ផ្លែស្រការនាគមើលទៅចម្លែក ប៉ុន្តែវាមានរសជាតិឆ្ងាញ់និងត្រជាក់ មិនតែប៉ុន្នោះផ្លែស្រការនាគមានប្រយោជន៍ជាច្រើនសម្រាប់សម្រស់, សុខភាព, និងជួយសម្រកទម្ងន់បានផងដែរ។
ផ្លែ ស្រកានាគអាចជួយត្រួតពិនិត្យកម្រិតជាតិស្ករក្នុងឈាមមនុស្ស ពិសេសអ្នកដែលដែលមានជំងឺទឹកនោមផ្អែម។ វាអាចជួយកាត់បន្ថយភាពស្លកសាំង បន្ថែមជាតិដែកដល់រាងកាយនិងជួយការពារសរសៃឈាមបេះដូងផងដែរ។
ផ្លែស្រការនាគមានកាឡូរីទាប ប៉ុន្តែមានអាហារូបត្ថម្ភខ្ពស់ ។ ល្អសម្រាប់អ្នកដែលចង់សម្រកទម្ងន់ ដោយសារតែ ផ្លែស្រការនាគមានជាតិសរសៃខ្ពស់ ងាយនឹងឆ្អែតបានយូរ និងមិនធ្វើឲមានការស្រេកឃ្លាន ។ ផ្លែស្រការនាគជាអាហារដែលមានជាតិសរសៃខ្ពស់ ដូច្នេះវាអាចជួយជំរុញប្រព័ន្ធរំលាយអាហារឲដំណើរការងាយស្រួល និងជួយបន្ថយការទល់លាមក។
ក្នុង ផ្លែ ស្រកានាគមានសារធាតុរ៉ែ , វីតាមីន C, ប្រូតេអ៊ីន, កាល់ស្យូម, ផូស្វ័រ, និងសរធាតុចិញ្ចឹមដែលមានសារៈសំខាន់សម្រាប់ស្បែក។ វាជួយឱ្យស្បែកមើលទៅស្រស់ថ្លា និងជួយកាត់បន្ថយស្នាមជ្រួញ។ ម៉្យាងទៀតេវាអាចជួយការពារជំងឺមហារីក។ សាច់ក្រហមរបស់ វាមានសារធាតុ lycopene ច្រើន ដែលមានសមត្ថភាពក្នុងការបន្សាបរ៉ាឌីកាល់សេរី មូលហេតុនៃការកើតជម្ងឺមហារីក។
សូមអរគុណសម្រាប់ការអានរបស់លោកអ្នក!
EmoticonEmoticon