Wednesday, October 7, 2015

ទឹកប៉េងប៉ោះ



                      ការទទួលទានទឹកប៉េងប៉ោះក្រហមស្រស់មានសារប្រយោជន៍​ សារធាតុចិញ្ចឹសំខាន់ជាច្រើន ផ្លែប៉េងប៉ោះល្អសម្រាប់ការថែរក្សាស្បែក និងជួយឲស្បែកកាន់តែសស្អាត។


​​​​​​​​​                       នៅ​ក្នុង​ប៉េងប៉ោះ​ក្រហម​​សម្បូរ​ទៅ​ដោយ​សារជាតិ​ចិញ្ចឹម​មិន​ធ្លាប់​មាន​។ ប៉េងប៉ោះ 100 ក្រាម​បើ​យោង​តាម​គេហទំព័រ​របស់​ក្រសួង​កសិកម្ម​អាមេរិក usda.gov ដែល​បាន​ចុះ​ជា​លើក​ដំបូង​ បានបញ្ចាក់ថា​  នៅ​ក្នុង​ប៉េងប៉ោះ​ក្រហម​​មាន

           ថាមពល 18 គីឡូ​កាឡូរី
           ទឹក 94,34 ក្រាម
           ប្រូតេអ៊ីន 0,95 ក្រាម
           ​ជាតិ​ខ្លាញ់ 0,11 ក្រាម
           កាបូ​អ៊ី​ដ្រា​ត 4.01 ក្រាម​
           ជាតិ​សរសៃ 0,7 ក្រាម
           ជាតិ​ស្ករ 2,49 ក្រាម
           ជាតិ​កាល់ស្យូម 11 មី​លី​ក្រាម
           ជាតិ​ដែក 0,68 មី​លី​ក្រាម
           ​ម៉ាញេស្យូម 9 មី​លី​ក្រាម​
           ផូស្វ័រ​ 28 មី​លី​ក្រាម
           ប៉ូ​តា​ស្យូ​ម 218 មី​លី​ក្រាម
           សូ​ដ្យូ​ម 11 មី​លី​ក្រាម
           ស័ង្កសី 0,14 មី​លី​ក្រាម
           ​វីតាមីន C 22,8 មី​លី​ក្រាម​
           ជាតិ​អាស៊ីដ  13 μg​
           វីតាមីន A  489 មី​លី​ក្រាម
           វីតាមីន E. 0,56 មី​លី​ក្រាម​
           វីតាមីន​ K 2,6 μg
វាមានផ្ទុក Beta-carotene សារធាតុ lycopene វីតាមីនជាច្រើនទៀត។

          មានសារធាតុ Lycopene ជាសារធាតុក្រុម carotene carotenoids ។ បានរកឃើញនៅក្នុងផ្លែឈើនិងបន្លែដែលមានដូចជា ឪឡឹក ល្ហុង ក្រូចថ្លុង ការ៉ុត វាជួយ  ប្រឆាំងនឹងជំងឺមហារីក។ សារធាតុ Lycopene ក្នុងប៉េងប៉ោះ និងវីតាមីនដទៃទៀត រួមជាមួយសារធាតុរ៉ែ​ ជួយដល់រាងកាយ ដូចជា :

- កាត់​បន្ថយ​​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តាត​។  នេះ​គឺ​ជា​លក្ខណៈ​សម្បត្តិ​គួរ​ឱ្យ​កត់​សម្គាល់​បំផុត​មួយ​របស់​ប៉េងប៉ោះក្រហម​។

-  ប​ង្ការ​ជំងឺមហារីក​ពោះវៀនធំ ដោយ​សារ​តែ​ប៉េងប៉ោះ​មាន​ផ្ទុក​ជាតិ​សរសៃ​ច្រើន​និង​ទឹក​។ វា​ជួយ​ក្នុង​ការ​គ្រប់​គ្រង​ប្រព័ន្ធ​រំលាយ​អាហារ​។

កាត់បន្ថយជំងឺមហារីក​សួត​, មហារីក​ក្រពេញ​អូវែ​ មហារីក​លំពែង ​មហារីក​សុដន់​។

- ដើម្បី​កាត់​បន្ថយ​ភាព​ចាស់ជរារបស់ស្បែក​។ ​ ប្រឆាំង​អុកស៊ីតកម្ម​  ស្បែក​មាន​សំណើម​ ជួយ​កម្ចាត់​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​នៅ​ក្នុង​ជញ្ជាំង​សរសៃឈាម​ ​អាច​កាត់បន្ថយ​ហាជំងឺ​សរសៃឈាម​បេះដូង​ ​ដោយ​សារ​វាមាន​វីតាមីន​ខ្ពស់​  អាច​ត្រួត​ពិនិត្យ​និង​កាត់​បន្ថយ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​។

-  ​ជួយ​បង្ការ​ជំងឺ​ពុក​ឆ្អឹង ព្រោះវា​គឺមាន​វីតាមីន​ឃេ ខ្ពស់​ជួយ​កាត់​បន្ថយ​ការ​ឃាត់​ទឹក​ក្នុង​រាងកាយ ប៉េងប៉ោះ​នឹង​ជួយ​កែសម្រួល​តុល្យភាព​សារធាតុ​រាវ​នៅ​ក្នុង​កោសិកា​និង​ជាលិកា​។

-   កាត់​បន្ថយ​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​ក្នុង​ឈាម​។ 




សូមអរគុណសម្រាប់ការអានរបស់លោកអ្នក!


EmoticonEmoticon