ម្នាស់គឺជាផ្លែឈើមួយប្រភេទដែលស្ថិតនៅក្នុងបញ្ចីនៃអាហារដ៏ល្អ សម្រាបបញ្ជៀសឲ្យឆ្ងាយពីជំងឺរលាកភ្នាស់រន្ធឆ្អឹង ក៏ដោយសារតែនៅក្នុងម្នាស់មានផ្ទុកអង់ស៊ីមដ៏កម្រមួយ ដែលគេហៅថា bromelain ។
ខាងក្រោមនេះ គឺជាគុណប្រយោជន៍ ៥ យ៉ាង នៃការទទួលទានផ្លែម្នាស់ ៖
១. ម្នាស់ គឺជាអាហារដ៏ប្រសើរ សម្រាប់មនុស្សដែលត្រូវការសម្រកទម្ងន់រាងកាយ ហេតុដូច្នេះចូរអ្នកទទួលទានវា ដើម្បីសម្រកទម្ងន់រាងកាយរបស់អ្នកតាមបែបធម្មជាតិ។
២. ជួយរក្សាធ្មេញឱ្យមានសុខភាពល្អ ៖ ប្រសិទ្ធភាពនៃផ្លែម្នាស់ អាចរក្សាធ្មេញរបស់អ្នកឱ្យមានសុខភាពល្អគុណ ប្រយោជន៍នេះសម្រេចបានដោយសារផ្លែម្នាស់ មានផ្ទុកនូវជីវជាតិ C ដែលអាចជួយការពារ កំណកបាក់តេរីលើធ្មេញនិងការពារអាការៈរលាកអញ្ចាញធ្មេញ។
៣. ជួយបន្ទន់អាហារនៅក្នុងក្រពះ ៖ ផ្លែម្នាស់មានផ្ទុកនូវអង់ហ្ស៊ីមដែលមានគុណប្រយោជន៍ជួយបន្ទន់អាហារ នៅក្នុងក្រពះ។ អង់ហ្ស៊ីមនេះ ក៏ដើរតួនាទី ជាភ្នាក់ងារប្រឆាំងនឹងការរលាក និងទប់ស្កាត់នូវការលូតលាស់នៃកោសិកាមហារីកផងដែរ។
៤. បង្កើនជាតិស្ករនៅក្នុងឈាម ៖ ផ្លែម្នាស់មានផ្ទុក នូវបរិមាណជាតិស្ករច្រើនបង្គួរ។ សម្រាប់អ្នកជំងឺផ្ទុកជាតិស្ករទាបនៅក្នុងឈាម ចូរទទួលទានផ្លែម្នាស់ ដើម្បីបង្កើនកម្រិតជាតិស្ករនៅក្នុងឈាម។
៥. ដោះស្រាយបញ្ហាទល់លាមក ៖ អាការៈទល់លាមក អាចបណ្ដាលមកពីកង្វះ ជាតិសរសៃ Fiber ។ ប្រភេទអាហារផ្ទុកជាតិសរសៃ Fiber អាចជាផ្លែឈើ ហើយក្នុងចំណោមប្រភេទផ្លែឈើទាំងនោះ ក៏រាប់បញ្ចូលទាំងផ្លែម្នាស់ ផងដែរ។
ចូរទទួទានទឹកម្នាស់ស្រគាល មានជាតិអាស៊ីដ ដើម្បីកម្ចាត់អាការៈទល់លាមក៕

សូមអរគុណសម្រាប់ការអានរបស់លោកអ្នក!
EmoticonEmoticon