1. ឧបករណ៍សំភារៈ , គ្រឿងផ្សំ
- កុយទាវ
- ដើមកញ្ឆែត
- បង្កង
- ម្ទេស
- ខ្ទឹមស
- ប្រេងសណ្ដែក
- ទឹកត្រី
- ប្រេងខ្ចង
- ស្ករស
- គ្រឿងឆាកុយទាវ
2. វិធីធ្វើ
2.1 ត្រាំដើមកញ្ឆែតក្នុងទឹក ហើយលាងឲស្អាត
2.2 ត្រាំកុយទាវជាមួយទឹកក្តៅឧណ្ហៗ រួចស្រង់វាទុក
2.3 លាយគ្រឿងឆាកុយទាវ
2.4 ហាន់ម្ទេស និងខ្ទឹមស
2.5 ដាក់ដាំខ្ទះឲក្ដៅ រួចចាក់ប្រេងសណ្ដែកចូល
2.6 ដាក់ខ្ទឹមសចូល
2.7 បន្ទាប់មកចាក់គ្រឿងឆាកុយទាវចូល
2.8 ចាក់បង្កងចូលរួច ច្របល់វាឲឆ្អិន ហើយដួសយកតែបង្កងទុក
2.9 ចាក់កុយទាវចូល
2.10 ដាក់ស្ករសចូលបន្តិច រួចកូរឲចូលគ្នា
2.11 ដាក់ម្ទេសចូល
2.12 ចាក់បង្កងដែលចំអិនរួចចូល
2.13 ចាក់ដើមកញ្ឆែតចូលរួចហើយទុកវាឲឆ្អិន ដួសដាក់ចានជាការស្រេច
សូមអរគុណសម្រាប់ការអានរបស់លោកអ្នក!
EmoticonEmoticon