ផ្លែក្រូចគឺជាផ្លែឈើដ៏ល្អម្យ៉ាង ក្នុងចំណោមផ្លែឈើផ្សេងៗទៀត។ បន្ថែមពីនេះ វាមានផ្ទុកនូវវីតាមីនជាច្រើន ហើយអ្វីដែលមានច្រើនបំផុត នៅក្នុងផ្លែក្រូចនេះគឺវីតាមីន C
ឥទ្ធិពលដ៏ពិសេសរបស់វីតាមីននេះ គឺវាអាចជួយការពាររាងកាយអ្នក ប្រឆាំងបានទៅនឹងជំងឺដែលគម្រាមកំហែងដល់ សុខភាពរបស់យើងរាល់គ្នា បានដូចខាងក្រោមនេះ ៖
- ជំងឹហឺត
- ជំងឺរលាកទងសួត
- ជំងឺរបេង
- ជំងឺហើមសួត
- ជំងឺរលាកសន្លាក់
- ការពារជំងឺគ្រួសក្នុងតម្រងនោម
- ជួយបន្ទាបកម្រិតកូឡេស្តេរ៉ូលក្នុងឈាម
- ការពារជំងឺទឹកនោមផ្អែម
- ជំងឺលើសសម្ពាធឈាម
ផ្លែក្រូចមានផ្ទុកសារធាតុបំប៉នជាច្រើនទៀតដូចខាងក្រោម៖
1. Betacarotene គឺជាសមាសធាតុប្រឆាំងនឹងប្រតិកម្មអុកស៊ីតម្យ៉ាងទៀត ដែលអាច
2. ការពារកោសិកា របស់យើងពីការបំផ្លាញបាន។
3. កាល់ស្យូមជួយការពារ និង រក្សាដល់សុខភាពឆ្អឹង និង ធ្មេញ។
4. សារជាតិហ្វូលិកអាស៊ីត ជួយអោយដំណើរការអភិវឌ្ឈន៍ខួរក្បាល ប្រព្រឹត្តទៅបានល្អ។
5. ម៉ាញ៉េស្យូម ជួយរក្សាសម្អាធឈាមអោយស្ថិតក្នុង កម្រិតល្អ។
6. ប៉ូតាស្យូមជួយរក្សាតុល្យភាពនៃជាតិអេឡិចត្រូលីត្រ នៅក្នុងកោសិកា ហើយសារៈប្រយោជន៍ដ៏ សំខាន់នោះគឺ ធ្វើអោយប្រព័ន្ធសសៃឈាមបេះដូងមានសុខភាពល្អ។
7. សារជាតិ Thiamin ជួយបម្លែងអាហារទៅជាថាមពល។
8. វីតាមីន B6 ជួយទ្រទ្រង់ដល់ផលិតផលរបស់អេម៉ូក្លូប៊ីន ដែលជួយក្នុងការដឹកជញ្ជូនអុកស៊ីសែន ទៅកាន់គ្រប់ផ្នែកនៃរាងកាយ ៕
សូមអរគុណសម្រាប់ការអានរបស់លោកអ្នក!
EmoticonEmoticon