ផ្លែប៉ោមពណ៏ក្រហម
ផ្លែប៉ោមពណ៏ក្រហម ជាពូជផ្លែប៉ោមដែលមានសារធាតុប្រឆាំងអុកស៊ីតកម្មច្រើនបំផុត។ សារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងផ្លែប៉ោមក្រហមមានប្រសិទ្ធិភាពសារធាតុប្រឆាំងអុកស៊ីតកម្ម 1500 មីលីក្រាមនៃវីតាមីន C! សារធាតុប្រឆាំងអុកស៊ីតកម្មនឹងធ្វើសកម្មភាពរាំងស្ទះដល់ការរីកលូតលាស់របស់កោសិកាមហារីកនៅក្នុងរាងកាយ កាត់បន្ថយជំងឺមហារីក បេះដូង។ វាអាចជួយការពារជំងឺដែលបង្កឲ ស្បែកចាស់។
ផ្លែប៉ោមពណ៏បៃតង
ផ្លែប៉ោមពណ៏បៃតង ជាផ្លែឈើសម្រាប់សម្រកទម្ងន់។ ដោយសារតែរសជាតិនៃផ្លែប៉ោមពណ៏បៃតងមានស្ករតិច ជាមួយនឹងប្រយោជន៍ ជាច្រើនដែលមានទាំងរបបអាហារ មានជាតិសរសៃខ្ពស់ជំនួយដល់ប្រព័ន្ធរំលាយអាហារ ដើម្បីកាត់បន្ថយជំងឺមហារីកពោះវៀនធំ ហើយមានសារធាតុប្រឆាំងអុកស៊ីតកម្មកម្រិតខ្ពស់ដែលជួយបង្ការជំងឺមហារីកនិងភាពចាស់របស់ស្បែក។
ផ្លែប៉ោមពណ៏លឿង
ផ្លែប៉ោមពណ៏លឿង មានផលប្រយោជន៍ជាច្រើន។ វាជួយក្នុងការថែរក្សាភ្នែក និងពង្រឹងប្រព័ន្ធភាពស៊ាំឲបានរឹងមាំ ទប់ស្កាត់ជំងឺមហារីក។ ផ្លែប៉ោមពណ៏លឿង អាចការពារដុំសាច់ ហើយ ជួយបន្សាបជាតិពុលដែលកកនៅក្នុងថ្លើមពីរាងកាយផងដែរ។
ផ្លែប៉ោមពណ៏ផ្កាឈូក
ផ្លែប៉ោមពណ៏ផ្កាឈូក មានវីតាមីន C ច្រើន វីតាមីន C ជួយប្រឆាំងអុកស៊ីតកម្ម, ប្រឆាំងនឹងការរលាកមហារីកនិងភាពចាស់របស់ស្បែក។ វាបានធ្វើឱ្យជញ្ជាំងសរសៃឈាមរឹងមាំ កាត់បន្ថយរោគសញ្ញានៃភាពចាស់របស់ស្បែក បានយ៉ាងល្អ។
សូមអរគុណសម្រាប់ការអានរបស់លោកអ្នក!
EmoticonEmoticon