Monday, November 2, 2015

ផ្លែទទឹម

                 ផ្លែទទឹម​មាន​ប្រភព​ដើម​មក​ពី​ប្រទេស​អាហ្គាហ្វនីស្ថាន ប៉ាគីស្ថាន ឥណ្ឌា និង​អ៊ីរ៉ង់។ ទទឹម​សម្បូរ​ទៅ​ដោយ​វីតាមីន C និង B5 ប៉ូលីផេណុល ប៉ូតាស្យូម និង​សារធាតុ​ចិញ្ចឹម​រាងកាយ​ផ្សេងៗ​ទៀត ហើយ​គេប្រើវា​ដើម្បី​ព្យាបាល​ជម្ងឺផ្សេងៗ​ទៀត ឧទាហរណ៍​ដូចជា សម្ពាធឈាម​ឡើងខ្ពស់ និង​ជម្ងឺតម្រង​នោម​ជាដើម។ ​អត្ថប្រយោជន៍ 3 យ៉ាង​ដែល​ទទឹម​អាច​ធ្វើ​ឱ្យសម្រស់​លោកអ្នក​កាន់​តែ​ស្រស់​ស្អាត។


1- ជួយទប់ស្កាត់ និងព្យាបាលមុន៖

ជាទូទៅ មុន​កើត​ឡើង​ដោយ​សារ​អតុល្យភាព​នៃ​អរម៉ូន និង​បញ្ហា​រំលាយ​អាហារ។ ទទួលទាន​ផ្លែទទឹម​ជា​ប្រចាំ​អាច​ជួយ​ទប់ស្កាត់​ការ​កើតមុន និង​សម្លាប់​ឫសគល់​ដែល​ធ្វើ​ឱ្យ​កើត​មុន ដោយ​វា​ចូល​ទៅកែសម្រួល​បញ្ហាប្រព័ន្ធ​រំលាយអាហារ និង​សម្រួល​ដំណើរ​ឈាម​រត់បាន​ល្អ។ ជាងនេះ​ទៀត វាសម្បូរ​ទៅដោយ​ជាតិដែក ហើយ​អាច​ជួយ​ឱ្យស្បែក​ស្រូបយក​អុកស៊ីសែន និង​បញ្ជូន​ទៅកាន់​កោសិកា​ស្បែក ធ្វើឱ្យស្បែក​មើល​ទៅស្រស់​ថ្លា និង​រលោង។

2- ទប់ស្កាត់ភាពចាស់ជរានៃស្បែក៖

ផឹក​ទឹក​ទទឹម​អាច​ជួយព្យាបាល​ស្បែកខូច​រងពីកម្ដៅ​ព្រះអាទិត្យ។ មួយវិញ​ទៀត វា​ក៏អាច​ជួយទប់ស្កាត់​ភាព​ជ្រីវ​ជ្រួញ និង​កាត់​បន្ថយ​ស្លាក​ស្នាម​ផ្សេងៗលើ​ស្បែក។

3- ព្យាបាលស្បែកដែលមានស្លាកស្នាម និងមុត របួស៖

ការសិក្សាស្រាវជ្រាវ​ជា​ច្រើន​បាន​បង្ហាញ​ថា ប្រេង​គ្រាប់​ទទឹម​អាច​ជួយព្យាបាល​របួស​ស្នាម​ផ្សេងៗ​យ៉ាង​មាន​ប្រសិទ្ធ​ភាព៕

សូមអរគុណសម្រាប់ការអានរបស់លោកអ្នក!


EmoticonEmoticon