ផ្លែក្រូចឆ្មាត្រូវបានគេប្រើប្រាស់យ៉ាងសម្បូរបែប ក្នុងមុខងារផ្សេងៗគ្នា ក្នុងនោះរួមមាន ការថែរក្សាសម្រស់ ឱសថព្យាបាល និងគ្រឿងបរិភោគផងដែរ។ ប៉ុន្តែជាមួយគ្នានេះ សំបករបស់ផ្លែក្រូចឆ្មា ក៏បានផ្ដល់នូវអត្ថប្រយោជន៏ជាច្រើនដល់អ្នកបន្ថែមទៀត ៖
១. ធ្វើឲ្យអ្នកមានសុខភាពល្អ ៖ សំបករបស់ផ្លែក្រូចក៏មានអត្ថប្រយោជន៏មួយចំនួនផ្សេងទៀតដូចជា ជួយសំអាតថ្លើម ការឆ្លងមេរោគតាមត្រចៀក ធ្វើឲ្យសរសៃឈាមរបស់អ្នករត់បានល្អ ជួយកាត់បន្ថយការខ្សោយចុះនៃសាច់ដុះ និងជួយបង្កាជំងឺដាច់សរសៃឈាមខួរក្បាលទៀតផង។
២. ជួយបំបាត់ជាតិពុលក្នុងរាងកាយ ៖ រាល់ជាតិពុលទាំងឡាយដែលមាននៅក្នុងរាងកាយរបស់អ្នក វាអាចបណ្ដោលឲ្យសរីរាង្គរបស់អ្នកទន់ខ្សោយ និងងាយឆ្លងជំងឺផ្សេងៗទៀត ។ សំបករបស់ក្រូចឆ្មា មានឥទ្ធិពលជួយកំចាត់ចោលនូវរាល់មេរោគមួយចំនួន ព្រមទាំងជាតិពុលដែលមានសេសសល់ក្នុងរាងកាយអ្នកផងដែរ។
៣. ជួយរក្សាសុខភាពមាត់ធ្មេញរបស់អ្នក ៖ សំបករបស់ផ្លែក្រូចឆ្មាអាចជួយសំអាតធ្មេញ និងជួយបំបាត់ក្លិនមាត់របស់អ្នក ។ កង្វះវីតាមីន C អាចធ្វើឲ្យធ្មេញរបស់អ្នកមិនរឹងមាំ និងអាចធ្វើឲ្យមានការហូរឈាមតាមអញ្ចាញធ្មេញ។ សំបករបស់ក្រូចឆ្មា មានផ្ទុកជាតិអាស៊ីតដែលអាចលាងសំអាតកាកសំណល់ផ្សេងៗបាន ។
៤. ជួយឲ្យឆ្អឹងមានសុខភាពល្អ ៖ សំបករបស់ផ្លែក្រូចឆ្មាអាចជួយក្នុងការលូតកំពស់ ។ វាមានផ្ទុកជាតិកាល់ស្យូម និងវីតាមីន C ដែលអាចជួយរក្សា និងធ្វើឲ្យឆ្អឹងរបស់អ្នករឹងមាំ។ ផ្លែក្រូចឆ្មាត្រូវបានគេបង្ហាញថា វាអាចជួយការពារឆ្អឹងរបស់អ្នកពីជំងឺពុកឆ្អឹង និងរលាកសន្លាក់ផ្សេងៗទៀត។
សូមអរគុណសម្រាប់ការអានរបស់លោកអ្នក!
EmoticonEmoticon