Monday, October 12, 2015

ផ្លែស្ត្រប៊េរី



១. បង្កើននូវកម្រិតថាមពល

                  ការបរិភោគផ្លែស្ត្រប៊េរី ជួយជំរុញឲ្យអ្នក មានថាមពលពីធម្មជាតិ ។ ដោយសារតែជាតិ កាឡូរីនៅ ក្នុងផ្លែស្ត្រប៊េរី មានផ្ទុកនូវជាតិស្ករ ពីធម្មជាតិ ហើយជួយ សម្រួលអារម្មណ៍ និង ជំរុញកម្រិត ថាមពលក្នុងខ្លួនអ្នក ។ ដូច្នេះ នៅពេលដែលអ្នក មានអារម្មណ៍ថា អស់កំលាំង ឬ មិនស្រស់ស្រាយ  ញាំផ្លែស្ត្រប៊េរីស្រស់ មួយដៃ អ្នកនឹងមានអារម្មណ៍ ធូរស្រាលជាងមុន មិនថាពេលវេលាណាឡើយ។


២. ជួយឲ្យគេងលក់ស្រួល

                  បើសិនជាអ្នក មានបញ្ហាក្នុងការគេង អ្នកគួរតែ បរិភោគផ្លែស្ត្រប៊េរីឲ្យបានទៀងទាត់ ដើម្បីជួយសម្រួល ដល់ការគេងរបស់អ្នក។ ផ្លែស្ត្រប៊េរី ធ្វើឲ្យអ្នកគេងបានលក់ស្រួល បើសិនជាអ្នកមាន អាការ:គេងមិនលក់ សូមកុំប្រើប្រាស់ថ្នាំងងុយគេង ព្រោះវានឹងធ្វើឲ្យអ្នក ប្រឈមមុខនឹង គ្រោះថ្នាក់ ដូចនេះអ្នកគួរបរិភោគផ្លែស្ត្រប៊េរី អ្នកនឹង ឃើញពី ប្រសិទ្ធិភាព របស់វា។

៣. ល្អសម្រាប់ភ្នែករបស់អ្នក

               ហេតុផលដែលមិនគួរ ឲ្យជឿមូយទៀត គឺការទទួលទានផ្លែស្ត្រប៊េរី ជាប្រចាំ អាចជំនួយ ដល់ភ្នែករបស់អ្នកបាន។ ផ្លែស្ត្រប៊េរីផ្ទុកនូវ វីតាមីនA ហើយវាគឺជាផ្នែកមួយនៃវីតាមីនបេតា ការ៉ូអីន ដែលជួយថែរក្សាកែវភ្នែក របស់អ្នកឲ្យមាន សុខភាពល្អ។ រ៉េទីនល គឺជាផ្នែកមួយ នៃវីតាមីនA ដែលជួយរក្សាស្បែករបស់អ្នក ឲ្យមានសុខភាពល្អ។

៤. ជួយការពារជម្ងឺមហារីក

               តើអ្នកធ្លាប់ បានដឹងទេថា ការបរិភោគផ្លែស្ត្រប៊េរី បានទៀងទាត់ អាចប្រឆាំងនឹងជម្ងឺមហារីក? ផ្លែស្ត្រប៊េរី គឺជាផ្លែឈើ ដែលមាន សារធាតុ antioxidants ដែលជួយកាត់បន្ថយ គ្រោះថា្នក់ នៃជម្ងឺមហារីក និង ជួយឲ្យមាន សុខភាពមាំមួន ដោយអ្នកអាចទទួលទានវា ដើម្បី បញ្ចុះទម្ងន់បាន ផងដែរ ។

៥. បង្កើនការរំលាយអាហារ

             ដោយសារតែវា មានជាតិសសៃ (Fiber) ដែលជួយជំរុញ ប្រព័ន្ធរំលាយអាហារ និង កាត់បន្ថយជាតិ កូឡេស្តូរ៉ាល ( cholesterol )  អ្នកមិនចាំបាច់បរិភោគផ្លែស្ត្រប៊េរី ច្រើននោះទេ ត្រឹមតែមួយក្ដាប់ គឺគ្រាប់គ្រាន់សម្រាប់អ្នក វាមានផ្ទុកនូវជាតិសសៃ ជាងពាក់កណ្ដាល ដែលអ្នកត្រូវការក្នុង មួយថ្ងៃ ។

៦. ជួយបន្ថយការឈឺចាប់ និង កាត់បន្ថយការហើម

             ផ្លែស្ត្រប៊េរី គឺជាប្រភពដ៏ពិសេសនៃ សារធាតុ anthocyanins ដែលអាចជួយ កាត់បន្ថយ ការឈឺចាប់ និង ហើម ដែលបណ្ដាលមកពី ជម្ងឺរាំរៃផ្សេងៗ រួមទាំងរោគប្រគ្រីវ និង រលាកសន្លាក់ ឆ្អឹង។ បើអ្នកមាន ជម្ងឺរលាកសន្លាក់ដៃ ឬ ជើង គួរទទួលផ្លែស្ត្រប៊េរី ជំនួសការទទួលទានថ្នាំ អ្នកនឹងឃើញពីប្រសិទ្ធភាពរបស់វា ផងដែរ។

