សារធាតុប្រឆាំងអុកស៊ីតកម្ម ដូចជាវីតាមីន C, វីតាមីន E ជាជម្រើសដ៏ល្អសម្រាប់អ្នកដែលចង់គ្រប់គ្រងទម្ងន់ ។ កាត់បន្ថយរ៉ាឌីកាល់សេរីដែលបំផ្លាញកោសិកានិងនាំអោយមានបញ្ហាសុខភាពដូចជាជំងឺមហារីក, ជំងឺរលាកសន្លាក់, ជំងឺហឺត, ជំងឺសរសៃឈាមបេះដូង ជំងឺទឹកនោមផ្អែមនិងជំងឺភ្នែកឡើងបាយជាដើម។ អង់ហ្ស៊ីមក្នុងគីវី ជាអង់ស៊ីមដែលជួយរំលាយអាហារបានយ៉ាងល្អ ជាតិសរសៃពីធម្មជាតិ ជួយបង្កើតប្រព័ន្ធរំលាយអាហារនិងការបញ្ចេញចោល
ជាតិអាស៊ីដសំខាន់សម្រាប់ម្តាយដែលមានផ្ទៃពោះ។ វាជួយក្នុងការអភិវឌ្ឍសម្ភារៈហ្សែនរបស់ទារក។ បង្ការការប៉ះពាល់ដល់ ខួរក្បាល និងការវិវត្តនៃខួរក្បាលផងដែរ។ គីវី មានជាតិខ្លាញ់ទាប តែមានវីតាមីន E ពីធម្មជាតិ។ ដែលជួយដល់មុខងាររបស់បេះដូងកាត់បន្ថយកម្រិតកូឡេស្តេរ៉ុលក្នុងរាងកាយ វាជួយក្នុងការចរាចរឈាម ការពារជំងឺបេះដូង និងកាត់បន្ថយការស្ទះនៃសរសៃឈាមបេះដូងទៅក្នុងខួរក្បាល។ គីវី មានជាតិស្ករ កំរិតទាប សាកសមសម្រាប់អ្នកជំងឺទឹកនោមផ្អែមព្រោះវាអាចជួយក្នុងការអភិវឌ្ឍហ្សែន។ កាឡូរីទាបប៉ុន្តែសម្បូរទៅដោយសារជាតិចិញ្ចឹមដែលរាងកាយត្រូវការ។ គីវីជួយពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយ ប្រឆាំងនឹងការអាឡែរហ្សីនានា កាត់បន្ថយការរលាកពីការឆ្លងមេរោគ ជួយកសាងជាតិកូឡាជែន អញ្ចាញធ្មែញ, សរសៃឈាម, ឆ្អឹងនិងធ្មេញ។
សូមអរគុណសម្រាប់ការអានរបស់លោកអ្នក!
EmoticonEmoticon