ត្រកួនគឺជាបន្លែពណ៌បៃតង ដែលក្រុមគ្រួសារជាច្រើនចូលចិត្តបរិភោគស្ទើរតែរៀងរាល់ថ្ងៃ។ ត្បិតតែត្រកួនផ្តល់នូវអត្ថប្រយោជន៍ជាច្រើនក៏ពិតមែន ប៉ុន្តែវាអាចមានគ្រោះថ្នាក់ដក់សុខភាពផងដែរ។
1. គុណសម្បត្តិ
ត្រកួនជាបន្លែដែលមានវីតាមីន និងសារធាតុរ៉ែដូចជា ជាតិសសៃ ប្រូតែអ៊ីន កាល់ស្យូម ជាតិដែក វីតាមីន A និងវីតាមីន C។ ប្រភពនៃជាតិដែកនៅក្នុងត្រកួន គឺជាប្រភពអាហារពណ៌បៃតងសម្រាប់ដ៏មានភាពអស្ចារ្យសម្រាប់មនុស្សស្លេកស្លាំង និងស្ត្រីមានផ្ទៃពោះ។ មិនតែប៉ុណ្ណោះវាក៏មានឥទ្ធិពលបញ្ចុះលាមក រំលាយអាហារ និងមានប្រសិទ្ធិភាពជាមួននឹងការទល់លាមក។ ចំពោះមនុស្សដែលសន្លប់ដោយសារតែទទួលរងនូវកម្តៅខ្លាំងពេក អាចប្រើទឹកដែលផ្សំពីបន្លែមួយប្រភេទនេះជាមួយអំបិល ឬក្រូចឆ្មា ជួយឲ្យរាងកាយធ្វើសំយោគយ៉ាងឆាបរហ័ស។
ជាតិប្រូតេអ៊ីនខ្លះនៅក្នុងត្រកួន ដែលបន្លែជាច្រើនទៀតមិនមានដូចជា lysine, tryptophan, threonine, valine, leucine... ទាំងនេះគឺជាអាស៊ីតអាមីណូដែលចាំបាច់សម្រាប់រាងកាយ ជួយឲ្យមនុស្សឈឺមានការសុខភាបល្អប្រសើរឡើងវិញ និងអ្នកដែលខ្វះប្រូតែអ៊ីន។ វាក៏អាចជួយគាំទ្រដល់ការការពារ និងការព្យាបាលនៃជំងឺទឹកនោមផ្អែម។
2. គុណវិបត្តិ
ពពួកនៃប៉ារ៉ាសិតជាច្រើនអាចជ្រាបចូលទៅក្នុងរាងកាយយ៉ាងងាយស្រួល ប្រសិនបើអ្នកបរិភោគទាំងឆៅ ឬក៏លាងមិនបានស្អាតល្អ។ ប្រភេទនៃប៉ារ៉ាសិតទាំងនេះអាចការពារខ្លយនឯង ដោយភ្ជាប់ខ្លួនទៅនឹងជញ្ជាំងពោះវៀន និងបង្កឲ្យមានបញ្ហារំលាយ អាឡែហ្ស៊ី ការឈឺពោះ។ ប្រសិនបើមិនដោះស្រាយឲ្យទាន់ពេល ចេះតែបណ្តែតបណ្តោលយូរទៅវាអាចបង្កឲ្យមានផលវិបាកធ្ងន់ធ្ងរដល់ស្លាប់។ លើសពីនេះទៅទៀតដោយសារតែ ត្រកួន មានការរីកលូតលាស់លឿនមិនថានៅកន្លែងណា ឬរដូវណានោះទេក៏វាអាចរស់បានដែរ។ បច្ចុប្បន្ននេះអ្នកដាំត្រកួនមួយចំនួនតែងតែប្រើប្រាស់ថ្នាំសំលាប់សត្វល្អិតដើម្បីថែរក្សាត្រកួន និងការប្រមូលផលមិនត្រឹមត្រូវ ទាំងនេះគឺជាហានិភ័យដ៏គួរឲ្យព្រួយបារម្ភណ៍ចំពោះសុខភាព។ ក្រសួងសុខាភិបាលបានផ្តល់អនុសាសន៍ថា កសិកម្ម ស្លឹកត្រកួនសម្បូរទៅដោយជាគីមីច្រើនជាងគេ អាចបណ្តលឲ្យពុលកម្រិតខ្ពស់។ ដូច្នេះការប្រើប្រាស់បន្លែដែលមានសំណល់ថ្នាំសំលាប់សត្វល្អិតសើសលុបធ្វើឲ្យអ្នកបរិភោគពុលរ៉ាំរ៉ៃ ប្រព័ន្ធភាពស៊ាំចុះខ្សោយ ហើយប៉ះពាល់ដល់ប្រព័ន្ធសសៃប្រសាទថែមទៀត។
ការប្រើប្រាស់បន្លែឲ្យមានសុវត្ថិភាព
ដើម្បីធានាបាននូវសុខភាពសម្រាប់ក្រុមគ្រួសារទាំងមូល អ្នកត្រូវយកបន្លែទៅលាងជាមួយនឹងទឹកស្អាត ឬក៏ត្រាំក្នុងទឹកអំបិលជាមុនសិន មុនពេលចម្អិន។ ប្រសិនបើអ្នកចង់ទុកប្រើនៅពីរបីថ្ងៃបន្តទៀត សូមវេចខ្ចប់ដាក់ក្នុងទូកទឹកកឲ្យបានល្អវាអាចជួយរក្សាបន្លែមិនឲ្យឆាប់ខូចបាន៕

សូមអរគុណសម្រាប់ការអានរបស់លោកអ្នក!
EmoticonEmoticon