ផ្លែល្ហុង ពិតជាផ្លៃឈើ ធម្មជាតិមួយ ប្រភេទ ដែលមាន រស់ជាតិ ផ្អែមពិសារ ហើយស្រួល ក្នុងការដាំ ឬរកជាវតាម បណ្តាផ្សារនានា នៅក្នុងប្រទេសកម្ពុជា ចំនែកតម្លៃវិញ ក៏សមរម្យដែរ។
អត្ថប្រយោជន៍របស់ផ្លែល្ហុង មាន៖
កាត់បន្ថយកូឡេស្តេរ៉ូ
នៅក្នុងផ្លែល្ហុងមាន ជាតិសសៃហ្វាយប៊ឺរច្រើន, មានទាំងវីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចការពារមិនឲ្យឡើងជាតិកូឡេស្តេរ៉ូក្នុងសសែរឈាម ដើម្បីជៀសវាងការគាំងបេះដូង។ អ្វីដែលកាន់តែសំខាន់នោះ ផ្លែល្ហុងអាចកាត់បន្ថយជាតិខ្លាញ់ និងសារធាតុទ្រីគ្លីសេរីនៅក្នុងខ្លួនអ្នកកើតជំងឺទឹកនោមផ្អែមទៀតផង។
អាចជួយសម្រកទំងន់
នៅក្នុងផ្លែល្ហុងជាមធ្យមមានផ្ទុកសារធាតុកាលូរីប្រមាណ 120 ដូចនេះប្រសិនបើអ្នកដែលកំពុងសម្រកទំងន់ កុំភ្លេចពិសារផ្លែល្ហុងនេះ ដែលជាផ្លៃឈើពោរពេញដោយរបបអាហារដែលមានជាតិសសៃហ្វាយប៊ឺរ ច្រើន អាចគ្រប់គ្រងមិនឲ្យអ្នកញុំាឆាប់ឃ្លាន និងមិនធ្វើឲ្យឡើងទំងន់នៅពេលញុំាច្រើន។
បង្កើនភាពសុំារបស់សារពាង្គកាយ
ប្រព័ន្ធសុំារបស់សារពាង្គកាយ បង្កើតឡើងជាពិសេសសំរាប់ការពារពីជំងឺឆ្លងផ្សេងៗ ដើម្បីបង្កើតភាពសុំារបស់សារពាង្គកាយឲ្យកាន់តែមានភាពរឹងមាំ អ្នកអាចបរិភោគផ្លែល្ហុង ដោយសារនៅក្នុងផ្លែល្ហុងមានវីតាមីន C អាចធ្វើឲ្យការលូតលាស់ប្រព័ន្ធសុំារបស់សារពាង្គកាយបានល្អ។
ល្អសំរាប់អ្នកកើតជំងឺទឹកនោមផ្អែម
សំរាប់អ្នកដែលមានជំងឺទឹកនោមផ្អែមក៏អាចពិសារផ្លែល្ហុងបានដែរ ដោយសារផ្លែល្ហុងមានជាតិស្ករទាប, មានវីតាមីនគ្រប់គ្រាន់ និងមានសារជាតិរុក្ខជាតិ អាចការពារជំងឺបេះដូង ដូចនេះអ្នកកើតជំងឺទឹកនោមផ្អែម មិនបាច់ព្រួយបារម្មណ៍នៅពេលពិសារផ្លែល្ហុងនោះទេ។
ល្អសំរាប់ភ្នែក
នៅក្នុងផ្លែល្ហុងក៏មានវីតាមីន A និងសារជាតិ Flavonoids ដូចជា Beta-carotene, zeaxanthin, cyptoxanthin និង Lutein ដែលអាចជំនួដល់សុខភាពភ្នែករបស់មនុស្ស, ការពារពីការវាយប្រហារផ្សេងៗ ហើយវីតាមីន A នេះក៏មាននៅក្នុងប៉េងប៉ោះ និងការ៉ុតផងដែរ។
ប្រឆាំងការរលាកសន្លាក់
អ្នកដែលមានជំងឺរលាកសន្លាក់ត្រូវបានរកឃើញថាមានការកាត់បន្ថយ បន្ទាប់ពីទទួលទានផ្លែល្ហុងច្រើន ដោយសារការបរិភោគផ្លែល្ហុងមានវីតាមីន C ល្អសំរាប់ឆ្អឹងរបស់មនុស្ស ដូចនេះហានិភ័យក៏ទាបនៅពេលដែលអ្នកបរិភោគផ្លែល្ហុងច្រើន។
សំរួលដល់ប្រព័ន្ធរំលាយអាហារ
ត្រង់ចំនុចនេះហើយ ដែលមនុស្សគ្រប់គ្នាបានយល់ដឹងច្រើនពីមុនមកដល់ពេលនេះ ដោយសារនៅក្នុងផ្លែល្ហុងមានជាតិសសៃហ្វាយប៊ឺរច្រើន អាចសំរួល និងធ្វើឲ្យប្រព័ន្ធរំលាយកាន់តែដំនើរការល្អប្រសើរជាងធម្មតា។
ជួយកាត់បន្ថយការឈឺចាប់ពេលមករដូវ
សំរាប់មិត្តនារីមួយចំនួនប្រហែលជាបានដឹងពីការញុំាផ្លែល្ហុង នៅពេលមានរដូវអាចកាត់បន្ថយការឈឺចាប់បាន ដោយសារផ្លែល្ហុងអាចសំរួលដល់ចលនាឈាមរត់នៅអំឡុងពេលស្រ្តីមានរដូវ ដូចនេះវាក៏អាចកាត់បន្ថយការឈឺចាប់បានផងដែរ។
ការពារភាពចាស់
មនុស្សសឹងគ្រប់គ្នា តែងតែចង់ឲ្យខ្លួនប្រាណ និងរូបសម្ភស្សនៅក្មេងជាងវ័យ ដូចនេះអ្នកគួរតែញុំាផ្លែល្ហុងឲ្យបានច្រើន ដោយសារនៅក្នុងផ្លែល្ហុងមានវីតាមីន C, វីតាមីន E និងសារជាតិប្រឆាំងអុកស៊ីតកម្ម អាចថែរក្សាស្បែកឲ្យមានសុខភាពល្អ។
ធ្វើឲ្យសក់លូតលាស់បានល្អ
នៅក្នុងផ្លែល្ហុងក៏មានវីតាមីន A ដែលអាចធ្វើឲ្យការលូតលាស់នៃសសៃរសក់បានល្អ, មានទំងន់ និងការពារការច្រុះសក់ផងដែរ។
ជួយកាត់បន្ថយភាពស្ត្រេស
បន្ទាប់ពីការធ្វើពិសោធន៍ពីសកលវិទ្យាល័យ Alabama បានរកឃើញថា នៅក្នុងផ្លែល្ហុងមានផ្ទុក Vitamin C ប្រមាណ 200 mg ដែលអាចជួយសំរួលលំហូរនៃអរម៉ូនស្ត្រេសដំនើរការមកធម្មតាវិញ។

សូមអរគុណសម្រាប់ការអានរបស់លោកអ្នក!
EmoticonEmoticon