៀងរាល់ថ្ងៃ នោះ​ស្បែក​របស់​អ្នក នឹង​ភ្លឺ​ថ្លា​ម្តង​បន្តិចៗ ព្រោះថា​ពេល​ពោះ​ទទេ​រាងកាយ នឹង​ស្រូបយក​វី​តា​មីន​​C,​វីតាមីន​D,​វីតាមីន​E​ដែលមាន​ប្រ​យោ​ជ​ន៏​ដល់​ស្បែក​ពី​ចេកណាំវ៉ា​បាន​ច្រើនជាង​ពេល​ធម្មតា​។​

3. ធ្វើ​ឲ្យ​អាយុ​វែង​ ​

                  យក​ចេកណាំវ៉ា​ទុំ​ជោរ មក​បកសំបក​ចេញ​ហើយ​យកទៅ​ត្រាំ​ក្នុង​ទឹកឃ្មុំ​ដោយ​ទុកចោល ១​អាទិត្យ​រហូតដល់​ទឹកឃ្មុំ​ជ្រាបចូល​ក្នុង​សាច់​ចេក បន្ទាប់មក​អ្នកនឹង​ទទួលបាន​បង្អែម​ដែល​ល្អ​បំផុត​ចំពោះ​សុខភាព​យកមក ទទួលទាន​ក្នុង​១​ថ្ងៃ ២-៣​ផ្លែ​ជំនួស​នំ​ដែលមាន​ជាតិ​កាឡូរី​ខ្ពស់​ទាំងឡាយ​។ ក្រៅពី​ធ្វើ​ឲ្យ​មាន​រូបរាង​ស្អាត​ហើយ​ប្រព័ន្ធ​ប្រឆាំង​មេរោគ​ក៏មាន​ភាព រឹងមាំ ជាង​មុន​មិន​ងាយ​នឹង​កើត​ជំងឺ​ផ្សេងៗ​បាន​ថែមទៀត​។​  ​

4. កែ​បញ្ហា​ទល់លាមក​ 

​               ចេកណាំវ៉ា មាន​ជាតិ​កាក​សរសៃ​អាហារ​ខ្ពស់​ចំពោះ​អ្នក​ដែក​មិន​ចូលចិត្ត​ទទួលទាន​បន្លែ គួរ​ងាក​មក​ទទួលទាន​ចេកណាំវ៉ា ជំនួស​នោះ​នឹងធ្វើ​ឲ្យ​ប្រព័ន្ធ​បញ្ចេញ​ចោល​ដំណើរការ​បានល្អ​។​  ​

5. បញ្ឈប់​ជំងឺរាក​រួស​

             ចេក ធ្វើ​ឲ្យ​ការបញ្ចេញចោល​ប្រព្រឹត្តទៅបាន​ស្រួល​តែ​ចេក​ខ្ចី​អាចធ្វើ​ឲ្យ​ទល់លាមក​។ សម្រាប់​អ្នក​ដែលមាន​បញ្ហា​រាករូស ប្រសិនបើ​បានទទួល​ទាន​ចេកណាំវ៉ា ១​ផ្លែ​មិនយូរប៉ុន្មាន ជំងឺរាក​រូស​នោះ​នឹង​បាត់​បន្តិច​ម្តង​ៗ ​រហូតដល់​ជា​សាស្ត្រ​ស្បើយ ៕

សូមអរគុណសម្រាប់ការអានរបស់លោកអ្នក!


EmoticonEmoticon