1. ឧបករណ៍សំភារៈ , គ្រឿងផ្សំ
- ដើមខាត់ណា
- គ្រឿងសមុទ្រ ( បង្កង , មឹក តាមចំណូលចិត្ត )
- សាច់ជ្រូកចិញ្រ្ចាំ
- ក្រូចឆ្មា
- ប៉េងប៉ោះ
- ខ្ទឹមក្រហម
- ម្ទេស
- ស្ករក្រហម
- ទឹកត្រី
- ប៊ីចេង
- គល់ស្លឹកខ្ទឹម
2. វិធីធ្វើ
2.1 ដាំទឹកឲពុះ រួចស្រុះគ្រឿងសមុទ្រ និង សាច់ជ្រូកចិញ្រ្ចាំឲឆ្អិនហើយលើកទុក
2.2 បន្ទាប់មកស្រុះខាត់ណា ហើយលើកទុក
2.3 ហាន់ខ្ទឹមក្រហមនិង ប៉េងប៉ោះជាចំនិតៗ
2.4 ហាន់ម្ទេស និង ក្រូចឆ្មាទុកមួយឡែក
2.5 បន្ទាន់មកហាន់គល់ស្លឹកខ្ទឹម ហើយមុកវាឲម៉ត់
2.6 ដួសគល់ស្លឹកខ្ទឹមដែលបុកហើយដាក់ចាន រួចលាយវាជាមួយ ទឹកត្រី , ប៊ីចេង , ស្ករក្រហម ហើយច្របាច់ក្រូចឆ្មាចូល
2.7 ដាក់គ្រឿងសមុទ្រ និង សាច់ជ្រូកចិញ្រ្ចាំដែលស្រុះឆ្អិនហើយចូល រួចដាក់ម្ទេសចូល
2.8 បន្ទាប់មកទៀតដាក់ខ្ទឹមក្រហមនិង ប៉េងប៉ោះចូល
2.9 ចាក់ដើមខាត់ណាចូល រួចក្រឡុកវាឲសប់ជាមួយគ្នា ភ្លក់មើលតាមចំណូលចិត្តរបស់អ្នក
សូមអរគុណសម្រាប់ការអានរបស់លោកអ្នក!
EmoticonEmoticon