Monday, November 2, 2015

​របៀបសំពះរបស់ខ្មែរ


​​                    ខ្មែរ​លើក​ដៃ​សំពះ ដោយ​លើក​ដៃ​ទាំង​ពីរ ផ្គុំ​គ្នាជា​រាង​ក្រពុំ​ឈូក ដោយ​សារ​ប្រជា​ជន​ខ្មែរ​ គោរព​ប្រតិបត្តិ​ព្រះពុទ្ធ​សាសនា។


1. សំពះ​កម្ពស់​ត្រឹម​ដើម​ទ្រូង​

              មនុស្ស​ដែល​មាន​វ័យ​ ឬ​បុណ្យ​សក្តិ​ស្មើ​គ្នា ឬ​ជា​មិត្តភក្តិ​ គេគប្បី​លើក​ដៃ​សំពះ​គ្នាទៅវិញ​ទៅមក​ ដោយ​ដាក់​ដៃ​ត្រឹម​ដើម​ទ្រូង។

2. សំពះកម្ពស់​ត្រឹម​មាត់


              អ្នក​ដែល​មាន​ឋានៈ​តូច​ ឬ​អាយុ​តិច សំពះ​អ្នក​ដែល​មានឋានៈខ្ពស់​ ឬអ្នក​មានអាយុ ច្រើន​ជាង​ គប្បី​លើក​ដៃ​ប្រណមដោយ​ចុង​ម្រាម​នៅ​​ត្រឹម​មាត់​ ឯ​អ្នក​ដែល​មាន​​​​ឋានៈ​ខ្ពស់​ឬអា​យុ​ច្រើន ត្រូវ​សំពះ​តប​វិញ​ដោយ​ប្រណម​ដៃ​កម្ពស់​ដើម​ទ្រូង។

3. សំពះ​កម្ពស់​ត្រឹម​ចុង​ច្រមុះ


កូន​សំពះ​ឪពុក​ម្តាយ ចៅសំពះ​យាយ សិស្សសំពះគ្រូ គប្បី​លើក​ដៃ​ឡើង ហើយ​ដាក់​ម្រាម​ដៃ​ត្រឹម​ចុង​ច្រមុះ។

4. សំពះ​កម្ពស់​ចិញ្ចើម


សម្រាប់​ថ្វាយបង្គុំ​ព្រះ​សង្ឃ វត្ថុ​សក្តិ​សិទ្ធ​ ថ្វាយ​បង្គុំ​ព្រះ​មហាក្សត្រ​។

5. កម្ពស់​ចិញ្ចើម​ឡើង​លើ

សម្រាប់​ ថ្វាយបង្គុំ  ទេវតា​ ព្រះ​ឥន្ទ​ព្រះព្រហ្ម ឬបួង​សួង។


សូមអរគុណសម្រាប់ការអានរបស់លោកអ្នក! 


EmoticonEmoticon