1. ឧបករណ៍សំភារៈ , គ្រឿងផ្សំ
- សាច់ត្រីធូណា ( កំប៉ុង )
- គ្រឿងឆាក្ដៅ
- សណ្ដែកកួរ
- ស្លឹកត្រូចសើច
- ប្រេងសណ្ដែក
- ទឹកត្រី
- ស្ករស
2. វិធីធ្វើ
2.1 គាស់ត្រីធូណាយកតែសាច់ត្រីធូណា
2.2 ហាន់ស្លឹកក្រូចសើចជាសរសៃៗ
2.3 ហាន់សណ្ដែកកួរលាងអោយស្អាត
2.4 បន្ទាប់មកដាក់ដាំទឹកអោយពុុះ
2.5 ចាក់សណ្ដែកកួរចូល
2.6 ទុករហូតដល់ឆ្អិនល្មមរួចស្រង់វាទុកក្នុងទឹកដែលត្រាំទឹកកកដើម្បីអោយសណ្ដែកនៅរឹងល្អ
2.7 បន្ទាប់មកស្រង់វាទុក
2.8 ចាក់ប្រេងសណ្ដែកចូលអោយក្តៅ
2.9 បន្ទាប់មកទៀតចាក់គ្រឿងចូល ហើយកូរវាអោយសប់
2.10 ចាក់ត្រីធូណាចូល
2.11 ចាក់ទឹកត្រី ស្ករសចូល ( តាមចំណូលចិត្ត )
2.12 បន្ទាប់មកចាក់សណ្ដែកកួរ , ស្លឹកក្រូចសើចចូល
សូមអរគុណសម្រាប់ការអានរបស់លោកអ្នក!
EmoticonEmoticon