៧. ជួយទប់ស្កាត់ការរមួលក្រពើ

             ទោះបីជា ផ្លែចេក មានប៉ូតាស្យូម ច្រើនជាងផ្លែស្ត្រប៊េរី ប៉ុន្តែបើអ្នក មិនចូលចិត្តញាំផ្លែចេក អ្នកអាចញាំផ្លែស្ត្រប៊េរីដែលមាន នូវប៉ូតាស្យូម បានដូចគ្នា។ ប៉ូតាស្យូម ជូយបំបាត់ និង បង្ការការ រមួលក្រពើ  ហើយវានៅតែជាគំនិតដ៏ល្អ ក្នុងការបរិភោគផ្លែស្ត្រប៊េរី មុន និង ក្រោយពេល ដែលអ្នកហាត់ប្រាណ  ។ ផ្លែស្ត្រប៊េរី ក៏ជួយកាត់បន្ថយ ការឈឺចាប់ ពេលមករដូវផងដែរ ។

៨. ជួយបង្កើន ប្រព័ន្ធនៃខួរក្បាលរបស់អ្នក

               បើសិនជាអ្នកមាន អារម្មណ៍ថាភ្លេចភ្លាំង ឈឺរី អាចជួយជំរុញ ការចងចាំ របស់អ្នក មិនថាវ័យណា ក៏ដោយ។ ផ្លែស្ត្រប៊េរី គឺជាអាហារសម្រាប់ខួរក្បាល ដោយសារ មានសារធាតុ antioxidants ខ្ពស់ ហៅថា anthocyanins ដែលល្អ ចំពោះខួរក្បាលរបស់អ្នក។ អ្នកគួរតែជ្រើសយក ផ្លែស្ត្រប៊េរីមកធ្វើ ជាអាហារសម្រន់ ដើម្បីជំនួយដល់ ការចងចាំរបស់អ្នក ។

៩. ល្អចំពោះ បេះដូងរបស់អ្នក

               អាហារដែលល្អ ចំពោះសុខភាព តែងតែពិបាក ក្នុងការញាំ ហើយវាមិនលឿនពេក និង យឺតពេក ក្នុងការចាប់ផ្ដើម ថែរក្សាសុខភាពបេះដូង។ ការទទួលទាន ផ្លែស្ត្រប៊េរី នឹងជួយកាត់បន្ថយគ្រោះថ្នាក់ នៃជម្ងឺបេះដួង ហើយគ្រប់ផ្លែស្ត្រប៊េរី ទាំងអស់ សុទ្ធតែល្អ ចំពោះសុខភាព ។

១០.  ជួយប្រឆាំង នឹងការរលាក សន្លាក់បានខ្ពស់

                សារ:សំខាន់ធំបំផុត ចំពោះសុខភាព នៃការទទួលទាន ផ្លែស្ត្រប៊េរី ដោយសារតែ គុណសម្បត្តិនៃ ការប្រឆាំងនឹងជម្ងឺ ។ នេះគឺជាព័ត៌មាន ដ៏ល្អសំរាប់កីឡាករ និង អត្ថពលកម្ម ដែលអាចមាន ការឈឺចុកចាប់ បន្ទាប់ពីធ្វើការរួច ដូចជាជម្ងឺ រលាកសន្លាក់ ។ ដូច្នេះបើអ្នក មានការឈឺចុកចាប់ បែបនេះអ្នកអាច ងាកមកទទួលទាន ទឹកស្ត្រប៊េរី ៣ដង ក្នុងមួយថ្ងៃ ក៏បាន។

                ជាមួយនឹង សារប្រយោជន៍ ចំពោះសុខភាព ដែលមិនអាច ធ្វើឲ្យអ្នកភ្លេច ផ្លែស្ត្រប៊េរីបាន ។ អ្នកអាចទទួលបាន ផលប្រយោជន៏ ទាំងនោះ ពីផ្លែស្ត្រប៊េរីស្រស់ ឬ អ្នកអាច ជ្រើសរើសជា ទឹក ស្ត្រប៊េរីឬ ផ្លែស្ត្រប៊េរីក្រៀម។ នៅពេលដែលអ្នក ទិញទឹកស្ត្រប៊េរី ត្រូវប្រាកដថាវា គ្មានដាក់ស្ករបន្ថែម។

សូមអរគុណសម្រាប់ការអានរបស់លោកអ្នក!


EmoticonEmoticon